***
After school
Beomgyu រៀបត្រឡប់ទៅផ្ទះទៅហើយប៉ុន្តែគេក៏ត្រូវចាំ Soobin តាមសន្យាពេលឆាតជាមួយគ្នា។
"Baby Gyu!!!"Soobin ស្រែក។ ដើរទៅរក Beomgyu ដែលអង្គុយលើបង់។
"HYUNG!!"Beomgyu ក៏ងើបឈរហើយរត់ទៅអោបអ្នកខ្ពស់ជាង។
"Gyu យើងមានរឿងប្រាប់ឯង"Soobin និយាយ។ បន្ទាប់មកពួកគេក៏អង្គុយចុះលើបង់។
"Mm រឿងអី?"Beomgyu សួរ។
"គឺយើងបានណាត់ជួបមនុស្សម្នាក់...គេឈ្មោះ Hueningkai"Soobin និយាយទាំងអៀន។
ស្នាមញញឹម beomgyu ធ្លាក់ចុះពេលលឺពាក្យទាំងនេះហើយ។
*ដែលបាត់ទៅនេះព្រោះតែរឿងនឹង?* Beomgyu គិត។
"ល្អណាស់អញ្ចឹង..."Beomgyu ប្រឹងញញឹម។
"ពិតមែន Beomgyu ឯងមិនជំទាស់ទេ?"
*Baby Gyu នៅឯណាឥឡូវនឹង?* Beomgyu គិត។
"អត់ទេ ហេតុអីខ្ញុំត្រូវជំទាស់?ខ្ញុំគ្មានសិទ្ធិទេ"Beomgyu និយាយ។ គេមិនចង់នៅនិយាយបន្តទៀតទេព្រោះមិនអាចទប់ទឹកភ្នែកបាន។
"ហេតុអីគ្មានសិទ្ធិ? ឯងជាមិត្តល្អរបស់យើងណា"
*ត្រូវហើយ ជាមិត្ត*
"Gyu ឯងយំហ៎?"Soobin សួរទាំងភ្ញាក់ផ្អើល។
"គឺ...មកពីខ្ញុំសប្បាយចិត្តដែលបងរកឃើញមនុស្សដែលបងស្រឡាញ់"Beomgyu និយាយហើយក៏ទទួលបានការឈឺចាប់ពីពាក្យរបស់ខ្លួនឯងផងដែរ។
"ពិតមែន? អរគុណឯងណាស់ Gyu យើងស្រលាញ់ឯង" Soobin ក៏អោប Beomgyu។
*ខ្ញុំក៏ស្រឡាញ់បងដែរ... ស្រលាញ់ខ្លាំងណាស់ ហេតុអីបងមិនឃើញផង*Beomgyu ដឹងថាគេមិនអាចទប់ទៀតទេ ដូច្នេះគេក៏ដកខ្លួនចេញពី Soobin។
"Hyung ខ្ញុំទៅផ្ទះហើយ ជួបគ្នាពេលក្រោយ"
"Gyu ចាំបន្ទិច-"Too late... Beomgyu រត់ទៅឆ្ងាយបាត់ទៅហើយ។
Beomgyu មិនអាចទប់ទៀតទេ ទោះមនុស្សនៅលើដងផ្លូវមើលគេក៏គេមិនខ្វល់ដែរ។ ពេលនេះរឿងតែមួយដែលគេធ្វើគឺយំ។
"ខ្ញុំយឺតពេក ហើយមែនទេ ទើបគេអាចយកបងទៅបាន..."Beomgyu ដើរបណ្ដើរនិយាយបណ្ដើរ ទឹកភ្នែកក៏ហូរដូចទឹកបាកទំនប់។ ដល់កន្លែងមួយគេក៏អង្គុយចុះអោបចង្គង់យំ។
តឺតតឺត*
Beomgyu ក៏ងើបមើលលើ ក្រោយលឺសម្លេងសុីផ្លេឡានក្បែរគេហើយក៏ឃើញឡានរបស់ Yeonjun។
"ឆាប់ឡើងមក"
Beomgyu ជូតទឹកភ្នែកចេញហើយក៏ដើរទៅឡានរបស់ Yeonjun។
"ឯងកើតអី?"បន្ទាប់ពីគេឡើងមកហើយ Yeonjun ក៏សួរ។
"ខ្ញុំមិនអីទេ..."Beomgyu អោនមុខចុះនិយាយតិចៗ។
