ep13មិនអីទេមានបងហើយ

669 54 5
                                    

បើមានកន្លែងឆ្គងសូមខន្តីអភ័យទោសផង
អរគុណទុកមុន

_____________

« អាចង្រៃ.. ដឹបៗៗៗ!!!! » Gemini ឃើញអាម្នាក់នោះរកនឹងលូនលាន់ហ្វូតទៅហើយជេមបានទាញចេញនឹងបានដាល់ជាច្រើនដៃ រហូតអាម្នាក់នឹងសន្លប់បាត់ហើយនៅតែបន្តវ៉ៃរហូតបែកមុខបែកមាត់ខ្ទេចហើយបានមករកហ្វូតដែរកំពុងញ័រដូចកូនសត្វនឹងមានយំទៀត
«Fot ..Fot.. កុំយំបងមកជួយអូនហើយ កុំយំ»ជេមទាញហ្វូតមកអោបទាំងគ្មានអាវព្រោះត្រូវអាម្នាក់នោះហែកអម្បិញមិញនេះ
«ជេម..ហ្អឹក..ហ្អឹក.អូនខ្លាច »Fotយំកាន់តែខ្លាំងហើយជេមប្រឹងលួងលោម
«ចៅហ្វាយ.. គួរធ្វើយ៉ាងមិចត??»តូចបានដើរចូលមកមានអាពីរក្បាលនោះនៅក្នុងដៃ(កូនចៅអាម្នាក់មិញ)
«យកវាទៅដាក់បន្ទប់ក្រោមដី ពេលវាភ្ញាក់វ៉ៃឲសន្លប់ហាមឲងាប់ យើងនឹងចាត់ការតាមក្រោយ»
«បាទ»
«យកអាវបងពាក់សិនណា៎ តោះទៅផ្ទះអស់អីហើយណា៎ »ជេមបានលើកហ្វូតនឹងដើរសំដៅទៅឡាននឹងបានបើកចេញទៅ

+ក្នុងឡាន

«ជេម.ហ្អឹក..ហ្អឹក បងស្អប់អូនអត់វាលូកលាន់អូន
បងស្អប់អូនអត់ ហ្អឹក..»ហ្វូតនិយាយព្រោះថាខ្លាចថាជេមឈប់ស្រឡាញ់ខ្លួន
«ស្តាប់បងណា៎ ទោះយ៉ាងណាអូននៅតែជារបស់បង មិញវាធ្វើបាបអូនខ្លាំងទេ»ជេមមិនបានខ្វល់ពីវាទេ នៅតែបារម្ភហ្វូតដដែល
«វាអត់ ហ្អឹក.. អត់បានធ្វើអីអូនទេ បងមកទាន់តែវាបាន ទះ ហឺហឺ វាបានទះអូន2កំផ្លៀង..ហឺ..ហឺ..»ទោះវាមិនបានប៉ះពាល់ហ្វូតប៉ុន្តែវាបានទះហ្វូតឡើងមុខក្រហមមានទាំងស្នាមទៀតវាឈឺណាស់ព្រោះម៉ាដៃៗវា វាស្មើនឹង10ដៃហ្វូតឯនុះ
«កុំយំ.. បាត់យំទៅណា៎ ជិតដល់ផ្ទះហើយ»
«ហឺហឺ..»
ហ្វូតយំរហូតគេងលក់នៅក្នុងដៃជេម ជេមបានយកដៃអង្អែលក្បាលហ្វូតថ្នមៗ ហើយបានយកដៃទៅជូតទឹកភ្នែកហ្វូត ក្នុងចិត្តខឹងក្រេវក្រោធខ្លាំងណាស់ពេលឃើញសភាពហ្វូត ជេមចង់តែសម្លាប់វាណាស់តែដោយចង់ឲវាឈឺចាប់ចឹងហើយទើបគេព្យាយាមទប់អារម្មណ៍
«បើកឲលឿនទៅតូច ទៅភូមិគ្រឹះ»
«បាទ»

+ភូមិគ្រឹះ jarada

ជេមបានបីហ្វូតយកទៅដាក់ក្នុងបន្ទប់ហើយបានដាក់ហ្វូតថ្នមៗលើពូកនឹងបានយកទឹកមកជូតខ្លួនឲហ្វូត រួចរាល់ហើយបានស្លៀកពាក់សារជាថ្មីឲហ្វូត នឹងបានចុះទៅក្រោមវិញ

ប្រពន្ធសំណព្វចិត្ត ( Complete ✅ )Where stories live. Discover now