ភាគទី5:បែបនេះមែនទេទើបអូនមិនអាចមកជួបបង?

709 87 5
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី5


     ជុងហ្គុកសង្ងំអោបថេយ៉ុងយូរគូរសមមុននិងមកអង្គុយមើលការងារវិញទុកការងារចោលក៏មិនបានម៉្យាងត្រូវជួយស្ដាក្រុមហ៊ុនរបស់ថេយ៉ុងឡើងវិញ។ ទ្រនិចនាឡិកាចេះតែរំកឹលទៅមុខឥតឈប់ឈររហូតមកដល់ពេលនេះម៉ោង4ល្ងាចបាត់ទៅហើយ..
     «ហ្ហិម..»ថេយ៉ុងដែលគេងលក់អស់ជាច្រើនម៉ោងនោះក៏បើកភ្នែកឡើងទាំងមិនអស់ងងុយម៉្យាងគេគេងលក់ស្រួលព្រោះតែមានអាវរបស់ជុងហ្គុកដណ្ដប់រឺអាចនិយាយថាគេចូលចិត្តក្លឹនរបស់ជុងហ្គុកដែលជាប់និងអាវមួយនេះ។
     «ក្រោកហើយមែនទេ?»ជុងហ្គុកធ្វើសួរបែបធម្មតាៗទាំងដែលកំពុងតែលួចអស់សំណើចនិងទឹកមុខរបស់ថេយ៉ុងពេលងើបពីគេងបែបនេះគូរអោយស្រលាញ់ណាស់ កាលពីប៉ុន្មានម៉ោងមុនគេឃើញថាថេយ៉ុងគេងអោបដៃដូចជារងាទើបគេបន្ថយម៉ាសុីនត្រជាក់និងយកអាវរបស់ខ្លួនដណ្ដប់អោយថេយ៉ុងបែបនេះ។
     «ខ្ញុំក្រោកហើយ..តែនេះខ្ញុំគេងតាំងពីពេលណា?»ថេយ៉ុងធ្វើមុខស្លឺបន្តឹចព្រោះមិនដឹងថាខ្លួនគេងលក់ពីពេលណានោះទេដឹងខ្លួនមកវិញភ្ញាក់ពីគេងបាត់ទៅហើយ។
     «គេងតាំងតែពីថ្ងៃត្រង់»ជុងហ្គុកតបទៅវិញដោយមិនលាក់បាំង ថ្ងៃនេះគេមានអារម្មណ៍ល្អណាស់ព្រោះតែមានថេយ៉ុងនៅក្បែរនិងគេងអោយមើលមុខ។
     «ថ្ងៃត្រង់មែនទេ?ចុះពេលនេះម៉ោងប៉ុន្មានហើយ?»ថេយ៉ុងបើកភ្នែកធំៗមិនគូរណាបណ្ដោយខ្លួនដល់ថ្នាក់នេះសោះ ពេលមកក៏មិនបានប្រាប់អ្នកណាទៀតម៉ាក់របស់គេប្រាកដជាបារម្ភណាស់ហើយ។
     «ទើបតែម៉ោងបួនទេ»ជុងហ្គុកលើកដៃដើម្បីមើលនាឡិកាមុននិងប្រាប់ថេយ៉ុងតាមក្រោយ ទើបតែម៉ោងបួនល្ងាចសោះគេប្រញ៉ាប់ទៅណា?
