"មិចនឹងអាចជាបន្ទប់របស់ឯង?" គាត់យប់មិញស្រវឹងឡើងវង្វេងបន្ទប់ឬយ៉ាងមិច? មុខនេះប្រាកដជាចង់អះអាងថាជាបន្ទប់ខ្លួនឯងហើយមើលទៅ។ ងាប់ហើយខឹងចិត្តណាស់
"មនុស្សរោគចិត្ត! រោគចិត្តជាទីបំផុត" ខ្ញុំលើកយកខ្នើយគប់កណ្ដាលមុខគេផូស! ទាំងមុខក្រហមបង្ហាញពីភាពនៃការខឹងលាយឡំនឹងអារម្មណ៍ភ័យរន្ធត់
"អេនែ! ជុងវ៉ុន! ឲ្យមានហេតុផលបន្តិចទៅមើស..!"គេចាប់ខ្នើយជាប់ហើយព្យយាមនិយាយប៉ុន្តែខ្ញុំគិតថាគេគ្មានហេតុផលស្អីសមស្របឲ្យខ្ញុំត្រូវស្ដាប់ឡើយ
"ឆ្លៀតឳកាស!!!" មិនខ្វល់ខ្ញុំយកខ្នើយមួយទៀតវាយគេផូសៗ វាយផងបោចសក់ផង នែបើអាចខ្ញុំចង់ដាល់ឲ្យបែកមុខទៀត
"ហុឺយ! យ៉ាង ជុងវ៉ុន!!" ផឹប** គេស្រាប់តែឡើងមកទ្រោបពីលើខ្ញុំហើយសង្កត់ដៃទាំងគូរខ្ញុំជាប់ ឡប់សតិឬយ៉ាងមិចនឹង?"មេដឹកនាំ ចង់ធ្វើស្អីហ្នឹង? ឆាប់លែងភ្លាមទៅ"
"ស្ដាប់យើងបកស្រាយសិន អូខេ?"
"អត់ទេ!!"
"បើមិនព្រមស្ដាប់ ធ្វើម្ដេចនឹងដឹងចម្លើយ? ខ្ញុំមិនចង់ឲ្យឯងគិតថាខ្ញុំជាជនរោគចិត្តទេ" ពេលនេះខ្ញុំស្រាប់តែស្ងាត់មាត់ ហើយសម្លឹងមុខរបស់គាត់ជាប់ គិតថាអម្បិញមិញខ្ញុំភ័យពេកដល់ថ្នាក់លែងចេះគិតលែងចេះស្ដាប់ហេតុផលហើយ ហុឹម! ពេលនេះខ្ញុំកំពុងស្ងាត់រងចាំស្ដាប់ហេតុផលដែលលោកជេយ៍នឹងបកស្រាយបន្តិចទៀតនេះ តើសមស្របឬអត់? តែថាបើហេតុផលមិនសមស្របទេ ខ្ញុំនឹងទះគេ១០កំភ្លៀងហើយ។
"គឺ.." តុតុ* ហ្វាក់!..មិនទាន់ទាំងនិយាយសាច់ការណ៍អីផងសម្លេងគោះទ្វាក៏បន្លឺឡើង
"សួរស្ដីខ្ញុំគឺជាអ្នកមើលខុសត្រូវផ្ទះសំណាក់នេះ" តុតុ*
ចង្រៃយ៎មិនថាខ្ញុំឬលោកជេយ៍ទេសុទ្ធតែបើកភ្នែកធំៗរាងខ្លួន ពេលនោះខ្ញុំរហ័សដេញគាត់ទៅពួនក្នុងបន្ទប់ទឹកសិន ហើយទើបខ្ញុំប្រញ៉ាប់ធ្វើខ្លួនធម្មតាដើរទៅបើកទ្វា
"សួរស្ដីប្អូនប្រុស តើមានបញ្ហាអ្វីមែនទេ? បងលឺសម្លេងប្អូនស្រែក"
"អរគឺខ្ញុំ..ខ្ញុំ.."
"???"
"គឺខ្ញុំដេកធ្លាក់ពីលើគ្រែ..អូយ..ឈឺចង្កេះណាស់" ពេលនេះគ្មានជម្រើសអីក្រៅពីកុហកបែបនេះទេ ខ្មាស់គេណាស់ ព្រោះខ្ញុំមិនចង់ឲ្យនរណាដឹងថាខ្ញុំគេងរួមបន្ទប់ជាមួយគូរដណ្ដឹងអ្នកផ្សេងឡើយ។ ខ្ញុំបកស្រាយទាំងមិនសូវសមហើយថែមទាំងសម្ដែងស្ទាបចង្កេះខ្លួនឯងដូចឈឺណាស់អញ្ចឹង
YOU ARE READING
វង្វេងស្នេហ៍。 𝘴𝘴2
Action+រឿងបន្តពី អ្នកបម្រើម្ចាស់តូច ខ្ញុំស្រឡាញ់គាត់..ហើយគាត់ក៏ស្រឡាញ់ខ្ញុំ ខុសធ្ងន់ត្រង់គាត់មានគូរហើយ.. We love each other, but we can't be together.