ភាគទី7: ថ្នាំសន្ដំ

341 48 13
                                    

  នៅពេលដែលពួកយើងបានចំណាយពេលស្នាក់នៅកន្លែងគ្រោះថ្នាក់បានមួយរាត្រីហើយនោះ នៅថ្ងៃថ្មីក៏បានឈានចូលមកដល់ម្ដង។ ថ្ងៃដែលមនុស្សគ្រប់គ្នាសង្ងំតែក្នុងផ្ទះ​ មានមួយពីរដែលនៅលក់ដូរធម្មតា។

"លោកមេភូមិ..នៅខាងក្រៅឡើងស្ងាត់" ខ្ញុំអើត​ កតាមបង្អួចសម្លឹងមើលសកម្មភាពខាងក្រៅហើយប្រាប់ទៅមេភូមិដែលកំពុងតែអង្គុយក្រេបតែ 
"ដោយសារពួកគេខ្លាច" សម្លេងត្រជាក់ស្រេបបង្ហើបតិចៗ ខ្ញុំលឺហើយក៏ងក់ក្បាល ស្របពេលនោះផងដែលជេយ៍ក៏ដើរចូលមកទាំងអោនមុខទៅកាន់លោកមេភូមិបន្តិច 

"ពួកខ្ញុំមកអរគុណលោកមេភូមិ ឥឡូវនេះដល់ពេលដែលពួកខ្ញុំត្រូវត្រឡប់ទៅទីក្រុងវិញហើយ" ខ្ញុំដើរចេញពីបង្អួតសម្ដៅទៅរកជេយ៍ហើយពួកយើងក៏សម្លឹងមុខរបស់មេភូមិនៅខណៈដែលគាត់កំពុងតែទម្លាក់ពែងតែចុះហើយងើបមុខសម្លឹងមកពួកយើងដោយកែវភ្នែកត្រិះរិះបន្តិចសឹមហើបមាត់ស្រដីឡើង

"នៅទីនេះបន្តិចទៀតសិនទៅ ល្ងាចទើបឡានរបស់យើងចេញដំណើរឆ្ពោះទៅទីក្រុង" ត្រូវហើយ កាលពីម្សិលមិញមេភូមិបានប្រាប់ថា ឡានរបស់គាត់នឹងធ្វើដំណើរនៅថ្ងៃស្អែកដើម្បីដឹកទំនិញយកទៅលក់នៅទីក្រុង ហើយគាត់នឹងយកពួកយើងទៅទីក្រុងដោយការធ្វើដំណើរតាមឡានទំនិញនោះ។​ ជម្រើសមានតែបែបនឹង។

ខ្ញុំធ្វើមុខងើយឆ្ងល់ សួរទៅមេភូមិ
"ឡានទំនិញគឺត្រូវចេញពេលល្ងាចបែបនេះមែនទេ? មិនសមសោះលោកមេភូមិ"​ ហិហិ បំណងខ្ញុំតែម្ដងដែលសួរជីកឬសបែបនេះទៅកាន់គាត់ គាត់ស្ងាត់បន្តិចហើយក៏លើកតែមកផឹកដោយព្យាយាមរក្សាទឹកមុខមាំរបស់គាត់ដដែលដើម្បីលាក់បាំងមិនឲ្យពួកយើងបានដឹងថាពេលនេះក្នុងចិត្តកំពុងតែគិតអ្វី
"ហុឹម.."​ គាត់បានត្រឹមងក់ក្បាល ព្រោះរកចម្លើយណាសមស្របមកឆ្លើយពុំកើត។

ខ្ញុំញញឹមបន្តិចហើយក៏ចង់ដើរទៅរកមេភូមិ ប៉ុន្តែលោកជេយ៍បានចាប់ដៃរបស់ខ្ញុំជាប់ ធ្វើឲ្យខ្ញុំត្រូវងាកមុខទៅមើលគាត់
"ចង់ទៅណា?"
"ទៅអង្គុយជិតលោកពូមេភូមិ ព្រោះខ្ញុំមិនចង់ឈរជិតលោកនោះទេ អ៊េក!" ខ្ញុំតបលឺៗបែបឌឺដងគាត់ហើយថែមទាំងលានអណ្តាតដូចឆ្កែ​ដាក់គាត់ទៀត សុំទោសណា​ ដោយសារតែតាំងពីម្សិលមិញខ្ញុំសម្ដែងជាមនុស្សដែលខឹងស្អប់តួអង្គលោកជេយ៍។ មិនខ្វល់ថាទឹកមុខរបស់គាត់ពេលនេះយ៉ាងមិចទេ​ ខ្ញុំក៏បេះដៃរបស់គាត់ចេញពីដៃរបស់ខ្ញុំប៉ុន្តែបេះមិនចេញទាល់តែសោះ គាត់ថែមទាំងច្របាច់ដៃរបស់ខ្ញុំទៀតផង កើតសតិអារម្មណ៍ស្អីអញ្ចេះ?
 
ខ្ញុំសម្លឹងមុខរបស់គេទាំងបំពាក់ភាពស្មើហើយបង្ហាញឲ្យគេដឹងថាខ្ញុំកំពុងតែមិនពេញចិត្តដែលគេចាប់ដៃរបស់ខ្ញុំមិនព្រមប្រលែងបែបនេះសោះ។
"សូមមេត្តា ដកដៃរបស់លោកចេញ ឥឡូវនេះភ្លាម!" ខ្ញុំសង្កត់សម្លេងព្រមនឹងកែវភ្នែកកាច ដូច្នេះហើយគេក៏មិននិយាយអ្វីនិងពិតជាព្រមដកដៃចេញមែន ខ្ញុំគ្រាន់តែដឹងថាគេចង់ហាមខ្ញុំអំពីរឿងអីមួយ គេដូចជាមិនពេញចិត្តខ្ញុំនូវរឿងខ្លះ ប៉ុន្តែខ្ញុំសូមអត់ខ្វល់ទៅចុះ 
"ខ្ញុំមិនចង់ឈរក្បែរមនុស្សបោកប្រាស់ដូចលោកទេ"​ និយាយរួចខ្ញុំក៏ដើរទៅដាក់ខ្លួនអង្គុយក្បែរមេភូមិហើយសម្លក់គេ។

វង្វេងស្នេហ៍。 𝘴𝘴2Donde viven las historias. Descúbrelo ahora