"...."Yeonjun មិនតបក៏គេក៏បើកឡានទៅរហូតដល់ផ្ទះរបស់អ្នកក្មេងជាង។
"អរគុណហើយ"Beomgyu និយាយហើយក៏បើកឡានចេញ រត់យ៉ាងលឿនចូលផ្ទះ។
"គេកើតស្អីអញ្ចេះ?"Yeonjun និយាយ។ មើលទៅផ្ទះរបស់ beomgyu។
"យើងខ្វល់ធ្វើស្អី? ឆ្គួតមែន!" បន្ទាប់មកគេក៏បើកឡានចេញទៅផ្ទះរបស់គេវិញ។
Beomgyu ចូលដល់បន្ទប់គេយំយកតែម្ដង គេគិតហើយថាថ្ងៃនេះនឹងយំអោយឆ្អែត អោយបាត់ភាពឈឺចាប់។
"ខ្ញុំប្រឈមមុខនឹងបងយ៉ាងមិចទៀតទៅ?"Beomgyu សួរខ្យល់។
"Beomie ah! កូនកើតអីមកញាំុបាយមកកូន" ម៉ាក់របស់គេនិយាយទាំងបារម្ភ។
"កូនមិនអីទេម៉ាក់"Beomgyu តប។
"តែសម្លេងកូនដូចជាយំហើយ កូនមិនអីពិតមែនទេ?"គាត់គោះទ្វារបណ្ដើរសួរបណ្ដើរ។
"កូនមិនអីពិតមែន"
"អា ok ok" គាត់ក៏ឈប់សួរ ព្រោះមិនចង់អោយ Beomgyu មានអារម្មណ៍កាន់តែពិបាក។
At night
Beomgyu បើកភ្នែកមកឃើញថាខ្លួនឯងកំពុងតែដេកនៅលើការ៉ូ។ គេក៏ងើបអង្គុយទាំងមានអារម្មណ៍ថាឈឺក្បាល។ បន្ទាប់មកក៏នាំខ្លួនទៅបន្ទប់ទឹក។
Beomgyu ឈរមើលខ្លួនឯងនៅក្នុងកញ្ចក់។ ភ្នែករបស់គេហើមដោយសារការយំ នេះជាលើកទីមួយហើយដែលគេយំខ្លាំងបែបនេះ។
"ខ្ញុំអាក្រក់ណាស់"គេនិយាយទៅកាន់ខ្លួនឯង។
បន្ទាប់ពីចេញពីបន្ទប់ទឹកមកគេក៏អង្គុយនៅលើតុរបស់គេ និងគិតរឿងដែលបានកើតឡើង។
Ring~
Beomgyu ប្រញាប់ងាកមើលទូរស័ព្ទពេលលឺសម្លេងសារ គេក៏លើកមើល។
Yeonjun:
ស្អែកថ្ងៃសៅរ៍
Send 8:54 pmត្រូវហើយស្អែកជាថ្ងៃសៅរ៍ ជាថ្ងៃឈប់សម្រាក។
Beomgyu:
ថ្ងៃសៅរ៍យ៉ាងមិច?
Send 10:34 pmYeonjun:
ពួកយើងត្រូវទៅចេញក្រៅជាមួយគ្នា
Send 10:34 pmBeomgyu:
ហាស់? ហេតុអី
Send 10:35 pmYeonjun:
ម៉ាក់ឯងមិនប្រាប់ទេ? ណ្ហើយ ស្អែកម៉ោង9 យើងទៅយក!
Send 10:36 pmBeomgyu ក៏បិតទូរស័ព្ទទាំងឆ្ងល់ប៉ុន្តែខ្ជិលគិតច្រើនហើយក៏ឡើងគេង ព្រោះមួយថ្ងៃនេះគេគិតច្រើនឡើងឈឺក្បាលអស់ហើយ។
________🦋________
YOU ARE READING
MARRIED MY BULLY
FanfictionThe story is about a boy who has to marry his Bully, arranged by his parents. What would his life be like if he married and lived with his Bully? __________ Khmer novel