Chapter nine

98 24 11
                                    

***

2 pm/ BEOMJUN HOUSE

"ថាមិច បងចង់មកផ្ទះខ្ញុំ? ថ្ងៃនេះ?"Yeonjun និយាយទៅកាន់អ្នកម្ខាងទៀតតាមខ្សែរទូរស័ព្ទ។

<យ៉ាងមិច យើងទៅលេងផ្ទះប្អូនយើងមិនបាន?>

"គឺមិនមែនបែបនឹងទេ! បងចង់មកពេលណា?"Yeonjun សួរ។

<ប្រហែលម៉ោង 8 ទៅដល់ហើយ! ប៉ុន្នឹងបានហើយ>

បន្ទាប់មកក៏ដាក់ទូរស័ព្ទចុះ។ Yeonjun ដកដង្ហើមធំហើយដើរទៅបន្ទប់របស់ beomgyu។

Beomgyu ក្រោយលឺសម្លេងគោះទ្វារ គេក៏ឆ្ងល់ហើយដើរទៅបើកវា ពេលឃើញរាងក្រាស់ធ្វើអោយគេឆ្ងល់លើសដើម។

"យកសម្ភារៈឯងមកដាក់បន្ទប់យើង! ថ្ងៃនេះបងស្រីយើងមក" និយាយហើយក៏ដើរចេញដោយមិនចាំរាងតូចនិយាយអ្វីទាន់។ ឯ Beomgyu ក៏ធ្វើតាមគេ។

[Skip] 8:30 pm

"Noona!!"Yeonjun ក្រោយឃើញបងស្រីជីដូនមួយហើយក៏រត់ទៅអោបនាងទាំងនឹក។

"ឯងធំឡើងលឿនណាស់ Yeonjun ah"

"ខ្ញុំធំឡើងដោយគ្មានបងនៅក្បែរ ខ្ញុំមិនសប្បាយចិត្តទេ" Yeonjun និយាយទាំងពេបមាត់។ Beomgyu ឃើញហើយភ្ញាក់ផ្អើលព្រោះមិនដែលដឹងថារាងក្រាស់ក៏មានចរឹក cute អញ្ចឹងដែរ។ (😑)

"ឈប់ធ្វើដូចក្មេងទៀតទៅ! អូហើយនេះ Beomgyu មែនទេ?"

Beomgyu លឺហើយក៏អោនគោរពនាង។

"ខ្ញុំ Jennie ជាបងជីដូនមួយ Yeonjun"នាងណែនាំខ្លួនទាំងញញឹមដាក់រាងតូច។

"រីករាយដែលបានជួប Noona"Beomgyu និយាយ នាងក៏ងក់ក្បាលហើយមើលទៅកាន់ប្អូនប្រុសម្ដងទៀត។

"យើងមកដល់យូរហើយ ឯងមិនគិតអញ្ចើញចូលអង្គុយសិនទេហា៎?"

"ពិតមែនហើយ! អញ្ចើញចូលបងស្រី"Yeonjun និយាយ។ បន្ទាប់មកពួកគេក៏អង្គុយនៅលើ sofa។

"Noona ឃ្លានដែលទេចាំខ្ញុំទៅធ្វើអ្វីអោយញាំុ"Beomgyu និយាយ។

"ក៏ឃ្លានបន្ទិចដែរ! ប៉ុន្តែ Beomgyu ah ឯងមិនបាច់ធ្វើទេអោយ Yeonjun ធ្វើទៅ"Jennie និយាយ។

"ពិតមែនហើយ អូននៅអង្គុយនិយាយគ្នាជាមួយ Jennie-noona នឹងហើយ"Yeonjun និយាយហើយក៏ងើបចេញទៅផ្ទះបាយ។ Beomgyu ភ្ញាក់បន្ទិចនឹងអ្វីដែល Yeonjun បានហៅគេ។

MARRIED MY BULLYWhere stories live. Discover now