Chapter twelve

100 23 10
                                    

**

វេលាវេលាពិតជាដើរលឿនណាស់ ធ្មិចបើកៗថ្ងៃរៀបការក៏បានមកដល់។ គ្រប់គ្នាក៏មមាញឹកក្នុងការរៀបចំពិធី ចំណែកម្ចាស់ខ្លួនក៏នៅបន្ទប់ផ្សេងគ្នាដែលកំពុងតែរៀបចំខ្លួន។

"Gyu-ah ហេតុអីឯងមិនប្រាប់យើងយូរណាស់ហើយ ដល់ថ្ងៃរៀបការហើយយើងទើបតែដឹងនៀក?"Soobin និយាយទាំងមានអារម្មណ៍ថាអន់ចិត្ត អន់ចិត្តពិតមែនដែលមិត្តសម្លាញ់គេលាក់រឿងធំនេះជាមួយគេយូរមកហើយ។

"សុំទោស Hyungie ខ្ញុំគ្រាន់តែភ័យ...បងមិនយល់ទេ"Beomgyu និយាយ បន្ទាប់មកបែរទៅកញ្ចក់វិញ។

"មនុស្សច្រើនណាស់លើលោកនេះ ហេតុអីក៏ជា Choi Yeonjun ទៅវិញ?"Felix និយាយ។

"មែនហើយ ទោះពួកយើងមិនសូវដឹងពីគេយ៉ាងណាក៏ដឹងថាគេជា bad boy នៅសាលាយើងដែរ"Hueningkai និយាយ។

"យើងបារម្ភណាស់ បើគេជា bad boy អញ្ចឹងគេនឹងធ្វើបាបឯងអត់ Gyu-ah?"Soobin សួរទាំងបារម្ភ។ គេមិនចង់អោយជីវិត Beomgyu ត្រូវពិបាកទេ។

"មិនអីទេ hyung.. ខ្ញុំអឺ.. និងគេក៏ស្គាល់គ្នាយូរហើយដែរ"Beomgyu និយាយទាំងភ័យៗ។ បន្ទាប់មកគេក៏ Makeup រួចរាល់។

"Wow ឯងស្អាតណាស់ Beomgyu! យើងចង់តែនាំឯងរត់ចេញពីកម្មវិធីទេ"Felix និយាយ ពួកគេក៏សើច។

"មែនហើយ ខ្ញុំចង់សុំបែក Soobin Hyung ហើយសុំបងធ្វើសង្សារវិញទេ"Hueningkai បន្ថែម ធ្វើអោយ Soobin ពេបមាត់។

"Hehe កុំលលេងអីខ្ញុំគ្មានស្អាតអីផង"

"លលេងក្បាលឯងអីសូម្បីយើងក៏ចង់លង់ដែរ"Soobin លេងសើចតែ Beomgyu អៀនមែនទែន តែគេក៏ដាស់អារម្មណ៍ថាថ្ងៃនេះជាថ្ងៃរៀបការរបស់គេ មិនត្រូវធ្វើខ្លួនខុសទេ។

"រួចរាល់ហើយនៅ? ដល់ពេលចេញទៅហើយ"ម៉ាក់ Beomgyu ក៏ចូលមកហើយដើរទៅរកកូនប្រុសរបស់គាត់។

"ហេតុអីក៏កូនប្រុសរបស់ម៉ាក់ស្រស់ស្អាតយ៉ាងនេះ? មោះឆាប់ឡើងពួកយើងដល់ពេលទៅហើយ"គាត់និយាយ។

Beomgyu ក៏ងក់ក្បាលដាក់ម៉ាក់គេទាំងមុខក្រហម ហើយនិយាយអរគុណទៅគាត់។

នៅពេលពួកគេមកដល់ ប៉ារបស់រាងតូចក៏កាន់ដៃរបស់គេដើរទៅរក Yeonjun ដែលឈរនៅក្បែរលោកអាចារ្យចាំគេនៅទីនោះទាំងញញឹុម។ តែប្រហែលញញឹមក្លែងក្លាយទេ, beomgyu គិត។

MARRIED MY BULLYWhere stories live. Discover now