     «ម៉ោងបួន??មិនបានទេខ្ញុំត្រូវប្រញ៉ាប់ទៅវិញហើយ លាហើយលោកចន»ថេយ៉ុងក្រោកឈរឡើងស្រវេស្រវ៉ារកកាបូប ម៉ោងបួនហើយគេត្រូវប្រញ៉ាប់ទៅវិញម៉ាក់និងបងស្រីរបស់គេប្រាកដជាបារម្ភនៅមានណាត់ជាមួយគ្រួសាររបស់គូរដណ្ដឹងគេនៅម៉ោងប្រាំពីរថែមទៀត។
     «ហៅខ្ញុំថាជុងធម្មតាទៅបានហើយ»គេមិនទម្លាប់ទេពេលដែលថេយ៉ុងហៅគេដូចជាអ្នកដ៏ទៃបែបនេះ បើអាចគេចង់អោយថេយ៉ុងហៅគេថាជុង រឺបងសម្លាញ់ ដូចជាពីមុនប៉ុន្តែវាមិនអាចដូចមុនភ្លាមៗនោះទេ ថេយ៉ុងមិនចងចាំគេឡើយ។
     «បានៗ..ខ្ញុំទៅហើយ»គេមិនចង់បដិសេដរឺសួរនាំច្រើននោះទេហៅបែបនេះក៏ពិរោះដែរ ថារួចថេយ៉ុងក៏បើកទ្វាចេញពីofficeរបស់ជុងហ្គុកបោះជំហ៊ានញាប់ៗទៅជណ្ដើរប្រអប់ដើម្បីចុះទៅខាងក្រោម។
     «មានអ្វីចម្លែកមែនទេ?»ថេយ៉ុងនិយាយឡើងតឹចៗពេលដែលចុះមកដល់ជាន់ផ្ទាល់ដីភ្លាម បុគ្គលិកដែលនៅក្បែរនោះនាំគ្នាងាគមកមើលគេព្រោងព្រាតធ្វើដូចជាគេមនុស្សចម្លែកយ៉ាងអញ្ចឹង មិនចំណាយពេលយូរនិងរឿងអស់នេះថេយ៉ុងក៏ប្រញ៉ាប់ដើចេញទៅខាងក្រៅចង់មើលអ្វីមើលទៅគេមិនខ្វល់ទេ។
     «នែឯង..ឃើញដូចយើងទេ»
     «មែនហើយ អ្នកប្រុសម្នាក់នោះមកតាំងពីថ្ងៃត្រង់ម្លេះ»
     «គាត់ជាអ្នកណា?»គ្រាន់តែថេយ៉ុងចេញទៅផុតពួកបុគ្គលិកប្រមូលផ្ដុំគ្នានិយាយតែម្ដង ពួកគេមិនបានគិតមិនល្អអ្វីនោះទេបើថាពួកគេឆ្ងល់ទើបត្រូវជាងពួកគេចាំបានច្បាស់ណាស់ថាថេយ៉ុងមកតាំងពីថ្ងៃដើម្បីសុំជួបអគ្គនាយករបស់ពួកគេថែមទាំងមានហ្វេននាំឡើងទៅខាងលើជួបអគ្គនាយកដោយផ្ទាល់មកដល់ពេលនេះហើយទើបតែឃើញចុះមកវិញ តើពួកគេកំពុងតែយល់សុបិន្តមែនទេ?អគ្គនាយករបស់ពួកគេឯណាព្រមអោយជួបយូរយ៉ាងនេះ រឺពួកគេទាំងពីរមានទំនាក់ទំនងពិសេសអ្វីជាមួយគ្នា។
     ថេយ៉ុងបើកឡានមកភូមិគ្រិះវិញទាំងកំពុងរកនិកលេសដើម្បីបកស្រាយប្រាប់អ្នកផ្ទះ គេមិនដឹងថាគូរបកស្រាយបែបណាទើបពួកគាត់មិនសង្ស័យនោះទេអ្វីដែលសំខាន់គឺគេហ៊ានបើកឡានដោយខ្លួនឯងថែមទៀតទាំងដែលគេទើបតែមកកូរ៉េបានមួយថ្ងៃ។
     «ម៉ាក់...»ថេយ៉ុងដើចូលមកក្នុងភូមិគ្រិះដោយជំហ៊ានយឺតៗ ចូលមកដល់ក៏ឃើញថាអ្នកម៉ាក់និងបងស្រីគេកំពុងតែអង្គុយនៅលើសាឡុងជាពិសេសបងស្រីរបស់គេចុចទូរស័ព្ទយ៉ាងញាប់ដៃដូចជាកំពុងចង់ខលទៅអ្នកណាយ៉ាងអញ្ចឹង។
     «ថេយ៍ទើបតែមកពីណានិងដឹងថាបងនិងម៉ាក់បារម្ភទេ?»គ្រាន់តែឃើញប្អូនមកវិញភ្លាមហ្វីរីកាបោះទូរស័ព្ទចោលមុននិងរត់ចូលទៅរកប្អូន នាងព្យាយាមទាក់ទងទៅថេយ៉ុងច្រើនដងហើយប៉ុន្តែថេយ៉ុងមិនព្រមលើកទទូលទាល់តែសោះ។
     «មែនហើយកូន»អ្នកស្រីប៊ែលដើចូលមកជិតថេយ៉ុងបង្វែរកូនមើលឆ្វេងស្ដាំខ្លាចថាកូនមានរបួសត្រង់ណាគាត់បារម្ភខ្លាំងណាស់។
     «ខ្ញុំមិនអីទេម៉ាក់ បងក៏ដូចគ្នាឈប់បារម្ភទៅប្អូនបងមិនងាយកើតអីទេដោយសារតែទូរស័ព្ទរលត់ថ្មទើបខ្ញុំមិនដឹងថាបងខលមក»ថេយ៉ុងញញិមបន្តឹច ចំពោះរឿងទូរស័ព្ទអស់ថ្មគេមិនបានកុហកទេវាអស់ថ្មពិតមែនយ៉ាងណាគេមកដល់ហើយឈប់បារម្ភទៅ។
     «កូនបាត់ទៅណាថេយ៍?»អ្នកស្រីប៊ែលនាំថេយ៉ុងទៅអង្គុយលើសាឡុងដោយមានហ្វីរីកាចូលទៅតាមអង្គុយក្បែរ ចិត្តចង់ដឹងថាថេយ៉ុងបាត់ទៅណា?ហេតុអ្វីទៅមិនប្រាប់អ្នកណាមុនបែបនេះ?
