Chapter eleven

108 19 7
                                    

**

5:53 (blue hour) ព្រះអាទិត្យលិចទៅហើយ beomgyu និងមិត្តៗបានចំណាយពេលជាច្រើនម៉ោងជាមួយគ្នា ដើរលេងគ្រប់ទីកន្លែងដែលពួកគេចង់ទៅ ដើម្បីបង្កើតអនុស្សាវរីយ៍ជាមួយគ្នា ព្រោះខានជួបគ្នាក៏យូរឆ្នាំហើយដែរ។ ស្ដាយតែ Taehyung គេមិនអាចនៅយូរជាមួយប្អូនៗទេព្រោះគេត្រូវធ្វើដំណើរទៅ Busan ជាមួយព្រះស្វាមី Jungkook។ 👀

"យើងចង់ជិះកន្ត្រកវិល"Winter និយាយ។

"យើងមិនហ៊ានជិះទេ"Yeji តប។

"កុំកំសាកពេកមើល unnie"Winter និយាយ ធ្វើអោយ Yeji សម្លក់។

"យើងមិនបានកំសាកទេ ក្បាលម៉ាដៃឥឡូវ"Yeji ជ្រលរ វ៉ៃ Winter។

"យើងក៏ចង់ជិះដែរ ពួកយើងទៅជិះទៅឆាប់ឡើង"Heeseung និយាយ។

"មើល Heeseung មិនខ្លាចស្អីផង"Winter

"គេជាប្រុស អាឆ្គួត"Yeji សម្លក់ម្ដងទៀត។

Beomgyu មិននិយាយអីក៏ត្រឹមឈរសើចមិត្តៗដែលប្រកែកគ្នា បន្ទាប់មកក៏លឺសម្លេងសារនៅទូរស័ព្ទរបស់គេ។

Yeonjun:
ឯងនៅឯណា?
5:53 pm

ឆាប់មកផ្ទះមក យើងមានរឿងនិយាយគ្នា
5:54 pm

Beomgyu អានសារគេហើយក៏ឆ្ងល់ បន្ទាប់មកក៏បែរចំណាប់អារម្មណ៍លើមិត្តៗវិញ។

"Beom ទៅជិះកន្ត្រកវិលអត់?"Yunjin សួរ។

"អឺ...អត់ទេ យើងត្រូវទៅផ្ទះហើយ"Beomgyu និយាយទាំងពេបមាត់ គេមិនទាន់ចង់ត្រឡប់ទៅវិញទេ។

"ប្ដីហៅទៅមែន ហាហា"Yeji សើច។ Winter ក៏វ៉ៃដៃ yeji មួយ

"ប្ដីស្អី គេមិនទាន់ការផង!"

"Okay មិនអីទេ ទៅវិញដោយសុវត្ថិភាព beomgyu ah"Heeseung និយាយ។

Beomgyu ងក់ក្បាលហើយក៏អោបពួកគេលាគ្នា មុននឹងចេញទៅ។

-BEOMJUNs house

រាងតូចដើរចូលក្នុងផ្ទះ ហើយគេក៏ឃើញ Yeonjun អង្គុយនៅលើ sofa គេក៏ដើរទៅរកនាយ ហើយអង្គុយចុះទល់មុខគេ។

"លោកមានអីនិយាយមែនទេ?"Beomgyu សួរទាំងឆ្ងល់និងអារម្មណ៍ភ័យរួមគ្នា។

"ពួកយើងជិតដល់ថ្ងៃរៀបហើយ យើងចង់និយាយរឿងខ្លះជាមួយឯង"Yeonjun និយាយ រាងតូចក៏ងក់ក្បាលតិចៗដាក់គេ។

MARRIED MY BULLYWhere stories live. Discover now