4ឆ្នាំមុន
នៅពេលរៀនថ្នាក់ទី12 JungKookមានសង្សារម្នាក់ឈ្មោះ Jessi នាងទាំងស្អាត ទាំងរៀនពូកែ ចរឹកក៏ល្អ ប៉ុន្តែនាងល្អតែនៅពីមុខJungkook ប៉ុណ្ណោះ ។ Jessiចាប់អារម្មណ៍នឹងJungkookអស់រយះពេលមួយឆ្នាំ នាងបានមកស្និទ្ធស្នាលនិងJungkook ធ្វេីជាសួរលំហាត់មេរៀន ព្រោះនាយជាសិស្សពូកែ ៕ ជារេីយៗJungkook ក៏មានចិត្តស្រឡាញ់នាងបន្តិចដែរ ក៏សុំនាងធ្វេីជាសង្សារ ។ ពេលនោះJungkook រៀនជាមួយ EunWoo SuWon ហេីយនឹង SongCheol... ដោយTaehyungនិងTaeWangមិនទាន់បានផ្ទេរមកនៅឡេីយទេ៕JungkookនិងJessieក៏បង្កេីតទំនាក់ទំនងស្នេហាជាមួយគ្នារហូតបានរយះពេលមួយខែ រហូតថ្ងៃមួយនាយចាប់បានថាJessieនិងSongCheolលួចទាក់ទងគ្នា ថែមទាំងបានគេងជាមួយគ្នាទៀតផង
តាំងពីថ្ងៃនោះមកJungkookក៏ក្លាយជាមនុស្សស្ងៀមស្ងាត់ មិនសូវនិយាយច្រេីនដូចមុន ចំណែកJessieនិងSohh ng Cheolនាយលែងមេីលមុខតែម្តង ប៉ុន្តែSongCheol ចូលចិត្តមកនិយាយឌឺដងផ្ចាញ់ផ្ចាល់នាយ រហូតនាយទ្រាំលែងបានក៏វាយSongCheol រហូតដល់ចូលពេទ្យ អស់រយះពេក3សប្តាហ៍ ទេីបJungkookសម្រេចចិត្តប្តូរសាលា ហេីយក៏មិនដែលជួបគ្នាទៀតដែរតាំងពីថ្ងៃនោះ
នាយមិនសូវជាសោកស្តាយស្នេហាប៉ុន្មានឡេីយ តែនាយសោកស្តាយចំពោះមិត្តភាពច្រេីនជាង រយះពេល6ឆ្នាំដែរពួកគឹរាប់អានគ្នាទុកជាបងប្អូន តែបែរជាមកធ្វេីដាក់នាយបែបនេះទៅវិញ វាឈឺចាប់ជាងអ្វីៗរាប់រយដង
______________________
ដូចសព្វដង នៅពេលចេញពីរៀនពួកគេតែងតែមកឈរចាំនៅមុខអគារសិក្សារបស់Taehyungដូចរាល់ដង
បន្តិចក្រោយមកTaehyungក៏ចេញមកជាមួយនឹង KaYoung និង HeNa
« ថ្ងៃនេះទៅហាងរបស់លោកយាយយេីងឬអត់?? លោកយាយគាត់ផ្តាណអោយសួរ » TaeWang
« ប្រាកដជាទៅហេីយ យេីងខ្ជិលទៅផ្ទះណាស់ ធុញ » EunWoo
« ខ្ញុំដូចគ្នា » KaYoung
« ថ្ងៃនេះយេីងមានការជាមួយHeNa មិនបានទៅជាមួយពួកឯងទេ តោះទៅ » SuWonនិយាយរួចដឹកដៃHeNaទៅបាត់ ព្រោះតែនាយដឹងថាបេីនៅបន្តិចទៀតពួកនោះច្បាស់ជាសួរមិនខានឡេីយ
« តោះពួកយេីងទៅ » Jungkook
ពួកគេរៀបនឹងទៅហេីយក៏មានសម្លេងមួយ បន្លឺឡេីង
![](https://img.wattpad.com/cover/364684938-288-k282109.jpg)