ភាគបញ្ចប់

438 57 21
                                    

បើមានកន្លែងឆ្គងសូមខន្តីអភ័យទោសផង
អរគុណទុកមុន

_____________

In the morning

ពេលព្រឹកព្រលឹមនារីញញឹមរៀបចំកាយយ៉ាស្លៀកពាក់ស្អាតបាតស្រស់រូបអាហារនាងលាម៉ាក់ប៉ាទៅសាលារៀន🤣

ព្រះអាទិត្យបានរះឡើងបង្ហាញពន្លឺយ៉ាងស្រស់ស្អាតបញ្ជាក់ប្រាប់អ្នកដែរដេកស្ពឹកមួយចំនួនថា ព្រឹកហើយក្រោក
កាយតូចបើកភ្នែកឡើងទាំងយកដៃញីលើភ្នែកតិចៗ

ភ្នែករេសម្លឹកទៅកាន់ស្វាមីរបស់ខ្លួនដែរគេងអោបខ្លួនពេញមួយយប់
«ទម្រង់មុខក៏សង្ហា បបូរមាត់វិញក៏ទាក់ទាញ បងស្អាតគ្រប់យ៉ាងមានអ្វីៗគ្រប់យ៉ាងហេតុអី ហេតុអីក៏មកស្រឡាញ់អូនដែរគ្មានអ្វីចឹង»ហ្វូតយកដៃអង្អែលមុខជេមចុះឡើងៗទាំងកែវភ្នែកស្រទន់ៗ

«មកពីស្រឡាញ់ បងមិនចង់បានអីពីអូនក្រៅពីសេចក្តីស្រឡាញ់នោះទេ»ជេមបានចាប់ដៃរបស់ហ្វូតដែរយកមកអង្អែលមុខគេអម្បិញមិញតាមពិតគេក្រោកយូរហើយតែមិនងើប

«ជេម!! បងងើបពីពេលណា ហេតុអីមិនប្រាប់អូន»ហ្វូតរៀងអៀនៗព្រោះនិយាយមិញស្មានតែគេគេងលក់តាមពិតល្បិចប្រូជេមសោះ😁

«ងើបយូរហើយ យូរល្មមអាចដឹងថាមានក្មេងខ្លះលួចសរសើរហើយមកអន់ចិត្តខ្លួនឯង»ហ្វូតលឺហើយក៏មិនបង្អង់យូរដែរទាញភួយយកមកគ្របមុខលូនចូលក្នុងភួយបាត់ អៀនណាស់ៗ

«អា៎ យ៉ាងមិចអៀនហេ៎ មិនបាច់អៀនទេកូនពីរអីឡូវហើយនៅអៀនធ្វើអីទៀត»ជេមខំយកដៃទាញភួយចេញតែត្រូវហ្វូតចាប់មិនឲទាញចេញទេ

«ទេអូនមិនបានអៀនទេ ឆាប់ចេញទៅ»ហ្វូតស្រែកចេញពីក្នុងភួយមកទាំងរមាដរមួលព្រោះអៀន

«ចឹងក៏បាន»និយាយរួចជេមងើបឡើងដើរសំដៅទៅបន្ទប់ទឹក គ្រាន់តែទ្វារបិទភ្លាមហ្វូតក៏អឺតក្បាលចេញពីភួយពឹមៗមកទាំងអៀនប្រកាច់តែឯង🥲
បន្ទាប់ពីប្រកាច់រួចហ្វូតក៏ងើបដើរសំដៅទៅបន្ទប់រ៉ាយូដើម្បីងូតទឹកឲកូនហើយក៏ងូតនៅនឹងដែរទៅខ្ជិលមកបន្ទប់វិញ

រួចរាល់ហើយក៏នាំកូនចុះមកសំដៅទៅទុកបាយចុះមកក៏ឃើញថាប្តីកំពុងអង្គុយចាំល្មម

ប្រពន្ធសំណព្វចិត្ត ( Complete ✅ )Where stories live. Discover now