***
"ត្រូវការអោយខ្ញុំឈប់រៀនមួយថ្ងៃហើយជួនដំណើរបងដែលទេ?"Yeonjun សួរទៅបងស្រីដែលកំពុងរៀបចំរបស់របរ ប៉ុន្តែនាងទៅពេលរសៀល។
"មិនបាច់ទេ Yeonjun ah ចាំលើកក្រោយចុះ"Jennie និយាយទាំងញញឹមទៅកាន់ប្អូនជីដូនមួយ។
"Okay អញ្ចឹងខ្ញុំទៅសិនហើយ"Yeonjun និយាយពេលឃើញ beomgyu មកដល់។
"លាហើយ noona ធ្វើដំណើរដោយសុវត្ថិភាព"Beomgyu និយាយ។
"Mm"Jennie ញញឹមងក់ក្បាល។ បន្ទាប់មកពួកគេក៏ចេញទៅ។
[Skip]
Library 🏫"ថាមិច? បងបែកគ្នាជាមួយ Hwang Hyunjin ???"Beomgyu ស្រែកជាហេតុធ្វើអោយអ្នកនៅទីនោះងាកមកមើលគេ។ រាងតូចក៏សុំទោសព្រោះតែភ្ញាក់ផ្អើលពេក។
"គឺយើងបែកគេម្នាក់ឯងទេ! យើងមិនអាចរក្សាទំនាក់ទំនងជាមួយមនុស្សក្បត់ទេ"Felix និយាយទាំងមុខខឹង។
"គេក្បត់បងមែនទេ? គេធ្វើបាបអីបងអត់?"Beomgyu សួរទាំងបារម្ភ គេដឹងមុនហើយថា Hyunjin មិនស្មោះនឹងមិត្តគេទេ។
"គេមិនធ្វើបាបយើងទេ ប៉ុន្តែគេក្បត់សន្យា... គេសន្យាថានឹងចាប់យកតុក្កតានោះអោយយើងអោយបាន ប៉ុន្តែគេធ្វើមិនបាន ... បើសូម្បីរឿងប៉ុណ្នឹងគេធ្វើមិនបាន ចុះរឿងផ្សេងទៀតនោះ"Felix និយាយទាំងចង់យំ។
"ឈប់សិន!មិនមែនគេមានស្រីទេ?"Beomgyu សួរ។
"គេអត់មានស្រីទេ"Felix គ្រវីក្បាល។
Beomgyu គាំងខ្លាំងពេកគេក៏បោះសៀវភៅលើតុ ហើយដើរចេញទៅ។
"Gyu ឯងទៅណា??"Felix ស្រែកហៅ ប៉ុន្តែគ្មានចម្លើយតបមានតែកែវភ្នែកដែលមើលមកគេ។
"Oops សុំទោស" គេអោនសុំទោស។
-
Beomgyu ដើរនៅលើផ្លូវក្នុងសាលាទាំងធុញនិងចង់រកកន្លែងណាស្ងាត់ដើម្បី relax ខ្លះ។ ប៉ុន្តែគេក៏បានឃើញហេតុការណ៍មួយដោយចៃដន្យ។
"ចាំបន្ទិច នោះគឺ... San!!!??" Beomgyu មិនចង់ខ្វល់ទេ ព្រោះ san ខាន bully គេយូរហើយ។ ប៉ុន្តែក្រោយពីដឹងថាម្នាក់ដែលគេកំពុងធ្វើបាបដោយគ្មានផ្លូវតបតនោះ ជា Yeonjun ធ្វើអោយគេបើកភ្នែកធំ។
"ឯងដឹងហើយថាពួកយើងស្អប់វាប៉ុណ្ណា! បើឯងធ្វើល្អជាមួយវាដដែល ឯងចូលក្រុមយើងធ្វើអី!?"
YOU ARE READING
MARRIED MY BULLY
FanfictionThe story is about a boy who has to marry his Bully, arranged by his parents. What would his life be like if he married and lived with his Bully? __________ Khmer novel