ព្រឹកថ្ងៃថ្មីក៏បានមកដល់ ថ្ងៃនេះជាថ្ងៃសម្រាក ទេីបបានជាមនុស្សម្នា នាំគ្នាគេងបានយូរ លេីកលែងតែនាយតូចដែរគេ ទម្លាប់ទៅហេីយនោះ ក៏ងេីបមកជួយ រៀបចំលោកយាយដេីម្បីទៅបេីកហាង ទុកអោយTaeWang&Jungkookនៅគេងបន្ត។ លុះថ្ងៃរាងជ្រេ បន្តិចទេីបនាយក្រាស់ដឹងខ្លួន ចុះមកខាងក្រោមក៏ឃេីញមានអាហាររៀបចំលេីតុរួចជាស្រេច តែក៏មិនបាននៅញុំាឡេីយ ព្រោះប្រញាប់ទៅផ្ទះ
មកដល់ផ្ទះភ្លាមក៏ឃេីញម៉ាក់របស់នាយកំពុង នៅផ្ទះបាយធ្វេីម្ហូបជាមួយអ្នកបម្រេីដទៃ
« ម៉ាក់ » Jungkookស្រែកហៅគាត់ដេីម្បីអោយដឹងថានាយមក
« មកហេីយហេហ... យប់មិញលោកប៉ាថាកូនស្រវឹង ញុំាទឹកខ្ញីដែរទេ ម៉ាក់ធ្វេីអោយ » អ្នកស្រីចន
« ចាំចុះមកវិញ ខ្ញុំសុំទៅងូតទឹកសិន » Jungkook
« ប្រញាប់ចុះមកញុំាអាហារពេលព្រឹកវិញផង លោកប៉ាក៏មានរឿងនិយាយជាមួយផងដែរ » អ្នកស្រីចន
« បាទ ដឹងហេីយ » និយាយរួចJungkookក៏ឡេីងទៅបន្ទប់នាយ ដេីម្បីងូតទឹកបំបាត់ភាពតប់ប្រមល់ខ្លះ រួចក៏ចុះមកវិញ ឃេីញម៉ាក់និងប៉ារបស់នាយកំពុងអង្គុយនៅតិអាហារ
« លោកប៉ាមានរឿងអ្វីមែនទេ?? » ដាក់គូទអង្គុយភ្លាម Jungkookក៏សួរឡេីងភ្លាមទាំងដួសបបរមកញុំា ព្រោះដឹងហេីយថាគ្មានអ្វីក្រៅពីពាក្យស្តីអោយ
« ញុំាសិនទៅ ចាំនិយាយគ្នា » លោកចន
អាហារពេលព្រឹកក៏រលូនទៅធម្មតា ព្រោះថ្ងៃនេះលោកប៉ានិងកូនប្រុសមិនបានពាក់មុខយក្សដាក់គ្នា ចំណែកអ្នកស្រីចនគ្មានអ្វីក្រៅពីសប្បាយចិត្ត ព្រោះបានញុំាអាហារជុំគ្នា មិនងាយបានបែបនេះឡេីយ
« នេះ យកទៅ » លោកចនដាក់សោរអ្វីមួយមិនដឹងនៅជិតដៃJungkook រួចគាត់ធ្វេីជាយកទឹកមកផឹក
« នេ...នេះ...ប៉ាទិញអោយខ្ញុំមែនទេ?? » Jungkookលេីកសោរនោះមកកាន់ទាំងមិនជឿ ព្រោះនេះជាសោរឡានសំណព្វចិត្តនាយ ចង់បានមកយូរហេីយ តែប៉ារបស់នាយមិនព្រមទិញអោយ
« មិនមែនទេដឹង » លោកចនធ្វេីជានិយាយបញ្ជួស ទាំងដែរការពិតគាត់ខំកម្មង់ពីស្រុកក្រៅទម្រាំតែបាន