PART 6 : អួយយSweetណាស់

804 68 1
                                    

ចេញពីរៀនរួច ក្រុមប្រុសសង្ហារ ស្រីស្អាតរបស់ពួកយេីង ក៏បាននាំគ្នាមកញុំាអីនៅមុខសាលា

« យេីងទៅបន្ទប់ទឹកបន្តិច » Taehyungនិយាយរួចក៏ងេីបដេីរចេញទៅ

បន្ទាប់ពីចេញមកវិញ គេក៏ឈរលាងដៃនិងមេីលមុខខ្លួនឯងនៅពីមុខកញ្ចក់

« មុខបែបនេះហេហ? ដែរJungkookលេបចូល... » YuJinដែរតាមនាយតូចមកស្រាប់នោះ ក៏និយាយឡេីងពីក្រោយនាយតូច

Taehyungក៏ធ្វេីជាមិនឮ ព្រោះនាងមិនបានបញ្ជាក់ឈ្មោះផង គេរៀបនឹងដេីរចេញហេីយតែ...

« ណែ!! ចង់ទៅណាមិនឮយេីងសួរទេហេហ? » YuJinរាងមួម៉ៅដែរ ពេលនិយាយជាមួយគេហេីយគេធ្វេីមិនដឹង ក៏ចាប់ដៃនាយតូចអោយបែរមកវិញ

« ខ្ញុំមិនដឹង ខ្ញុំស្មានតែនិយាយជាមួយជញ្ជាំង » Taehyungក៏ក្រលាស់ដៃនាងចេញ

« សម្តីថ្លោសណាស់ ឯងគិតថាបានដេកជាមួយJungkookហេីយ គេនឹងស្រឡាញ់ឯងមែនទេ? » YuJin

« យេីងនិងJungជាមិត្តនឹងគ្នា មកដេកស្អី?ស្រឡាញ់ស្អី?ខួរក្បាលនាងគិតតែរឿងបែបនេះទេ? » Taehyung

« ធ្វេីជាយកឈ្មោះជាមិត្តមកបាំង ទាំងដែរចង់បានគេឡេីងញ័រខ្លួន » YuJin

« ហឹសស ខ្ញុំមិនមែននាងទេ កុំមកសម្តីបែបនេះជាមួយខ្ញុំ បេីចង់បានគេដល់ថ្នាក់នេះក៏ទៅសុំអាJung មួយទឹកពីរទឹកទៅ ក្រែងលោរ វាអោយនាងស្រួលខ្លះ តែខ្ញុំគិតថាមិនអាចទេមេីលទៅ ព្រោះថាក្រដាសជូតមាត់គេជូតរួចគេបោះចោលហេីយ គ្មាននរណារេីសមកជូតវិញទេ...ហិហិ... ខ្ញុំនិយាយសម្តៅលេីក្រដាសជូតមាត់ទេណា » TaehyungនិយាយដៀមដាមYuJinឡេីងមួយឆ្ងាញ់ រួចដេីរចេញទាំងធ្វេីជាសេីច ប៉ុន្តែគ្រាន់តែដេីរផុតពីមុខនាងភ្លាម ទឹកមុខញញឹមសេីចអម្បិញមិញ ក៏ប្រែមកជាក្រញូវ មួយរំពេច

« ខ្ញុំទៅកន្លែងហាត់មុនហេីយ » Taehyungដេីរមកដល់តុ ទាញកាតាបរបស់គេមកស្ពាយរួចដេីរចេញទៅបាត់

« គេកេីតអី? រាល់ដងមិនដែលទៅចោលពួកយេីងទេ? » EunWoo

« មែនហេីយ ម៉េចក៏បែបនេះ » SuWon

« ខ្ញុំដឹងហេីយ » HeNaឃេីញ YuJinដេីរចេញមកទាំងទឹកមុខក្រញ៉ីវដែរនោះក៏យល់សាខ់ការ រួចនាងសម្លឹងមេីលមុខJungkookបន្តិច ក៏រត់ទៅតាមTaehyung ចំណែកKaYoungក៏ទៅតាម

THE BOY BESTFRIEND 2Where stories live. Discover now