ភាគទី1: ខ្មោចសង្កត់

464 64 6
                                    

កាលពីខ្ញុំស្ថិតក្នុងវ័យ១៦ឆ្នាំ ពេលនោះខ្ញុំបានចូលរួមក្នុងកម្មពិធីមួយដែលខ្ញុំតែងប៉ងប្រាថ្នា គឺកម្មពិធីយប់រាត្រីស្រមោលស។ ទីនោះស្អាតខ្លាំងណាស់ប្រៀបប្រដូចទៅនឹងឋានសួគ៌អញ្ចឹង គ្រាន់តែឃើញភ្លាមដូចជាឆក់យកបេះដូងខ្ញុំបាត់ទៅហើយ..។ គ្រានោះហើយដែលខ្ញុំបានជួបជាមួយសុភាពបុរសចិត្តល្អម្នាក់គ្រងឈុតក្រាហ្សេពណ៌ខ្មៅនិងពាក់របាំងមុខ គាត់ខ្ពស់ខ្លាំងហើយក៏សង្ហារខ្លាំងត្រូវនឹងស្ដង់ដា។ ក្នុងពេលនោះគាត់បានស្ម័គ្រចិត្តបង្រៀនក្មេងល្ងឺខ្ញុំរៀនរាំចង្វាក់គូរជាមួយគ្នា..

"តើប្រកាន់ទេ បើខ្ញុំបង្រៀនរាំ?"

"មិនប្រកាន់ទេ! ព្រោះខ្ញុំចង់ចេះ បងប្រុសបង្រៀនខ្ញុំមក" ខ្ញុំញញឹមយ៉ាងស្រស់ ហេតុតែចង់ចេះរាំ ទោះមនុស្សមិនស្គាល់ ក៏ពឹងឲ្យជួយបង្រៀនដែរ គាត់បានកាន់ដៃរបស់ខ្ញុំឲ្យដាក់ប្រថាប់លើស្មាទាំងគូររបស់គាត់ ហើយក៏ក្រសោបចង្កេះរបស់ខ្ញុំ

"ចាំធ្វើតាមខ្ញុំលឺទេ អាល្អិត" ខ្ញុំងក់ក្បាលម៉ក់ៗស្ដាប់តាមគាត់​ ហើយពួកយើងក៏រាំទៅតាមចង្វាក់ភ្លេងយ៉ាងអន្លង់អន្លើយ ស្បថចុះខ្ញុំទើបតែជួបគាត់៥នាទីមុនទេប៉ុន្តែគាត់អាចធ្វើឲ្យខ្ញុំបញ្ចេញស្នាមញញឹមដូចជាមនុស្សធ្លាប់ស្គាល់គ្នា៥០ឆ្នាំហើយអញ្ចឹង។ តាមពិតកន្លែងខ្ញុំរាំនេះក៏មានគូរBLច្រើនដែលរាំជាមួយគ្នា ដូច្នេះហើយខ្ញុំគ្មានអារម្មណ៍ថាចម្លែកទេដែលរាំជាមួយបុរសគ្នាឯងនោះ។​ ស្បថចុះរាំជាមួយគាត់ខ្ញុំញញឹមបិទមាត់មិនជិតទេ​ ហាក់ដូចជាសប្បាយខ្លាំងណាស់អញ្ចឹង។

បន្ទាប់ពីយប់នោះត្រូវបានកន្លងផុតខ្ញុំគិតថាពួកយើងអស់និស្ស័យនឹងគ្នាត្រឹមនឹងហើយ ខ្ញុំមិនសូវជាចេះខ្វល់អ្វីច្រើននោះទេ ក៏បានបំភ្លេចរូបរបស់គាត់ចេញ។ ហើយក៏ឥតស្មានទាល់តែសោះថា៤ឆ្នាំក្រោយកន្លង ខ្ញុំកើនអាយុ២០ឆ្នាំ ពេលនោះខ្ញុំបានជួបរូបគាត់ម្ដងទៀត ថែមទាំងពួកយើងបានធ្វើការជាភ្នាក់ងារសម្ងាត់ក្រុមជាមួយគ្នាទៀតផង។ សុីហារូ លីជេយ៍​ គាត់ជាមេក្រុមដ៏ពូកែម្នាក់របស់ពួកយើង គាត់ពូកែខ្លាំងណាស់ ហើយក៏កាចនិងតឹងរឹងខ្លាំងដែរ ប៉ុន្តែចរឹតរបស់គាត់ទោះកាចយ៉ាងណាក៏ដោយពេលខ្លះក៏គាត់កក់ក្ដៅខ្លាំងដែរប្រៀបដូចជាពាក្យមួយដែលគេនិយាយថា កាហ្វេល្វីងតែងបង្កប់នូវភាពផ្អែមក្នុងនោះ។ ដឹងអត់?ខ្ញុំគោរពចូលចិត្តគាត់ខ្លាំងណាស់ដូចជាបងប្រុសខ្ញុំអញ្ចឹង

វង្វេងស្នេហ៍。 𝘴𝘴2Where stories live. Discover now