រឿង របាំងស្នេហ៍Vampire
ភាគទី18ក្រោយពីឃើញរឿងមុននេះហើយចាងវីនលេបអ្វីលែងចូលទៀទៅហើយម្ហូបឆ្ងាញ់ប៉ុណ្ណាក៏ល្វៅងសម្រាប់គេដែរ រឿងដែលគេខ្លាចរឿងដែលគេសង្ស័យក៏បានកើតឡើង តើពួកគេត្រូវជាអ្វីនិងគ្នា?
«ឯងយ៉ាងម៉េចនិង?»មិត្តភក្តិរបស់គេក៏សួរឡើងពេលដែលឃើញថាចាងវីនប្ដូរមកជាស្ងៀមៗធ្មិងៗទាំងដែលមុននេះនៅល្អសោះ។
«យើងមិនអីទេ..ពួកឯងញុាំអីសឹនទៅយើងចង់ទៅបន្ទប់ទឹក»ចាងវីនញញិមដាក់មិត្តទៀតកុំអោយពួកគេគិតច្រើនមុននិងក្រោកដើចេញពីតុប៉ុន្តែក៏មិនបានទៅបន្ទប់ទឹកដូចជាថាដែរគឺគេតម្រង់ទៅកន្លែងដែលថេយ៉ុងនិងជុងហ្គុកដើទៅមុននេះ។
«បងមើលច្រឡំត្រូវទេថេយ៍?»គេមិនអាចទៅបន្តទេព្រោះកន្លែងដែលគេសម្ដៅទៅគឺបន្ទប់ញុាំអារហារវីអាយភីមិនអោយចូលផ្ដេសផ្ដាស់ឡើយចុងក្រោយបានត្រឹមតែលួចបន់ស្រន់ក្នុងចិត្តសុំអោយគេច្រឡំទៅចុះ គេមិនចង់បាត់បង់ថេយ៉ុងអោយអ្នកណានោះទេ។
ជុងហ្គុកនិងថេយ៉ុងបន្តញុាំបាយថ្ងៃត្រង់ជាមួយគ្នាប៉ុន្តែភាគច្រើនជុងហ្គុកមិនញុាំច្រើននោះទេគេញុាំតែបន្តឹចប៉ុណ្ណោះព្រោះនេះមិនមែនជាអារហាររបស់គេប៉ុន្តែកុំមើលថេយ៉ុងលើកញាត់ៗ គេឃ្លានហើយមិនក្រែងចិត្តទេ។ក្រោតពេលដែលញុាំរួចរាល់ជុងហ្គុកក៏ជួនថេយ៉ុងត្រឡប់ទៅគីមគ្រុបវិញតែម្ដងនិងគេមិនហ៊ានប្រឆាំងនិងថេយ៉ុងទៀតទេខ្លាចថាគេខឹងដូច្នេះត្រូវឈប់ឡាននៅក្បែរបងអោយថេយ៉ុងដើទៅបន្តដោយខ្លួនឯង។
ក្រោយពេលដែលជួនថេយ៉ុងរួចហើយគេក៏បន្តបើកឡានទៅក្រុមហ៊ុនមើលការងារបន្ត ពេលល្ងាចនិងបានឆាប់ត្រឡប់ទៅវិមានវិញរងចាំថេយ៉ុងព្រោះមុននេះគេក៏បានបញ្ជាក់ប្រាប់ថេយ៉ុងដូចគ្នាថាយប់នេះត្រូវទៅគេងជាមួយគេ។
«ម្ចាស់ផ្ទះមកហើយ»ពេលល្ងាចចេញពីធ្វើការត្រឡប់មកវិមានវិញគ្រាន់តែមកដល់ក៏លឺសម្លេងភ្ញៀវរាក់ទាក់ជាមុនទៅហើយ គ្រាន់តែឃើញក៏អាចអោយជុងហ្គុកដកដង្ហើមធំបានដែរ។
«ទំនេរដល់ហើយមកលេងផ្ទះគេបែបនេះ?»ជុងហ្គុកចូលទៅអង្គុយលើសាឡុងទាល់មុខនិងមិត្តភក្តិមុខវិញមិនបាច់មើលទេ។
«មកលេងផងក៏មិនបានដែរឯងនេះ»ម្នាក់នេះគ្មានអ្នកណាក្រៅពីមីន យ៉ុនហ្គីរបស់យើងនេះទេ ប៉ុន្តែហេតុអ្វីគេស្គាល់ជុងហ្គុក?ហេតុអ្វីហៅគ្នាស្មើ?យ៉ុនហ្គីពិតជាបងចងខ្សែនិស្ស័យនិងសុំកើតជាមនុស្សពិតមែនប៉ុន្តែបានតែប្រាំជាតិប៉ុណ្ណោះគេបែជាមកចាប់ជាតិជាបិសាចវិញដដែលហើយថែមទាំងចាំរឿងគ្រប់យ៉ាងកាលពីមុនថែមទៀត ជុងហ្គុកនិងយ៉ុនហ្គីជួបគ្នានិងរាប់អានគ្នាជាមិត្តទោះជាពីមុនយ៉ុនហ្គីអាយុបងគេក៏ដោយប៉ុន្តែឥឡូវនេះយ៉ុនហ្គីអាយុប្អូនគេ។
