ភាគទី12: មិនអាចហាមចិត្តបាន

306 40 17
                                    

ដំណក់ទឹកភ្លៀងក៏ចេះតែបង្អុរចុះមកយ៉ាងខ្លាំងឥតឈប់ឈរ។ កាយតូចគិតតែពីឈរស្ងៀមក្រោមដំណក់ទឹកភ្លៀងរហូតដល់ទទឹកខ្លួនជោគ កែវភ្នែករបស់នាយតូចបានរេទៅសម្លឹងមើលផ្លូវថ្នល់ហាក់ដូចជាមានបំណងអ្វីម្យ៉ាងអញ្ចឹង។ គេឈរស្ងៀមមួយសន្ទុះសឹមជើងទាំងគូរចាប់ផ្ដើមដើរសន្សឹមៗយឺតៗទៅរកផ្លួវថ្នល់នោះដែលមានឡានម៉ូតូកំពុងតែជិះឆ្លងកាត់ អេ!នេះគិតចង់ធ្វើអ្វីនឹង​ជុងវ៉ុន?

ជំហានជើងខ្លីៗឈានយឺតៗដើរទៅខាងមុខ មិនយល់ថាហេតុអ្វីគេធ្វើបែបនឹងស្របពេលដែលមានឡានម៉ូតូកំពុងបើកបរច្រើនយ៉ាងនេះ។ ក្នុងខណៈពេលនោះក៏មានឡានដឹកឥវ៉ាន់ធំមួយកំពុងតែធ្វើដំណើរយ៉ាងលឿនស្លេវមកកាន់ផ្លូវដែលរាងតូចកំពុងតែដើរ ជុងវ៉ុនរវល់តែភ្លឹក​ ពុំបានកម្រើកខ្លួនគេចចេញទេ ពោលគឺឈរស្ងៀមថឹងតែម្ដង។

វុឹប! ភ្លាមៗនោះក៏មានដៃរបស់ប្រុសសង្ហារម្នាក់ស្ទុះទាញរាងតូចមួយទំហឹងចេញពីផ្លូវនេះ ការពារមិនឲ្យមានគ្រោះថ្នាក់ឡើយ
"ធ្វើឆ្គួតស្អីនឹង!? យ៉ាង​​​​​ ជុងវ៉ុន!!" សម្លេងមាំកំប្រឹសពេញទៅដោយកំហឹងលាយឡំនឹងក្ដីបារម្ភបានបន្លឺឡើងខ្លាំងៗទៅកាន់រាងតូច​ ក្រោយជួយសង្គ្រោះរួច។ គេម្នាក់នោះគឺលីជេយ៍ ដៃម្ខាងរបស់នាយក្រសោបចង្កេះរបស់រាងតូចជាប់ឯម្ខាងទៀតក៏កាន់ឆ័ត្រ ពេលនេះពួកគេពិតជានៅកៀកគ្នាខ្លាំងណាស់​​ព្រោះឈរក្រោមឆ័ត្រតែមួយ គ្រាន់តែខ្នងរបស់ជេយ៍ត្រូវបានទទឹកទឹកភ្លៀងហើយ ជុងវ៉ុនគិតតែពីភាំងងើយសម្លឹងមុខ​មាំរបស់ជេយ៍ គេហើបមាត់និយាយអ្វីមិនចេញទេ

"លឺខ្ញុំសួរឬអត់? ចង់ស្លាប់ណាស់ហេស៎ ទើបមិនព្រមគេចពីឡាននោះ?" នាយនៅតែបន្តនិយាយខ្លាំងៗដាក់រាងតូច ល្មមឲ្យគ្នាភ័យដែរ
"ខ្ញុំ..ខ្ញុំ ចង់ឆ្លងថ្នល់ទៅផ្លូវម្ខាងទៀតទេតា​​​​ស៎ ខ្ញុំគ្មានបំណងចង់ស្លាប់ទេ" រាងតូចតបដោយសម្លេងតិចៗទាំងអោនមុខចុះ​ គេមិនហ៊ានខឹងជេយ៍ទេដែលសម្ដីខ្លាំងៗដាក់គេនោះ​ ព្រោះនាយតូចម្នាក់ដឹងថាគេបារម្ភពីខ្លួន
"ហុឹម! យ៉ាប់គ្រប់យ៉ាង" ជេយ៍រអ៊ូទាំងហត់ចិត្ត គេសម្លឹងមើលខ្លួនទទឹកជោគរបស់រាងតូចពីក្បាលដល់ចុងជើងលើក្រោមៗ ដោយសារតែគេសើមខ្លួមជោគក៏បណ្ដាលឲ្យឃើញសាច់ខាងក្នុងអាវ ជេយ៍លេបទឹកមាត់ក្អឹក(រោគចិត្ត😅) គេព្យាយាមទប់អារម្មណ៍ណាស់

វង្វេងស្នេហ៍。 𝘴𝘴2Where stories live. Discover now