part 17

807 64 14
                                    

បើមានកន្លែងឆ្គងសូមខន្តីអភ័យទោសផង
អរគុណទុកមុន

_____________
«អឺមាន រឿងនឹងយើងចង់ប្រាប់ឯងយូរហើយ យើងនឹងផនកំពុងទាក់ទងគ្នា»ភូវីននិយាយហើយឱនមុខចុះ

«អឺហើយយ៉ាងមិច»ហ្វូតបាននិយាយហើយបែរមុខចេញ

«ហា៎ស.... និយាយមែនក៏អី»វីននីនឹងហ្វូតបានបែរមកវិញនឹងស្រែកចង់ផ្អើលថ្នាក់

«អឺមែន »ភូវីន

«ហើយតាំងពីពេលណា ហើយយូរនៅ តិចគេបោកហែងទៅមុននឹងទាក់ទងគេនឹងច្បាស់អត់ថាគេប្រាកដជាមើលថែរឯងបាន ហើយអ្នកណាសុំអ្នកណាទាក់ទងគ្នា???»ហ្វូតបានសួរយ៉ាងច្រើនដោយមិនខ្វល់ថាអ្នកចាំឆ្លើយនឹងស្តាប់បានអត់ ស្តាប់អត់បានអត់ទៅអត់ខ្វល់សំខាន់សួរសិន

«ហ្អើយ~~ អៃហ្វូតហែងសួរៗយ៉ាងៗនឹងអ្នកណាស្តាប់បានសួរមួយៗទៅ »វីននីអ្នកចង់ដឹងទីពីរដែរស្តាប់សំណួរដ៏សែនច្រើនមិនបាននោះក៏ហាស្តីទៅកាន់ហ្វូតៗទោះចង់ដឹងក៏ដោយតែបើស្តាប់មិនបានហើយត្រូវតែស្តីឲខ្លះហើយ

«ទេ យើងវាមានជាការចង់ដឹង អញ់ញ័រចង់ដឹងតាំងយប់ហូ៎ ឡូវបានគេបើកដៃឲហើយចាំកាល»ហ្វូតងាកតបនឹងសម្តីវីននីវិញ

«អេ តែហែងសួរច្រើនម្លឹងៗសូម្បីតែអញ់ក៏ស្តាប់មិនបានហែងធ្វើកុំញ័រពេកមើល»វីននី

«ហែងស្គាល់ពាក្យថាចង់ដឹងអត់ ចង់ដឹងមកពីពាក្យ ច+ង+់ អានថាចង់ ដ+ឹ+ង គេអានថាដឹង ហើយផ្សំចូលគ្នាគេអានថា ចង់ដឹង យល់»ហ្វូតរៀបរាប់រាយរ៉ាប់បែកអូរហូរស្ទឹងប្រាប់ទៅវីននី

«អញ់ដឹងហើយ តែហែងចង់ដឹងពេក ហែងស្គាល់ពាក្យពេកអត់ ពេកមកពីព្យញ្ជនៈដូចជា ព+េ+ក អានថាពេក តែមានពាក្យថាពេកហើយស្អីក៏មិនល្អដែរ» ហ្វូតនឹងវីននីចាប់ផ្តើមសម្លឹងមុខគ្នាបែបឌឺដង ហើយចំណែកភូវីនវិញអង្គុយច្រត់ចង្កាចំហមាត់ ស្តាប់ហ្វូតនឹងវីននីឈ្លោះគ្នាបែបសិស្សពូកែខ្មែរ 😑

«ហ្អើយ បាន បានហើយ ឈប់ សម្លឹងគ្នាដូចសត្រូវទៅ មកឈ្លោះគ្នាបែបសិស្សពូកែខ្មែរអីណា អៃហ្វូតចង់ដឹងអីសួរមក សួរមួយៗអញ់ស្តាប់អត់បានទេ» ភូវីនកាលបើឃើញស្ថានការមិនស្រួលហើយក៏បានបំបែកពីរអ្នកនឹងចេញពីគ្នា វីននីលឺហើយបានងាកមុខចេញហ្វូតខ្មើតដែរក៏ងាកចេញ

ប្រពន្ធសំណព្វចិត្ត ( Complete ✅ )Where stories live. Discover now