ភាគទី​11: ក្មេងឈ្លើយ

374 49 12
                                    

២ថ្ងៃកន្លងផុតទៅ
ជុងវ៉ុននិយាយ
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំនិងគាត់ក៏មិនដែលបានជួបមុខគ្នា ពួកយើងព្យាយាមគេចពីគ្នាខ្លាំងណាស់ ខ្ញុំមានអារម្មណ៍ថា ពិបាកចិត្តតិចតួចដែរ ព្រោះនឹកគាត់ ប៉ុន្តែគាត់ហើយខ្ញុំមិនត្រូវជាស្អីនឹងគ្នាផង ខ្ញុំមិចនឹងហ៊ានជួបគាត់ទៀត ហ្អើយ..ខ្មាស់គេណាស់!

ហាងកាហ្វេ
ថ្ងៃនេះខ្ញុំទំនេរ មិនធ្វើខ្លួនដូចស្រីក្រមុំចូលម្លប់ទៀតទេ ខ្ញុំបានចេញមកខាងក្រៅ មកអង្គុយផឹកកាហ្វេជាមួយដៃគូរdating។ និយាយលេងទេ គាត់គឺបងស្រីយេជីនិងណា៎ គាត់ថាចង់មានពេលខ្លះផឹកកាហ្វេនិយាយគ្នាលេងជាមួយមិត្តរួមការងារថ្មីដូចជាខ្ញុំ។

ក្នុងហាងកាហ្វេមានសភាពរាងស្ងប់ស្ងាត់គួសម មិនសូវជាមានមនុស្សម្នាចូលនោះទេ។ខ្ញុំអង្គុយនៅតុមូលកញ្ចាក់ថ្លាមានថូផ្កាតូចមួយនៅចំកណ្ដាល ទល់មុខគ្នាជាមួយមនុស្សស្រីចងសក់ពាក់អាវយឺតដៃវែងម្នាក់។

"Americano និង Mocha របស់នាក់ទាំងពីរមកដល់ហើយចា៎" បុគ្គលិកស្រីរូបស្រស់សម្លេងពិរោះម្នាក់ដាក់កាហ្វេដែលពួកខ្ញុំកម្មង់មកឲ្យ ហើយនាងក៏ត្រឡប់ទៅវិញបន្ទាប់ពីខ្ញុំញញឹមនិងពោលពាក្យអរគុណទៅកាន់នាង។

"បងជីកើតអីមែនទេ?អម្បិញមិញលឺថាមានវិប្បត្តិស្នេហាយ៉ាងមិច?!" ខ្ញុំបឺតMochaបានបន្តិចក៏សួរទាំងចងចញ្ជើមទៅកាន់បងជីដែលអង្គុយទម្លាក់ទឹកមុខចុះហើយគិតតែពីកូរកែវកាហ្វេមិនព្រមផឹក មើលក៏ដឹងថាសេដមិនធម្មតាដែរ

"ហុឹម.." គាត់ដកដង្ហើមធំបែបអស់សង្ឃឹមសឹមពោលបន្ត
"បងស្រឡាញ់លីអា"
"ចុះមិចក៏មិនសារភាព?"
"លីអា អត់ស្រឡាញ់បងទេ បងទាយដឹង" ក្ដុក! នេះសំណាងណាស់ដែលខ្ញុំអត់ព្រុសទឹកចេញមក ដំបូងខ្ញុំចង់សេដចូលតួតាមគាត់ដែរ ប៉ុន្តែក្រោយស្ដាប់ប្រយោគចុងក្រោយហើយខ្ញុំធ្លាក់ថ្លើមក្ដុក
"មានយប់មួយដែលបងបានឃើញនាង..នាងអង្គុយ កន្ដោចកន្ដែងម្នាក់ឯង.."
យេជីនិយាយ
ស្រមៃទៅយប់មួយក្នុងភោជនីដ្ឋានរាត្រី

មិនត្រឹមធ្វើការងារជាFBIទេ ពេលទំនេរបងក៏ទៅលេងហ្គីតាច្រៀងប្រគុំតន្ត្រីម្នាក់ឯងនៅក្នុងហាងមួយកន្លែង នៅពេលដែលបងកំពុងលេងហ្គីតានិងច្រៀងចម្រៀងយ៉ាងពិរោះរណ្ដំនោះ បងក៏ប្រទាក់ភ្នែកនឹងស្រីតូចម្នាក់ស្លៀករ៉ូបវាលក្លៀកត្រឹមជង្គង់ទម្លាក់សក់ គេគឺលីអា។ នាងបានអង្គុយផឹកស្រាជាច្រើនដប មើលទៅសោកសៅខ្លាំងណាស់ បងឆ្ងល់ណាស់ ថានាងមានរឿងអី ពេលនោះបងពិតជាចង់ចូលទៅលួងនាងខ្លាំងមែនទែន ប៉ុន្តែពួកយើងមិនស្និតស្នាលគ្នាទេ..ទើបបងបានត្រឹម លេងតន្ត្រីកំដរនាងពីចម្ងាយ 
នាងគិតតែពីអង្គុយអោនមុខចុះ ម្ដងម្កាលលើកកែវស្រាផឹក ហើយបងក៏បានឃើញនាងលួចយំដែរ..ពេលនោះបងឈឺចាប់ណាស់ បងចង់លួងលោមនាង បងខំទ្រាំណាស់ ទ្រាំរហូតដល់ការលេងតន្ត្រីរបស់បងបញ្ចប់ (ប្រហែល20នាទីជាងទើបចប់) ភ្ញៀវក្នុងហាងត្រឡប់ទៅផ្ទះសម្បែងវិញសឹងអស់ទៅហើយ នៅឡើយតែនាង នាងនៅតែបន្តផឹកស្រា។

វង្វេងស្នេហ៍。 𝘴𝘴2Where stories live. Discover now