ep4:នេះឬមនុស្សដែរខ្ញុំស្រឡាញ់??

829 52 0
                                    

បើមានកន្លែងឆ្គងសូមខន្តីអភ័យទោសផង
អរគុណទុកមុន
ដាក់ឲ2ភាគព្រោះស្អែកbirthday Geminiហើយស្អែកadminរវល់ប្រឡងចឹងហើយចេញងៃនឹងតែម្តងទៅ
+មានចំណុចកែខ្លះៗភាគនេះadminបានកែឲជេមមិនស្គាល់ឈ្មោះហ្វូតណា៎សង្ឃឹមថាមិនប្រកាន់
_________________

១ខែកន្លងផុតទៅ
លឿនដូចគេកុហក(បើកុហកមែន🙃) អឺណែកបើនិយាយពីgeminifourthវិញគឺថាមិនបានជួបគ្នាញឹកញាប់ទេព្រោះហ្វូតក៏រវល់ជេមក៏រវល់តែក៏មិនសូវឈ្លោះគ្នាច្រើនជាងមុនហ្វូតទៅផ្ទះដោយជិះម៉ូតូ ហើយពេលខ្លះខ្ជិលក៏ជិះtaxiដូចយប់នេះអញ្ចឹងហ្វូតបានមកផ្ទះដោយជិះតាក់សុី
+នៅក្នុងឡាន
«ក្មួយ..ងើបដល់ផ្ទះហើយ»អ៊ំអ្នករត់តាក់សុីបានដាស់ហ្វូតព្រោះកាហ្វូតដេកតាមផ្លូវ
«បាទ អរគុណនេះលុយអ៊ំ»ហ្វូតនិយាយហើយបានបើកទ្វារឡានចេញដើម្បីចូលផ្ទះ
តែគ្រាន់ឈានជើងចូលផ្ទះភ្លាមហ្វូតបានឃើញម៉ែចុងគេឈរនៅមុខទ្វារហើយអោបដៃឈរមើលហ្វូត
«មីងមិនទាន់សម្រាកទៀតហេ៎ស»ហ្វូត
«មកផ្ទះយប់ជ្រៅរាល់ថ្ងៃតើឯងទៅធ្វើប្រុសខូចមែនទេ បានដេកជាមួយអ្នណាខ្លះហើយពិតជាថោកទាបមិនខុសពីម្តាយឯងមែន» អ្នកស្រីgeyawitបានដៀលទៅកាន់ហ្វូតកូននាងខ្ញុំចា៎(គេខំរកលុយសងកុំឲយាយឯងងាប់ហើយមកដៀលក្បាលគេទៀត ថោកទាប🙄)
«មុននឹងនិយាយអីសូមឲតម្លៃមកកាន់ខ្ញុំផង ទោះបីជាយ៉ាងណាក៏ខ្ញុំមិនបានដូចអ្វីដែរអ្នកស្រីនិយាយមុនដែរ ហើយក៏កុំនិយាយសម្តីសួរថាដេកជាមួយគេប៉ុន្មានអ្នកព្រោះសម្តីនេះមិនសាកសមនឹងខ្ញុំទេតែវាសាកសមនឹងកូនស្រីរបស់អ្នកស្រីច្រើនជាង»ខឹងហើយហ្វូតមិនទុកទេដាក់ទៅ(ដាក់ទៅកូនម្តាយម៉ែគាំទ្រ)
«អាហ្វូត ឯងហ៊ានតមាត់យើង»
«មានរឿងអីខ្ញុំត្រូវខ្លាច»
«ចាំមើលខ្លាចឬមិនខ្លាចឯងដឹងហើយមែនទេថាដល់ថ្ងៃកំណត់ហើយរកគ្រប់ឬនៅ»សួរបែបមិនជឿថាគ្រប់តែវាពិតជាត្រូវមែន
«ខ្ញុំត្រៀមខ្លួនរួចហើយខ្ញុំគ្មានសមត្ថភាពរកវាគ្រប់ទេប្រាប់មកថាទៅថ្ងៃណា»ហ្វូតប្រុងដើរចេញតែត្រូវផ្អាកហើយងាកក្រោយពោលពាក្យទាំងមិនចង់
«ល្អ ស្អែកម៉ោង9យប់ទៅជាមួយយើង»ស្តាប់ហើយហ្វូតងក់ក្បាលបន្ទាប់មកដើរឡើងទៅលើបាត់ទៅ
« ទីបំផុតឯងក៏គ្មានវត្តមាននៅទីនេះទៀត ឯងនឹងត្រូវរងទុកអាហ្វូត»ញញឹមចុងមាត់ព្រោះគាត់ជំពាក់គេច្រើនឲហ្វូតសងព្រោះថាចង់លក់ហ្វូតតែហ្វូតចេះតែសងគេរួចរហូតតែលើកនេះវាច្រើនលើសលប់ទើបគេគ្មានសមត្ថភាពហើយគម្រងដែរចង់ឲហ្វូតចេញពីផ្ទះនេះក៏បានសម្រេច

ប្រពន្ធសំណព្វចិត្ត ( Complete ✅ )Where stories live. Discover now