     «គឺកូនទៅលេងមិត្តនិងណាម៉ាក់ ចៃដន្យមិត្តរបស់កូនឈឺទើបសុំអោយកូននៅកំដរគេសឹន»បើនិយាយពីរឿងកុហកថេយ៉ុងអាចទទូលបានពាន គេកុហកទាំងមុខស្ងួតអ្នកណាមិនដឹងជឿស្លុងតែម្ដង។ រឿងដែលគេមានមិត្តនៅកូរ៉េជារឿងពិតពួកគេស្គាល់គ្នាមកច្រើនឆ្នាំហើយតាមរយៈOnlineធ្លាប់ទាំងវីឌីអូខលជួបគ្នាថែមទៀត។
      «ជាជីមីនមែនទេ?»អ្នកស្រីប៊ែលរាងធូរចិត្តបន្តឹចពេលដែលលឺកូននិយាយបែបនេះ ថេយ៉ុងធ្លាប់ប្រាប់គាត់ពីមិត្តម្នាក់របស់គេទើបគាត់អាចចាំបាន មិនគូរណាគាត់ភ្លេចជីមីនសោះបើគាត់ខលទៅសួរជីមីនម្លេះមិនចាំបាច់មកភ័យបែបនេះទេ។
     «មែន..មែនហើយម៉ាក់»ថេយ៉ុងញញិមទាំងមិនសូវសមក្នុងចិត្តលួចសុំទោសមិត្តភក្តិ មិនបានទេពេលដែលឡើងទៅខាងលើត្រូវខលទៅនិយាយជាមួយជីមីនជៀសវាងម៉ាក់របស់គេសួរជីមីនបើមិនអញ្ចឹងបែកការហើយ។
     «ឡើងទៅរៀបចំខ្លួនទៅកូនបន្តឹចទៀតត្រូវទៅជួបគ្រួសាររបស់ក្មួយចាងវីន»អ្នកស្រីប៊ែល ម៉ោងជិតប្រាំល្ងាចទៅហើយទើបគាត់ដេញកូនអោយទៅរៀបចំខ្លួនអោយបានស្អាតបាតបន្តឹចទៀតត្រូវចេញទៅហើយម៉្យាងមិនមែនរៀបចំខ្លួនតែមួយភ្លែតឯណា ថ្ងៃនេះមានណាត់ជាមួយអនាគតដន្លងគាត់មិនចង់ខកពេលទេ។
     «បាទម៉ាក់»ថេយ៉ុងក្រោកពីសាឡុងឡើងទៅខាងលើដោយទឹកមុខមិនសូវល្អ គេពិតជាមិនចង់ទៅទេប៉ុន្តែគេមិនចង់អោយម៉ាក់បាក់មុខមិនចង់អោយម៉ាក់គេពិបាកចិត្តខ្វល់ចិត្តពីរឿងនេះបន្ថែម ណាមួយនេះជាពាក្យសន្យាររបស់លោកប៉ាគេយ៉ាងណាត្រូវបើកចិត្តទទូលយក។
      «ហ៊ើយយ...»មកដល់បន្ទប់ភ្លាមថេយ៉ុងផ្ដួលខ្លួនមួយទំហឹងទៅលើគ្រែនិងលើកដៃមកខ្ទប់មុខទាំងតានតឹង ពេលវេលាដែលគេមិនចង់អោយមកដល់និងមកដល់ពេលបន្តឹចទៀតហើយ គេមិនចង់ទៅទេ។
     «តើពេលនេះគេចេញពីធ្វើការហើយរឺនៅ?»កំពុងតែតានតឹងស្មុគស្មាញរឿងចាងវីនខួរក្បាលស្រាប់តែអូសទាញអោយទៅគិតពីជុងហ្គុកភ្លាមៗ ស្នាមញញិមក៏លេចឡើងដោយមិនដឹងខ្លួនពិតជាចង់ដឹងណាស់ថាគេកំពុងតែធ្វើអ្វី?គេមិនយល់ថាហេតុអ្វីត្រូវគិតពីជុងហ្គុក ហេតុអ្វីមិនខ្វល់ខ្វាយពីគូរដណ្ដឹងដែលភ្ជាប់សម្ដីទុកជាច្រើនឆ្នាំបែជាមកគិតពីមនុស្សដែលទើបតែជួបប៉ុន្មានម៉ោងទៅវិញ?
