ep 18 ខឹង

475 49 11
                                    

បើមានកន្លែងឆ្គងសូមខន្តីអភ័យទោសផង
អរគុណទុកមុន

_____________

«ហ្វូត....!!!»ជេមបន្ទាប់ពីឃើញខ្លាដើរចេញមកហើយស្រែកហៅព្រោះតែពេលនេះសូម្បីតែមុខក៏ហ្វូតមិនមើលផង

«ហ្វូត ឈប់សិនទៅមើល ស្តាប់បងសិនមកណាអូន» ជេមបានខំរត់តាមហ្វូតហើយបានចាប់ដៃហ្វូត

«មានអីយាយ យាយឲអស់មកខ្ញុំប្រញ៉ាប់»ហ្វូតមិនបានមើលមុខជេមទេយាយបែរមុខចេញមិនមើល

«ហ្វូត អ្នកណាប្រាប់អូនឲនិយាយជាមួយបងពាក្យខ្ញុំបែបនេះ»ជេមនិយាយបែបលួងលោមសម្តីផ្អែម

«ខ្ញុំចង់និយាយចឹង យ៉ាងមិចមិនពេញចិត្ត???»ហ្វូតតបហើយក៏ងាកមកសួរបញ្ឈឺជេមតែជេមបែរជាសើចនឹងចរឹកដ៏សែនcuteមួយនេះ

«ហ្វូតចង់និយាយតែបងមិនចង់ស្តាប់ទេ អូនខឹងបងប្រាប់មកណា ហ្វូតហា៎ មិចក៏ធ្វើមុខបែបនេះលែងគួរឲស្រឡាញ់ហើយ »ជេមចាប់មុខហ្វូតមកមើលចុះមើលឡើង តែហ្វូតមិនបានតបទេគិតតែពីធ្វើមុខម៉ូវដាក់ជេមតែមុខម៉ូវហ្វូតគួរឲស្លាញ់ហា៎

« បងថាជូនហ្វូតទៅ shopping តែលូវហ្វូតខឹងបងហើយ មានតែទៅម្នាក់ឯងហើយមើលទៅ »ជេមធ្វើជាលែងដៃចេញហើយយកដៃមកជ្រត់ហោប៉ៅនឹងធ្វើជាសម្លឹងមើលនេះមើលនោះ ហើយថែមទាំងនិយាយសម្តីបែបនឹងទៀតធ្វើឲអ្នកដែរស្តាប់នេះ ឆ្លេឆ្លាខ្លាចគេឈប់ឲទៅ

«អឺ.. អឺ.. ហ្វូតមិនបានខឹងបងឯណា?? ហ្វូត អឺ សុំ សុំ សុំទៅដ.. ហឹម តែមិនបាច់ទេជេមប្រហែលជាចង់ទៅជាមួយនីគីហើយ ចឹងទៅចុះអូនមិនរំខានទេ» មុនដំបូងថាចង់សុំទៅតែនឹកឃើញល្បិចក៏ធ្វើជានិយាយអន់ចិត្តវិញហើយក៏ធ្វើជាដើរឱនមុខចុះធ្វើដូចជាសម្រក់ទឹកភ្នែកចឹង (ចង់ឈ្នះគេហូ៎កាហ្វូត សម្តែងសមទៀត🙄)

«ហ្វូត!! បងមានចង់ទៅជាមួយនីគីឯណា បងចង់ទៅតែជាមួយអូនម្នាក់គត់»ជេមក៏រត់ទៅអោបហ្វូតនឹងបាននិយាយលួងលោម

« មិនអីទេ អូនដឹងថាអូនមិនដល់នីគីទេ ហិ បងទៅរកនាងទៅ» ហ្វូតធ្វើជាយំនិយាយរៀបរាប់

«អូ អូ អ្នកណាហ៊ានធ្វើបាបហ្វូតៗបងដល់ថ្នាក់យំបែបនេះ» ជេមបានចាប់មុខហ្វូតមកមើលនឹងជូតឲនឹងបានយកហ្វូតមកអោបជាប់ទ្រូង

«ឈប់យំទៅណាហ្វូតៗរបស់បង តោះបងជូនអូនទៅshopping ok ឈប់យំមើល»ជេម

«ហិ ហិ អូនឈប់យំហើយ តោះ»ហ្វូតបន្ទាប់ពីលឺជេមនិយាយចឹងហើយក៏ខំប្រឹងសើចមកវិញ ហើយក៏រត់ទៅត្រុយទៅមុនបាត់

«ពិតជាចំជាក្មេងមែន»ជេមហាក់អស់សំណើចនឹងចរឹកហ្វូតណាស់ ហើយក៏បានដើរទៅតាមហ្វូតបាត់ទៅ

«មានក្តីសុខណាស់ណ៎ អាហ្វូត មានក្តីសុខសិនចុះ ខ្លាចឯងងាប់បាត់លែងមានក្តីសុខ  ហេឡូ ធ្វើការឲយើងមួយ» នីគីមើលមកfourthហើយក៏និយាយបែបមានគំនិតមិនល្អចឹង រួចក៏ដកទូរស័ព្ទតេទៅនរណាម្នាក់ហើយមិនដឹងស្អីទេហើយក៏ដាក់ចុះវិញរួចញញឹមយ៉ាងរោគចិត្ត(តែមីនមើលមែនរោគចិត្តទេដូចឆ្កែវិញទេ 🥲)

Hmmចប់ហើយខ្លីទេភាគនឹងហូ៎ ចា៎ខ្មីនមកវិញហើយបន្ទាប់ពីបាត់ខ្លួនអស់រយ:ពេល4 - 5 សតវត្សមកខ្មិនក៏មកវិញហើយរឿងចេញមកនៅតែភ្លាវដដែល🥲💁🏼‍♀️ ភ្លាវមិនភ្លាវអត់ខ្វល់សំខាន់មានរឿងឲអានហើយនៅថាឲទៀតឈប់ចេញឲលូវ ងៃនឹងចេញមួយភាគទៀតតែអត់ដឹងស្មាណាទេចា៎🙂

ភ្លេចមីននៅនឹងប្រហែលគេភ្លេចអស់ហើយ ភ្លេចៗទៅតាចប់រឿងនឹងមីនឈប់ចេញរឿងហើយ ហឹស អន់ចិត្តណាស់🙃

បើអានទៅខុសអក្សរឬអក្ខរាវិរុទ្ធផ្សេងៗកុំប្រកាន់ព្រោះអត់បានអានដើម្បីកែម្តងទៀតទេ

To be continued..
By Sakura 🌸

ប្រពន្ធសំណព្វចិត្ត ( Complete ✅ )Where stories live. Discover now