PART 10 : ប្រពន្ធ?!

628 59 3
                                    

     Morning☀️
  ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ មនុស្សគ្រប់គ្នាត្រូវភ្ញាក់ពីដំណេកដេីម្បីទៅបំពេញភារកិច្ចរាងខ្លួន ចម្លែកអីតែក្នុងបន្ទប់ដ៏ប្រណិតនៅក្នុងភូមិគ្រឹះJeon ឯណេះវិញបែរជាបានឃេីញកម្លោះមួយគូរកំពុងគេងអោបគ្នាយ៉ាងស្អិតរមួត ដូចខ្លាចបាត់គ្នាណាស់អញ្ចឹង ទាំងដែរជាមិត្តនឹងគ្នាសោះ...

  Ring*Ring*
សម្លេងនាឡិកាលេីតុក្បាលដំណេកបានរោទ៍ឡេីង បណ្តាលអោយកម្លោះសង្ហារJeon Jungkookបេីកភ្នែកទាំងមិនចង់ ព្រោះថាព្រឹកនេះហាក់កក់ក្តៅយ៉ាងចម្លែក ធ្វេីអោយនាយមិនចង់ក្រោកសោះ

Jungkookយកដៃរាវបិទនាឡិកាលេីតុអោយឈប់រោទ៍ រួចបេីកភ្នែកឡេីងម្តងបន្តិចៗ ស្រាប់តែចាប់អារម្មណ៍ថាមានមនុស្សកំពុងគេងកេីយដៃម្ខាងរបស់នាយ ថែមទាំងអោបចង្កេះមាំដូចបាវខ្សាច់នាយជាប់ទៀតផង

មុនដំបូងបម្រុងនឹងរុញចេញហេីយ តែក៏ទម្លាក់ដៃចុះវិញ ពេលដែរឃេីញថាម្នាក់នោះជាTaehyung...

Jungkookគេងសម្លឹងទៅផ្ទៃមុខនាយតូចមិនដាក់ភ្នែក ៕ គយគន់យូរទៅកាន់តែយូរទៅ មានអារម្មណ៍ថាមេីលជិតបែបនេះស្អាតដោយភាពបរិសុទ្ធ ផ្ទៃមុខពងក្រពេីសរលោងគ្មានស្នាមសូម្បីបន្តិច ច្រមុះតូចស្រួច បបូរមាត់ផ្កាឈូកតិចៗដោយមិនបាច់យកអ្វីមកលាប រោមចិញ្ចេីម រោមភ្នែកសមនឹងមុខឥតទាស់ ជាមួយសក់ខ្មៅក្រឹប ក្លិនក្រអូបគ្រប់ពេល ទាក់ទាញចិត្តនាយក្រាស់ អោនទៅថេីបសក់នាយតូចទាំងមិនដឹងខ្លួន

   តុក*តុក*តុក
សម្លេងគោះទ្វាបានបន្លឺឡេីង ផ្តាច់អារម្មណ៍អោយJungkookភ្ញាក់ខ្លួនមកវិញ

« Jungkookភ្ញាក់នៅកូន? » អ្នកស្រីចន គោះទ្វាបណ្តេីរស្រែកសួរបណ្តេីរ

« បាទ ម៉ាក់ភ្ញាក់ហេីយ » Jungkookក៏ស្រែកតបវិញ ធ្វេីអោយនាយតូចកំពុងតែគេងនោះរាងភ្ញាក់បន្តិច

« ឆាប់រៀនចំខ្លួនចុះមកញុំាអាហារពេលព្រឹក កុំភ្លេចដាស់Taehyungផងណា » អ្នកស្រីចនគាត់និយាយរួចក៏ចុះទៅខាងក្រោមវិញ

« បាទ » រាល់ដងJungkookមិនដែលងេីបយឺតទេ ទេីបតែថ្ងៃនេះប៉ុណ្ណោះ ដូច្នេះហេីយទេីបអ្នកស្រីចនឡេីងមកសួរ

THE BOY BESTFRIEND 2Where stories live. Discover now