     «លោកមិនដូចជាអ្វីដែលគេនិយាយទេ»ពេលនេះគេដឹងហើយថាគ្រាន់តែជាការនិយាយបន្តគ្នា ជុងហ្គុកឯណាទៅឃោឃៅកាចសាហាវនោះពេលជួបផ្ទាល់ទើបដឹងថាគេបែបណាគេក៏ដូចជាមនុស្សធម្មតាដែរគ្រាន់តែមិនចេះរញ៉េរញ៉ៃច្រើនប៉ុណ្ណោះ ប៉ុន្តែគេមានដឹងទេថាជុងហ្គុកចំពោះគ្រប់គ្នាមិនដូចចំពោះគេនោះទេពាក្យដែលអ្នកផ្សេងនិយាយមិនខុសឡើយពេលខ្លះជុងហ្គុកសាហាវជាងការគិតក៏ថាបាន។
      ថេយ៉ុងក្រោកដើចូលទៅខាងក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនទៅតាមការណាត់ជួបរវាងគ្រួសារទាំងសងខាងទោះបីជាមិនចង់ទៅក៏ត្រូវតែបង្ខំចិត្តទៅដែរ។ គ្រួសារទាំងពីរបានមកជួបជុំគ្នានៅភោជនីយដ្ឋានលំដាប់ផ្កាយមួយកន្លែងប៉ុន្តែមិនបានជ្រើសរើសបន្ទប់ឯកជននោះទេព្រោះតែពួកគេគិតថានៅខាងក្រៅស្រស់ស្រាយជាងគ្រាន់តែជ្រើសរើសកន្លែងរាងស្ងាត់បន្តឹចទៅបានហើយ។
     «ជម្រាបសួរលោកអុំទាំងពីរ»ថេយ៉ុងអោនមុខចុះជាការគោរពដល់លោកហាននិងអ្នកស្រីហាន គេជាមនុស្សដែលមានសុជីវធម៌មិនមែនឃើញមនុស្សចាស់មិនចេះអោនលំទោននោះទេ។
     «ចាស៎ នេះជាថេយ៉ុងរបស់អុំពិតទេ?ស្អាតខ្លាំងណាស់»អ្នកស្រីហានញញិមមើលទៅថេយ៉ុងដោយការពេញចិត្តលោកហានក៏ដូចគ្នា មិនខុសទេដែលពួកគាត់ជ្រើសរើសមកធ្វើជាកូនប្រសារ។
     «អុំស្រីសសើរពេកហើយ»ថេយ៉ុង
      «ចាងវីន មិនគិតរាក់ទាក់ប្អូនខ្លះទេមែនទេ?»លោកហានសួរទៅកូនប្រុសទាំងអស់សំណើចព្រោះតែឃើញថាកូនប្រុសរបស់គាត់កំពុងតែមើលថេយ៉ុងដល់ភ្លឹកទៅហើយ។
     «សួស្ដីថេយ៍»ចាងវីនទាញស្មារតីមកវិញញញិមដាក់ថេយ៉ុងចង់ស្ងួតជើងធ្មេញទៅហើយ នេះរឺគូរដណ្ដឹងគេ?ស្អាតខ្លាំងណាស់ បើដឹងអញ្ចឹងគេមិនខំបដិសេដប៉ាម៉ាក់ទេ។
     «បាទ»ថេយ៉ុងញញិមតបទៅវិញទាំងគ្មានអារម្មណ៍អ្វីសោះដូចជាគេមិនចូលចិត្តចាងវីនជាពិសេសគឺក្រសែរភ្នែកដែលចាងវីនមើលមកគេ គេមិនចូលចិត្តឡើយ។
     បើយើងងាគមកមើលជ្រុងម្ខាងទៀតទើបដឹងថាកំពុងតែមានអ្នកមើលមកកាន់គ្រួសារទាំងពីរដែលកំពុងតែសើចសប្បាយនោះ ដៃវិញក្ដាប់ណែនស្ទើរតែស្រក់ឈាមទៅហើយ។
     «បែបនេះមែនទេទើបអូនមិនអាចមកជួបបងបាន?»





សូមរងចាំភាគបន្ត...🥀

របាំស្នេហ៍វែមផាយ🔥Ss2Where stories live. Discover now