បន្ទាប់ពីបបួលគ្នាទៅញុំាអាហារពេលព្រឹករួច ពួកគេក៏ត្រឡប់ទៅតាមថ្នាក់រៀងខ្លួន
Taehyungដេីរមកក្នុងថ្នាក់ដោយមានកាន់ទឹកដោះគោពីកែវ រួចហុចទៅអោយKaYoungមួយ ទេីបដេីរបន្តទៅតុរបស់គេដែរនៅខាងក្រោយ ជិតមិត្តរបស់គេម្នាក់ទៀតគឺ BII HENA (ប៊ី ហេណា)
« នេះយកទៅ » Taehyungដាក់SandWichនិងទឹកដោះគោមួយទៀតអោយទៅនាង ព្រោះដឹងថានាងមិនបានញុំាអាហារពេលព្រឹក
« ទៅគ្មានបបួលសោះ » HeNaក៏យកមកញុំាព្រោះគ្រូមិនទាន់មកនៅឡេីយទេ
« និយាយធ្វេីដូចពេលទៅនឹង ឯងមកដល់សាលាអញ្ចឹង » ជាទម្លាប់ហេីយដែរHeNaងេីបមករៀនយូរ ចឹងហេីយទេីបមិនសូវបានទៅញុំាអីជុំគ្នាជាមួយអ្នកផ្សេងទៀត ហេីយHeNaក៏ជាមិត្តជាមូយពួកប្រុសៗអស់នោះដែរ
« មិនប្រកែកទេ តែម៉េចក៏ឯងយកទឹកដោះគោអោយនាង » HENAសួរសម្តៅទៅលេីKaYoungព្រោះមិញនាងងាកឃេីញTaehyungហុចទឹកដោះគោអោយនាង
« ពួកយេីងជាមិត្តនឹងគ្នាមិញនេះ » Taehyungតបបណ្តេីរដកសៀវភៅមកមេីលបណ្តេីរ
ពួកគេបន្តនិយាយពីនេះពីនោះរហូតដល់លោកគ្រូមក ទេីបអង្គុុយរៀនដល់ម៉ោងចេញ
ងាកមកមេីលខាងBoyBoyរបស់យេីងវិញ ថ្ងៃនេះមានលោកគ្រូចូលថ្មី ដែលឮថាពិតជាកាចខ្លាំងណាស់ ហេីយគាត់គឺ MIN NAMKOONG
« សួស្តីអ្នកទាំងអស់គ្នា ខ្ញុំគឺNAMKOONG ជាគ្រូផ្នែកភាសាអង់គ្លេស » ចូលមកដល់ភ្លាមNamKoongនិយាយណែនាំតែម្តងព្រោះមិនចង់ខាតពេលយូរ កាយវិការរបស់គាត់មេីលទៅមុឺងម៉ាត់ណាស់ ធ្វេីអោយចិត្តស្រីៗនៅក្នុងថ្នាក់ជ្រួលជ្រេីមនឹងភាពសង្ហាររបស់គាត់មិនណយឡេីយ ហេីយក្នុងនោះក៏មានកញ្ញាម្នាក់ដែរ ជាប្រធានថ្នាក់ទៀតផងគឺ SIYEOL(សុីយ៉ូល)
« យេីងចាប់ផ្តេីមមេរៀនរបស់យេីងទៅ » ឃេីញាក្នុងថ្នាក់មានភាពស្ងប់ស្ងាត់ល្អគាត់ក៏ចាប់ផ្តេីមបង្រៀនសិស្ស សិស្សម្នាក់តាមស្តាប់យ៉ាងយកចិត្តទុកដាក់
« ទៅដល់ផ្ទះសូមសរសេរប្រធានបទដែរអ្នកទាំងអស់គ្នាចង់ ហេីយសរសេរជាភាសាអង់គ្លេសអោយមកខ្ញុំ យ៉ាងតិចក៏បានមួយសន្លឹកធំដែរ ជួបគ្នាថ្ងៃសុក្រ » NamKoonGនិយាយរួចស្ពាយកាតាបរបស់គាត់ចេញទៅបាត់ ទុកអោយសិស្សៗនៅធ្វេីមុខស្អុយព្រោះពួកគឹខ្ជិលណាស់ ណាមូយមួយក្រដាសធំនឹងមិនមែនតិចឯណា