«វាចម្លែក»យ៉ុនហ្គីនិងមែនទេដែលមកលេងគេអត់ហេតុ?ជួលទៀតក៏គេមិនជឿដែរ។
«យើងគ្រាន់តែមកសួរពីដំណឹងរបស់ថេយ៉ុងប៉ុណ្ណោះ»ទោះជាយ៉ាងណាថេយ៉ុងនៅតែជាប្អូនសំណព្វរបស់គេលឺថាថ្មីៗនេះជុងហ្គុកបានជួបថេយ៉ុងវិញហើយទើបគេឆ្លៀតពេលមកសួរ។
«ថេយ៍មិនចាំពួកយើងទេ»អោយតែនិកដល់រឿងនេះគេតែងតែពិបាកចិត្តអន់ចិត្តនិងអ្នកដែលខ្លួនស្រលាញ់និងរងចាំអស់ពីរពាន់ឆ្នាំបែជាមិនចងចាំគេហើយនៅមានគូរដណ្ដឹងចោលគេថែមទៀត។
«ឯងគិតបែបណា?»
«យើងនិងយកគេមកវិញអោយបាន»នេះជាពាក្យដែលគេតែងតែនិយាយគេតែងតែប្រាប់ថាគេនិងយកថេយ៉ុងមកវិញទោះត្រូវប្រើវិធីណាក៏ដោយ។
«ឯងកុំភ្លេចណាជុងហ្គុកថេយ៉ុងជាមនុស្សគេមិនមែនដូចមុនឡើយ»ត្រង់ចំណុចនេះគេក៏ចង់ដាស់តឿនប្រាប់ជុងហ្គុកដូចគ្នា គេត្រូវដឹងត្រូវចាំថាថេយ៉ុងមិនមែនដូចមុនឡើយគេជាមនុស្សគេមិនអាចរួមរស់ជាមួយនិងបិសាចទេ។
«យើងមិនចង់បាត់បង់គេទេ»ជុងហ្គុកអោនមុខចុះបន្តឹចគេក៏ធ្លាប់គិតពីរឿងនេះដូចគ្នា ដណ្ដើមថេយ៉ុងមិនមែនជារឿងពិបាកទេគេអាចមើលដឹងថាថេយ៉ុងក៏មានចិត្តអោយគេវិញដូចគ្នាប៉ុន្តែចំពោះរឿងផ្សេងគេខ្លាចថាថេយ៉ុងទទូលយកគេមិនបាន។
«យើងក៏ចង់នៅក្បែរមនុស្សដែលយើងស្រលាញ់ដូចគ្នា»ឃើញជុងហ្គុកពិបាកចិត្តគេក៏គិតខ្វល់ដល់រឿងគេនិងជីមីនដូចគ្នា ពួកគេបានជួបគ្នាគ្រប់ជាតិពិតមែនប៉ុន្តែក្នុងជាតិមួយៗសម្រាប់គេនិងជីមីនមិនងាយស្រួលទេជាពិសេសពេលដែលគេក្លាយជាបិសាចវិញ គេក៏ចង់ដូចមុនគេក៏ចង់ប្រែទៅជាមនុស្សប៉ុន្តែវាមិនមែនជារឿងងាយទេព្រោះគេធ្លាប់ធ្វើវាម្ដងហើយ។
«ឯងក៏ជួបគេហើយ»ជុងហ្គុកងើបមុខមើលយ៉ុនហ្គី ចាំបាច់ពិបាកចិត្តធ្វើអ្វីបើគេជួបជីមីនទៅហើយនោះម៉្យាងរឿងរបស់យ៉ុនហ្គីនិងជីមីនមិនលំបាកណាស់ណាទេ។
«ជួបហើយក៏ត្រូវបែក យើងទ្រាំមិនបានទេពេលដែលគេចាកចេញពីយើងម្ដងៗ»គ្រប់ជាតិពេលដែលជីមីនត្រូវដល់វិនាទីដែលចាកចេញគេស្ទើរតែឆ្គួតដេកចាំអង្គុយចាំពេលវេលាដែលគេចាប់កំណើតសារជាថ្មី។
