***
BEOMGYU POV
ម៉ោងនេះជាម៉ោងអង់គ្លេស ខ្ញុំនិង felix hyung គឺតែងតែមានម៉ោងជាមួយគ្នា។ ទោះខ្ញុំអង្គុយសរសេរអក្សរក៏ខ្ញុំមានអារម្មណ៍អាចដឹងថាមិត្តរួមតុខ្ញុំចេញដែរ ហើយក៏មានម្នាក់ទៀតចូលអង្គុយ។ ខ្ញុំមានអារម្មណ៍ចម្លែកក៏ងើបមុខមើល ក្រែងលោស្គាល់គ្នា ព្រោះភាគច្រើនអ្នកដែលមានម៉ោងជាមួយគ្នាពួកគេមិនសូវអង្គុយក្បែរខ្ញុំទេ។
"Yeonjun..?"ខ្ញុំនិយាយ ព្រោះមិនដឹងគេកើតអីទើបមកអង្គុយជាមួយខ្ញុំ។ ហើយប្រហែលមិនមែនមានតែខ្ញុំទេដែលភ្ញាក់ផ្អើល អ្នកក្នុងថ្នាក់ទាំងមូលក៏ភ្ញាក់ផ្អើលដែរ។
"មើលមុខយើងធ្វើអី? ធ្វើកិច្ចការឯងទៅ"គេនិយាយសម្លេងត្រជាក់ដាក់ខ្ញុំ។ ឃើញទេប្រាប់ហើយថាពេលដែលគេនៅសាលាគឺចរឹកបិសាចចូលខ្លួនតែម្ដង។
ខ្ញុំក៏ឈប់សម្លឹងមុខគេហើយបែរត្រង់ទៅមុខវិញ។ ខ្ញុំដកដង្ហើមធំ~ មិនដឹងរៀនចូលអត់ទេ ព្រោះសិស្សៗទាំងនេះសម្លឹងមើលមក ធ្វើអោយខ្ញុំចង់ខ្លាច។
រយៈពេលមួយម៉ោងបានកន្លងផុតទៅ ពេលនេះក៏ដល់ម៉ោងអាហារថ្ងៃត្រង់។
"ថ្ងៃនេះយើងរវល់ បើយើងទៅផ្ទះយឺតមិនបាច់ចាំទេ"Yeonjun និយាយហើយក៏ងើបដើរចេញ។ ខ្ញុំមិនដឹងថាគេទៅណាទេ ប្រហែលគេទៅដើរលេងតាមទម្លាប់របស់គេពីមុន? ដូច្នេះខ្ញុំមិនខ្វល់ច្រើនទេ។
"Beomgyu-ssi ឯងទៅអាហារដ្ឋានម្នាក់ឯងមួយថ្ងៃសិនទៅ យើងរវល់"Felix និយាយទៅកាន់អ្នកក្មេងជាង ព្រោះគេរវល់ទៅ date ជាមួយ Hyunjin។ (uwu ថូវគ្នាវិញក៏មិនប្រាប់)
"Uh.. អូខេ តាមសប្បាយ"Beomgyu និយាយហើយញញឹមដាក់មិត្ត។
-
"ហឺយ~ ហេតុអីថ្ងៃនេះគ្រប់គ្នាសុទ្ធតែរវល់អញ្ចឹង?" Beomgyu ដើរទៅអាហារដ្ឋានទាំងរអូរ។
បន្ទាប់មកគេក៏ឃើញមនុស្សធ្លាប់ស្គាល់ម្នាក់ដែលកំពុងដើរឆ្ងោកមុខ។ Beomgyu ញញឹមហើយក៏រត់ទៅរកគេ។
"Sunoo ah"Beomgyu ក៏ហៅគេទើប Sunoo ឈប់ដើរហើយងាកមករកគេ។
"Hyung សួស្តី" Sunoo និយាយនិងញញឹមតិចៗដាក់គេ។ Beomgyu ធ្លាក់ស្នាមញញឹមចុះព្រោះមើលដឹងថា sunoo មិនសប្បាយចិត្ត។
YOU ARE READING
MARRIED MY BULLY
FanfictionThe story is about a boy who has to marry his Bully, arranged by his parents. What would his life be like if he married and lived with his Bully? __________ Khmer novel