ភាគទី១៤:រវាងនាងនិងខ្ញុំ

344 50 10
                                    

JEON JUNGKOOK X JIMIN PARK

*ក្នុងភាគនេះមានពាក្យសម្ដីមិនសមរម្យនិងសុំទោសដែលកាលពីភាគទី១២និងទី១៣ខ្ញុំច្រឡំឈ្មោះតួរអង្គផងណា🙏🥺

+KM-VILLA

ដោយសារតែជាថ្ងៃចុងសប្ដាហ៍ទើបជីមីនសម្រាកនៅផ្ទះតែថឆនាយតូចមានទឹកមុខមិនសូវស្រស់ប៉ុន្មានទេត្បិតថាគេអាចទាញចំណាប់អារម្មណ៍ពីជុងហ្គុកបានច្រើនជាងមុនមែនតែគេត្រូវចាយកម្លាំងទៅលើការងារនៅក្រុមហ៊ុននោះមិនតិចដែរដូច្នេះហើយបានជាគេមិនសូវមានពរលវេលាផ្ទាល់ខ្លួនច្រើនដូចជាកាលពីមុនទៀតខានដើរទិញឥវ៉ានខានបានទៅស្ប៉ាទៀតស្រ្ដេសមែនទេន

"ដាក់ច្បាប់ឈប់មួយថ្ងៃល្អទេ!!!!អាយ៎ធុញខ្លាំងណាស់"ជីមីនស្ទើតែស្រែកទៅហើយតែព្យាយាមទប់អារម្មណ៍បានវិញមិនត្រូវធ្វើឲ្យខ្លួនឯងតានតឹងមានសម្ពាធពេកឡើយតែ

"ចង្រៃយ៍!!!ធុញខ្លាំងណាស់ស្អីនេះថ្ងៃសម្រាករកម៉ោងដេកពួនហើយនៅឆ្លៀតទម្លាក់ការងារមកឲ្យធ្វើទៀត"ដំបូងឡើយព្យាយាមទប់អារម្មណ៍ពេលនេះទ្រាំលែងបានហើយនាយតូចបើកទ្វាមួយទំហឹងចុះទៅខាងក្រោមនិងបានប្រទះភ្នែកនិងរាងក្រាស់ដែលអង្គុយក្រេបកាហ្វេដោយខាងមុខនាយគឺកុំព្យូទ័រ

"ហឹស!!!ខ្ញុំរវល់ស្ទើតែគ្មានពេលដកដង្ហើមឲ្យពេញសួតតែលោកឯងវិញមកមានពេលអង្គុយសោយសុខហេសចន ជុងហ្គុក~លោកឯងហ៊ើយ!!!សម្រួលអារម្មណ៍សម្រួលអារម្មណ៍មួយៗ"នាយតូចដកដង្ហើមចេញចូលឲ្យបានវែងនិងបិទភ្នែកបន្ដិចមុននិងចុះទៅប្រទះជាមួយជុងហ្គុក

"........."ស្ងាត់ជុងហ្គុកគ្រាន់តែដកឃ្លាបន្ដិចសម្លឹងរាងតូចហលយងាកទៅមើលអេក្រង់កុំព្យូទ័រវិញធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង

"ខ្ញុំឃ្លាន!!!"ជីមីនអោបដៃអង្គុយចុះមុខរាងក្រាស់ទាំងមុខមិនសូវសមប្រកបតែថា

"........"រាងក្រាស់ស្ងាត់ដដែលគ្មានប្រតិកម្មអ្វីតបតទាំងអស់គ្រាន់តែមើលមកនាយតូចធម្មតា

"មានលឺដែលទេអាល់ហ្វា!!!ប្រាប់ថាខ្ញុំឃ្លាន"រាងតូចមិនបានបោះបង់ទេនៅតែនិយាយដដែលលើកនេះកាន់តែខ្លាំងជាងមុនទៅទៀត

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now