ពួកគេនៅតែនិយាយគ្នាពីរឿងនេះរឿងនោះនិងជួយដោះស្រាយគ្នាប៉ុន្តែដូចជាគ្មានផ្លូវណាចេញបានសោះ ជីវិតរបស់មនុស្សពិតជាខ្លីខ្លាំងណាស់គេត្រូវប្រើពេលអោយមានតម្លៃជាមួយមនុស្សដែលគេស្រលាញ់។ ក្រោយពេលដែលយ៉ុនហ្គីទៅវិញជុងហ្គុកក៏ចូលទៅសង្ងំតែម្នាក់ឯងនៅក្នុងបន្ទប់គិតរឿងជាច្រើននៅថ្ងៃខាងមុខ។
«តើពួកយើងពិតជាមិនអាចនៅជាមួយគ្នាបានរហូតទេមែនទេ?»ជុងហ្គុកកាន់រូបថតរបស់ថេយ៉ុងយកមកមើលនិងអង្អែលលើវាថ្នមៗ គេតែងតែខ្វល់ចិត្តពីរឿងនេះគេមិនចង់ពោយថេយ៉ុងទៅណាឆ្ងាយពីគេឡើយពេលបាត់ថេយ៉ុងម្ដងៗគេពិតជាខ្លាចណាស់ខ្លាចថាថេយ៉ុងនិងទៅចោលគេម្ដងទៀត។
«ហេតុអីយើងមិនអាចក្លាយជាមនុស្សធម្មតាដូចជាគេ យើងមិនចង់បានបែបនេះទេយើងគ្រាន់តែចង់នៅក្បែរមនុស្សដែលយើងស្រលាញ់ប៉ុណ្ណោះ»រាល់ថ្ងៃនេះគេខំណាស់ព្យាយាមធ្វើខ្លួននិងសម្របខ្លួនអោយដូចជាមនុស្សធម្មតាបើគេចពីប្រើថាមពលបានគេក៏គេចប៉ុន្តែចុងក្រោយនៅតែមិនអាចទោះបីជាខំប្រែខ្លួនខំធ្វើខ្លួនអោយដូចជាមនុស្សយ៉ាងណាធាតុពិតនៅតែជាបិសាចទទូលឈាមជាអារហារ គេគ្រាន់តែចង់រស់នៅជាមួយថេយ៉ុងជារៀងរហូតគេមិនចង់បាត់បង់ថេយ៉ុងតើគេខុសណាស់មែនទេ ហេតុអ្វីដាក់ទោសគេអោយគេឈឺចាប់ស្ទើរតែផុតដង្ហើមបែបនេះ?
ថេយ៉ុងចេញពីធ្វើការភ្លាមក៏ទៅរកជុងហ្គុកភ្លាមតែម្ដងលើកនេះគេមិនបានសុំម៉ាក់របស់គេនោះទេប៉ុន្តែគេខលទៅសុំជំនួយពីជីមីនជំនួសវិញ។ ថេយ៉ុងដើចូលមកក្នុងវិមានចនទាំងមិននិយាយស្ដីអ្វីនៅទីនេះក៏ស្ងប់ស្ងាត់មិនអ៊ួអរដូចជាម្សឹលមិញឡើយទើបគេប្រញ៉ាប់ឡើងទៅខាងលើព្រោះតែមុននេះមានអ្នកមកប្រាប់គេថាជុងហ្គុកចាំគេនៅខាងលើ។
«លោកកើតអី?»គេបើកទ្វាចូលមកដល់បន្ទប់ហើយជុងហ្គុកក៏មិនប្រតិកម្មអ្វីដូចមុនដែរក្រៅពីងើបមើលមុខគេដោយតឹកពាចម្លែក។
«បងមិនមានអ្វីទេ»
«កុំកុហកអី..មានអីអាចប្រាប់ខ្ញុំបាន»ឃើញជុងហ្គុកប្រែក្លាយជាស្ងៀមស្ងាត់បែបនិងគេក៏មិនស្រណុកចិត្តដែរទើបដើចូលទៅជិតនិងទាញជុងហ្គុកមកអោបជាប់និងទ្រូង វាមិនពិបាកនោះទេព្រោះថាជុងហ្គុកកំពុងតែអង្គុយនៅលើគ្រែ។
«អូននិងទៅណាចោលបងដែរទេថេយ៍?»ជុងហ្គុកលើកដៃអោបចង្កេះថេយ៉ុងវិញយ៉ាងណែន គេពិតជាខ្លាចណាស់ខ្លាចថាថេយ៉ុងនិងទៅចោលគេម្ដងទៀត។
«ជុង...»លឺសំណួរនេះហើយគេទាល់តែម្ដងមិនដឹងថាគូរតបទៅវិញបែបណានោះទេ ក្នុងចិត្តពិតជាចង់នៅក្បែរជុងហ្គុកណាស់ប៉ុន្តែគេមិនដែលភ្លេចទេថាគេនិងត្រូវរៀបការជាមួយនិងអ្នកផ្សេង។
