ខ្ញុំនៅមុខកញ្ចក់នៃបន្ទប់ធំរបស់ខ្ញុំ ហើយក៏ញញឹមញញេមក្រោយឃើញថាសម្រស់ខ្លួនឯងស្អាត អត់ទេ កាន់តែឆ្លុះកាន់តែលង់ ថ្ងៃនេះខ្ញុំស្លៀកអាវសាច់ចាក់ពណ៌ផ្ទៃមេឃជាមួយខោកាប៉ូយរឹបជើងបន្តិច
"រួចឬនៅអាល្អិត?" សម្លេងស្រែកមួយបានបន្លឺឡើងពីមាត់ទ្វាដែលចាក់សោរបិទជិត ម្ចាស់សម្លេងនោះគឺបងជុនកំពូលមកអស្ចារ្យរបស់ខ្ញុំនេះឯង។"រួចឥឡូវហើយបងជុន" ខ្ញុំស្រែកតប ហើយក៏បន្តឆ្លុះកញ្ចក់សេរេម៉ូតសក់ឲ្យមើលទៅឥតខ្ចោះសិនសឹមដើរចេញមកខាងក្រៅ
ពេលឃើញបងជុនខ្ញុំអោបដៃគាត់ដើម្បីយកចិត្ត
"រំភើបចិត្តណាស់ កន្លះជីវិតបានបងប្រុសនាំដើរលេងម្ដង" ខ្ញុំសើចបញ្ចេញថ្ពាល់ខួចហើយនិយាយឌឺដាក់បងជុន"ចេះនាំប្អូនទៅញុាំអីបែបនេះ ខ្លាចតែជួបខ្យល់ព្យុះតាមផ្លូវទេ ព្រោះថ្ងៃនេះជាថ្ងៃអច្ឆរិយ"
ផូស៎ "កុំតាប៉ែអត់ប្រយោជន៍ពេក ប្រយ័ត្នប្ដូរចិត្ត!" គាត់ធ្វើមុខច្រឡើមហើយខោកក្បាលខ្ញុំឃ្លុស ខោកឌឺច្បាស់ណាស់ ខោកហើយក៏ច្រត់ហោប៉ៅដើរចេញទៅយ៉ាងសង្ហារ នៅសល់តែខ្ញុំដែលកំពុងឈរស្ងៀមសម្លក់គាត់ គិតថាជាបងប្រុសទេបើមិនអញ្ចឹងដោះស្បែកជើងដេញគប់តែម្ដង។ ឈរក្ដៅក្រហាយក្នុងចិត្តបានបន្តិចទើបដាច់ចិត្តដើរទៅតាមគាត់
បងខ្ញុំថ្ងៃនេះអស្ចារ្យណាស់ ចេះនាំប្អូនចេញក្រៅ បើតាមធម្មតាទៅណាមកណា តែម្នាក់ឯងទេ ទៅញុាំអីជារឿងមួយដែលរំភើប ប៉ុន្តែអ្វីដែលធ្វើឲ្យកាន់តែរំភើបនោះគឺបងប្រុសបានចំណាយពេលវេលាជាមួយប្អូន។
.....ឥឡូវខ្ញុំមានឪកាសមកគ្រឹះស្ថានលំដាប់ខ្ពស់មួយនៅកណ្តាលទីក្រុង ហេីយនេះខ្ញុំត្រូវតែនិយាយថាវាលេីសពីការរំពឹងទុករបស់ខ្ញុំ។ ចាប់តាំងពីការដេីរចូលពីមាត់ទ្វារហូតមកដល់តុអាហារខ្ញុំត្រូវបានម្ចាស់ភោជ្ជនីដ្ឋាននិងបុគ្គលិកគ្រប់ជាន់ថ្នាក់ស្វាគមន៍យ៉ាងរាក់ទាក់ កក់ក្តៅ ទន់ភ្លន់ និងមន្តស្នេហ៍.. ។
កម្រាលព្រំក្រហមលាងសន្ធឹងជាផ្លូវនាំដំណេី ការតុបតែងគ្រប់តុយ៉ាងឆេីតឆាយ និងប្រណិត បរិយាកាសត្រជាក់រហឹម ប្រៀបដូចជាព្រឹកប្រលឹមក្រោយពីភ្លៀងរាត្រីហេីយអញ្ជឹង
មិនស្មានថាបងជុនកក់ភោជនីដ្ឋានមួយសម្រាប់ញុាំតែពីរនាក់ប្អូនសោះ អស្ចារ្យណាស់លោកអើយ ហិហិ
YOU ARE READING
វង្វេងស្នេហ៍。 𝘴𝘴2
Action+រឿងបន្តពី អ្នកបម្រើម្ចាស់តូច ខ្ញុំស្រឡាញ់គាត់..ហើយគាត់ក៏ស្រឡាញ់ខ្ញុំ ខុសធ្ងន់ត្រង់គាត់មានគូរហើយ.. We love each other, but we can't be together.