Jakehoon 🥀

479 19 0
                                    

និពន្ធដោយ.ផាណារ៉ុតជូលី
រឿង. សង្សារតែឈ្មោះ💔🥀

នៅក្នុងបន្ទប់ខុនដូមួយដែលមានសង្សារមួយគូរកំពុងតែឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង វាជារឿងធម្មតាទៅហើយព្រោះពួកគេតែងតែឈ្លោះគ្នាជាបែបនេះប្រចាំ!!

" ខ្ញុំមិនឱ្យបងទៅទេ..ហ្ហឹកៗ" ជេគរត់យកខ្លួនទៅបាំងនិងទ្វាហាមមិនឱ្យអ្នកជាសង្សារចេញទៅ

" ជេគ អូនចេះគិតខ្លះបានទេគេផឹកស្រវឹងបងគ្រាន់តែទៅយកគេទៅផ្ទះប៉ុណ្ណោះ "ស៊ុងហុនស្រែកដាក់រាងតូចខ្លាំងៗទាំងកំហឹង

" ចុះហេតុអីជាបង..ហ្ហឹក..ហេតុអីបានជានាងខលមករកបងនាងទៅរកអ្នកផ្សេងមិនបានទេហេស!! ចាំបាច់មករកបងធ្វើអីនាងក៏ដឹងថាបងមានខ្ញុំហើយមិនចឹង..ហ្ហឹក"រាងតូចនៅតែប្រកែកមិនព្រមចេញដដែល

" អូនចង់គិតយ៉ាងមិចក៏គិតទៅបងក៏ប្រាប់ហើយថាពេលនេះបងទុកនាងជាមិត្តប៉ុណ្ណោះ!!"ស៊ុងហុន

" ហ្ហឹក..មិនពិតនាងនៅតែសំខាន់សម្រាប់បង..ហ្ហឹក.ចុះខ្ញុំស៊ុងហុន ខ្ញុំសម្រាប់បងជាអ្វីទៅ ហ្ហឹក ខ្ញុំជាសង្សារបងដែរទេស៊ុងហុន"រាងតូចចូលទៅចាប់ដៃសង្សារសួរទាំងទឹកភ្នែក

" ធុញណាស់!! "រាងក្រាស់ដែរទ្រាំលែងបានក៏រុញកាយតូចដួលមួយទំហឹងមុននិងបន្តនិយាយ

" បើនិយាយស្ដាប់គ្នាមិនបានបែបនេះក៏បែកគ្នាទៅ!!"ស៊ុងហុននិយាយហើយក៏ចេញទៅបាត់មិនខ្វល់និងរាងតូចដែរអង្គុយយំទាំងខ្លួនញ័រទទ្រើតឡើយ

" ហ្ហឹកៗ តើពេលនេះខ្ញុំសល់អ្នកណាទៅ..ហ្ហឹក គ្រប់គ្នាលែងត្រូវការខ្ញុំហើយ សូម្បីតែបង..ហ្ហឹកៗ" ជេគអង្គុយអោបក្បាលជង្គង់រៀបរាប់ទាំងទឹកភ្នែក គេជាក្មេងកំព្រាគ្មានឪពុកម្តាយរស់នៅជាមួយលោកយាយតាំងពីក្មេងរហូរដល់ធំហើយពេលនេះលោកយាយក៏ស្លាប់ចោលទៀតរាល់ថ្ងៃនេះរស់នៅជាមួយសង្សារលះបង់ឱ្យគេទាំងចិត្តទាំងកាយអស់ហើយ..តែពេលនេះ!!

" បងលែងស្រឡាញ់ខ្ញុំហើយមែនទេស៊ុងហុន? បងលែងត្រូវការខ្ញុំហើយមែនទេ? សង្សារចាស់បងនៅតែសំខាន់ជាងខ្ញុំមែនទេស៊ុងហុន..ហ្ហឹកៗហុឺ មិនត្រូវទេ ហ្ហឹក មិនត្រូវទេបងគឺមិនដែរស្រឡាញ់ខ្ញុំទេ មែនហើយបងយកខ្ញុំមកដើម្បីបំភ្លេចគេប៉ុណ្ណោះតែពេលនេះគេមកវិញហើយ ហ្ហឹកៗ ខ្ញុំលែងមានតម្លៃទៀតហើយមែនទេ ហ្ហឹកៗ"កាយតូចនិយាយហើយក៏ប្រឹងក្រោកឈរទាំងគ្មានកម្លាំងដើរទៅរកទូរក្បែរគ្រែរួចក៏បើកទូរយកថ្នាំអ្វីក៏មិនដឹងចេញមកមួយកំប៉ុង

Short storyWhere stories live. Discover now