PART 9 : អារម្មណ៍មិនច្បាស់

587 52 2
                                    

SuWonនិងHeNaក៏បានមកភូមិគ្រឹះរបស់Jungkookដំបីងគិតថាមិនចង់មកតែTaehyungcallរកទេីបមក

នៅតាមផ្លូវជិះមកពួកគេមិនបាននិយាយគ្នាសូម្បីបន្តិច តែក៏ចេះតែដៀងភ្នែករកគ្នា ព្រោះនៅអៀនរាងខ្លួននោះអី

បន្ទាប់ពីពួកគេមកដល់ ក៏ដេីរទៅខាងក្រោយផ្ទះជិតកន្លែងអាងទឹក ក៏ឃេីញមិត្តរបស់នាយក៏អង្គុយជុំគ្នា លេីកលែងតែTaehyungព្រោះរវល់ឈរអាំងសាច់

« មកជាមូួយគ្នា ទៀតណ៎ » TaeWang

« គ្មានទេ គ្រាន់តែជួបគ្នាតាមផ្លូវក៏មកជាមួយ » HeNaប្រកែកយ៉ាងលឿន

« បានហេីយៗ អង្គុយមក » Jungkookប្រាប់អោយពួកគេអង្គុយចុះ សឹមនាយងេីបដេីរទៅជិតTaehyungដេីម្បីជួយអាំងសាច់

« ទៅអង្គុយទៅ ចាំយេីងអ្នកធ្វេីក៏បាន » Jungkook

« ទេ មិនចង់ទេ ឯងទៅៗ » Taehyungមិនខ្វល់ក៏ធ្វេីការរបស់គេបន្ត

« ជិតចប់ឆ្នាំហេីយ តេីឯងគិតយ៉ាងម៉េចបន្ត? » Jungkookលេីកដបស្រាមកផិកមួយក្អឹក រួចសួរទៅTaehyung

« រកការងារធ្វេីតាមជំនាញដែររៀនបាននឹងហេីយ សួរអីផ្លែកៗ » Taehyung

« យេីងសួរមួយទៀតបានទេ?? » Jungkook

« សួរមក » Taehyung

« ថ្ងៃណាមួយយេីងទៅឆ្ងាយ ឯងនឹកយេីងឬអត់? » Jungkookសួរចប់ ធ្វេីអោយនាយតូចងាកមកមេីលមុខនាយ

« ម៉េចក៏សួរបែបនឹង?? ឯងទៅណាមែនទេ? » Taehyungធ្វេីជាសម្រួលអារម្មណ៍អោយធម្មតាវិញ ព្រោះរាងតូចចិត្តតិចៗដែរ

« ឆ្លេីយសិនមក » Jungkook

« ប្រាកដជានឹកហេីយ ព្រោះជាមិត្តនឹងគ្នារាប់ឆ្នំា » Taehyung

« មិនមានអីលេីសពីនឹងទេហេហ?? » Jungkookក៏អោនមកជិតត្រចៀកនាយតូច

« លេីសស្អីគ្មានទេ.... មេីស៎ ងាកចេញទៅស្អុយស្រាណាស់ » Taehyungប្រញាប់រុញនាយចេញ ការពិតគ្មានស្អុុយស្រាអីទេ គ្រាន់តែមានអារម្មណ៍ថាអៀនៗ យ៉ាងម៉េចមិនដឹង

« សរុបមក ឯងចង់ទៅណា?? » Taehyungក៏សួរឡេីងម្តងទៀត

« ប៉ាយេីងអោយទៅរៀនបន្តនៅអាមេរិក » Jungkookនិយាយរួចក៏លេីកស្រាមកអកទាំងអារម្មណ៍មិនដឹងដល់ណា ព្រោះហាក់ដូចជាស្រណោះនៅទីនេះណាស់ រួមទាំងមនុស្សម្នាក់ផងដែរ

THE BOY BESTFRIEND 2Where stories live. Discover now