ep14 ចុះខ្ញុំ????

753 50 4
                                    

បើមានកន្លែងឆ្គងសូមខន្តីអភ័យទោសផង
អរគុណទុកមុន

_____________

«ហុឹក.. ម៉ាក់.. កុំទៅអី ហ៊ឺ~~ម៉ាក់ .. ប៉ា...អត់..អត់ទេ ..មកវិញមកប៉ា... ហ៊ឺហ៊ឺ~~កុំទៅចោលកូន....កូនខ្លាច... ហុឹក..ហុឹក»
ហ្វូតមិនដឹងយល់សប្តិឃើញអីទេធ្វើឲហ្វូតយំនិយាយមមើរមមាយហៅឈ្មោះម៉ាក់ប៉ាខ្លួន ទឹកភ្នែកយោគអស់ហើយក្នើយ

« មិនអីទេ... ហ្វូត មិនអីទេ ឈប់យំទៅ»នាយក្រាស់លឺហើយបានងើបមកអោបអ្នកមាននាមជាសង្សារខ្លួន ប្រឹងយកដៃជូតទឹកភ្នែកផងអីផង

«ម៉ាក់!!!!! »ហ្វូតយំសុខៗស្រាប់តែស្រែកមកយ៉ាងខ្លាំងមុននឹងសន្លប់បាត់

«បងសុំទោសដែរបងស្គាល់អូនយឺតបើបងស្គាល់អូនលឿនជាងនេះជីវិតអូនក៏មិនដល់ថ្នាក់នេះដែរបង សុំទោស សំណព្វចិត្តបងប្រហែលឈឺចាប់ខ្លាំងហើយ»នាយបានពោលឡើងស្របជាមួយទឹកភ្នែកកូនប្រុសដែរមិនដែរបញ្ចេញឲអ្នកណា៎ឃើញ អីឡូវវាបានចេញមកហើយដោយសារតែឃើញមនុស្សដែរខ្លួនស្រឡាញ់ឈឺចាប់នឹងយំរហូត ទាំងដែរខ្លួនគេមិនដែរហ៊ានឲរាងតូចពិបាកចិត្តផងតើពួកវាជាស្អីជាស្អីទៅដែរត្រូវមកឲហ្វូតយំភ័យខ្លាចរហូតនឹកដល់ប៉ាម៉ាក់ដូច្នេះ

«ក្តៅខ្លួនណាស់ »បន្ទាប់ពីសម្រក់ទឹកភ្នែកយំអាណិតហ្វូតហើយជេមបានចាប់អារម្មណ៍កម្តៅក្នុងខ្លួនហ្វូតគឺក្តៅខ្លាំងណាស់ នាយបានងើបយ៉ាងលឿនសំដៅទៅរកកន្សែងនឹងទឹកមកជូតខ្លួនឲដើម្បីបញ្ចុះកម្តៅវាពិតជាបានផលមែនបន្តិចក្រោយមកកម្តៅក្នុងខ្លួនហ្វូតបានថយចុះ

«ប្រហែលមកពី ខ្លាចរហូតដល់ថ្នាក់នឹងហើយ កុំភ័យណា៎ពួកវាត្រូវតែសងនូវអ្វីដែរអូនជួបទាំងអស់ វាត្រូវតែឈឺចាប់ច្រើនជាងអ្វីដែលអូនជួបប្រទះទៅទៀត សុបិន្តល្អរាជបុត្រតូចរបស់បង»និយាយហើយបានដាក់ខ្លួនគេងក្បែរហ្វូតទៅ

• morning 🌅 🌞
ព្រះអាទិត្យរះឡើងបង្ហាញនូវភាពស្រស់ស្អាតរបស់ខ្លួនចេញមកក្រៅឲពិភពលោកបានដឹងថាព្រឹកហើយងើប ទៅធ្វើការប្រយ័ត្នដាច់បាយ
(មិនមែនព្រះអាទិត្យចេះនិយាយទេណា៌ កុំឆាឡំ🌚)

ត្របកភ្នែកតូចៗបានបើកឡើងសន្សឹមៗឲសមនឹងពន្លឺព្រះអាទិត្យ ពេលអាចបើកបានហើយរាងតូចបានលេចចេញនូវស្នាមញញឹមមកនៅពេលឃើញមនុស្សជាទីស្រឡាញ់គេងក្បែរខ្លួននឹងកាន់ដៃខ្លួនជាប់ យប់មិញជេមអត់បានឡើងគេងលើគ្រែទេគេគេងក្រោមអង្គុយហើយដាក់ដៃកាន់ដៃហ្វូតខ្លាចថាពេលហ្វូតក្តៅខ្លួនម្តងទៀតនឹងងាយស្រួលងើប
« សង្ឃឹមថាបងនឹងមិនធ្វើឲអូនឈឺចាប់ចុះ»ហ្វូតនិយាយតិចៗតាមបែបមនុស្សឈឺមុននឹងទម្លាក់បបូរមាត់ទៅថើបថ្ពាល់ជេមមីណាយណ៍

ប្រពន្ធសំណព្វចិត្ត ( Complete ✅ )Where stories live. Discover now