«អូនកុំទៅណាចោលបងបានទេ?កុំណាចោលបងអី»ជុថហ្គុកនិយាយឡើងងុលៗមិនព្រមដកមុខចេញពីទ្រូងរបស់ថេយ៉ុងឡើយ គេមិនត្រូវការអ្វីទេសុំត្រឹមតែថេយ៉ុងសន្យាថាមិនទៅណាចោលគេសុំត្រឹមតែនិយាយថានៅក្បែរគេជារៀងរហូតទៅបានហើយ គេមិនចង់បាត់បង់មិនចង់ឈឺចាប់ទៀតនោះទេ។
«បើអាចខ្ញុំក៏មិនចង់ចាកចេញពីលោកដែរ»ថេយ៉ុងនិយាយឡើងតឹចៗអោយស្ដាប់លឺតែខ្លួនឯងប៉ុន្តែក៏អាចអោយជុងហ្គុកស្ដាប់លឺដូចគ្នាលឺហើយអស់ពាក្យវាចាតែម្ដងពេលដែលថេយ៉ុងប្រើពាក្យថា<បើអាច> គេដឹងថាថេយ៉ុងនៅខ្វល់ចិត្តពីរឿងសន្យារគ្រួសារនោះប៉ុន្តែកុំបារម្ភអ្វីគេនិងចាត់ចែងអោយបានលឿនបំផុតថេយ៉ុងក៏អាចនៅក្បែរគេដោយមិនស្ទាក់ស្ទើរនិងខ្វល់ចិត្ត។
«បានហើយខ្ញុំចង់ងួតទឹក»ថេយ៉ុងលើកដៃអង្អែលសក់ជុងហ្គុកថ្នមៗលួងលោមអោយគេលែងខ្លួន គេធ្វើការមកពេញមួយថ្ងៃហើយចង់សម្រាកខ្លះ។
«គូរអោយស្ដាយ»បើដឹងបែបនេះគេមិនងួតទឹកមុនទេប្រាកដជាចាំងួតជាមួយនិងថេយ៉ុងនិងរកលេសសុំមួយពីរហើយ គ្រប់យ៉ាងហួសអស់។
«កុំចង់មានគំនិតមិនល្អអោយសោះ»មុននិងដើចូលទៅក្នុងបន្ទប់ទឹកនាយតូចក៏មិនភ្លេចគម្រាមជុងហ្គុកជាមុនដែរ ជុងហ្គុកគិតអ្វីកុំស្មានថាគេមិនដឹង។
ថេយ៉ុងចំណាយពេល20នាទីទើបចេញមកវិញដោយមានស្លៀកឈុតគេងរួចជាស្រេចមុននិងចូលមកគេងលើគ្រែដែលជុងហ្គុកកំពុងតែគេងមើលគេនោះ។
«អោបបងផង»ឃើញថាថេយ៉ុងគេងស្ងៀមៗមិនអោបគេទើបចាប់ផ្ដើមមិនពេញចិត្តនិងដាក់បញ្ជាភ្លាមៗ។
«គេងបានហើយណា»ខ្ជិលតបច្រើននាយតូចក៏បម្រាសខ្លួនមកគេងកើយទ្រូងមុាំរបស់ជុងហ្គុកឯជុងហ្គុកវិញបានបែបនេះអោបតបវិញយ៉ាងលឿនរកឯណាបានថេយ៉ុងព្រមតាមគេងាយៗបែបនេះ។
«រាត្រីសួស្ដីអូនសម្លាញ់..ជុប»មុននិងអោយថេយ៉ុងគេងគេក៏ឆ្លៀតថើបបបូរមាត់នាយតូចបានបន្តឹចដែរ មិនបានអ្វីសុំត្រឹមតែបានអោបថើបក៏អស់ចិត្ត។
«ពួកយើងនិងគ្មានថ្ងៃបែកគ្នាម្ដងទៀតទេថេយ៍ បងនិងធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរអូនជារៀងរហូត»ពេលដែលឃើញថាថេយ៉ុងគេងលក់ស្កប់ហើយទើបគេនិយាយពាក្យនេះឡើង មិនថាមានរឿងអ្វីកើតឡើងគេនិងកាន់ដៃថេយ៉ុងអោយជាប់មិនអោយថេយ៉ុងទៅណាឆ្ងាយពីគេទៀតនោះទេហើយក៏មិនជឿដែរថាព្រហ្មលិខឹតដាច់មេត្តាដាក់ពួកគេម្ដងហើយម្ដងទៀត។សូមរងចាំភាគបន្ត....🥀