Part 1

46 3 0
                                    

«ទេវីហើយឬនៅប្រញាប់ថ្ងៃនេះម៉ោងគ្រូប្រវត្តិណា ឲ្យលឿន» កម្លោះសង្ហាស្ថិតក្នុងសម្លៀកបំពាក់ជាសិស្សសាលានៃវិទ្យាល័យមួយក្នុទីក្រុងភ្នំពេញ គេគឺបញ្ញាមិត្តភក្តិតែម្នាក់របស់កញ្ញាទេវីដែលតែងមកទទួលនាងរាល់ព្រឹក។ អ្នកទាំងពីរមានសុខរួមសុខមានទុករួមទុក្ខ

«រួចហើយ!រួចហើយ តឿននោះតឿន» ស្រីស្រស់ដើរចេញពីក្នុងផ្ទះយ៉ាងប្រញាប់ប្រញាលបើនៅយូរខ្លាចបែកផ្ទះបើបញ្ញាស្រែកម្លឹងៗ

«នែសួរត្រង់រាល់ថ្ងៃឯងធ្វើស្អីយូរនោះយូរ» គេសួរទៅនាងទាំងខឹង នេះយឺតសឹងតែរាល់ថ្ងៃរាល់ថ្ងៃនេះគេដូចជាSuperman អ៊ីចឹងគឺជិះលឿនៗណាស់

«ឯក៏រអ៊ូម្ល៉េះ! គ្រាន់តែចាំយើងបន្តិចសោះដូចវេទនាម្ល៉េះហា៎»
«មកខ្ជិលឈ្លោះឡើងមក» ខ្ជិលឈ្លោះច្រើននាំគ្នាទៅសាលាទៅ

__វិទ្យាល័យ__
««ពូ!ពូ កុំទាន់បិទទ្វារចាំផង» បញ្ញាគេស្រែកពីចម្ងាយធ្វើឲ្យពីអ្នកយាមបើកទ្វាវិញរងចាំគេ

«នែ!ពួកឯងទាំងពីរជាម៉ូយប្រចាំតែម្ដងហើយយឺតរាល់ថ្ងៃតែម្ដង» ពូអ្នកយាមថាឲ្យអ្នកទាំងពីរសឹងតែរាល់ថ្ងៃហើយ

«អ្នកណាចង់ពូធ្វើម៉េចបើយឺត»
«អើ!យកម៉ូតូទៅទុកទៅ»

«បាទ» បន្ទាប់ពីរយកម៉ូតូទៅទុកហើយក៏ប្រញាប់នាំគ្នាចូលថ្នាក់
«លោកគ្រូសុំចូល» គេទាំងពីរលើកដៃសំពះលោកគ្រូសុំចូល
«ពួកឯងទាំងពីរជាគូរព្រេងពីអតីតជាតិឬបានជាមកយឺតទាំងគូររាល់ថ្ងៃបែបនេះ?

«លោកគ្រូហ៎!ខ្ញុំមិនមែនជាគូជាមួយប្រុសរអ៊ូច្រើនដូចឃ្មុំនេះទេ» ទេវីប៊ូញមាត់ធ្វើមុខជូរដាក់លោកគ្រូ

«ខ្ញុំក៏មិនមែនជាគូនិងមនុស្សស្រីក្បាលរឹង ធ្វើការយឺតដូចអណ្ដើកដែរ» មិនឲ្យចាញ់បញ្ញាក៏ស៊កសៀតទេវីវិញព្រមទាំងញាក់ចិញ្ចើមឌឺនាងធ្វើឲ្យស្រីស្រស់ខឹងជាខ្លាំង

«ថាមិនត្រូឯងទាំងពីរអាចក្លាយជាប្ដីប្រពន្ធក៏ថាបាន»
«មិនអាចទេ/មិនពិត» ទាំងពីរស្រែលព្រមគ្មាធ្វើឲ្យលោកគ្រូហ៊ឹងត្រចៀកជាខ្លាំ
«បានហើយបើអត់ក៏អត់ទៅឆាប់ទៅឈរនៅតុដល់ចប់ម៉ោងគ្រូទៅ» លោកគ្រូបក់ដៃដេញអ្នកទាំងពីរឲ្យទៅតុអង្គុយនេះហើយដែលហៅថាមានសុខរួចសុខមានទុក្ខរួមទុក្ខ

Lifelong friend💫Where stories live. Discover now