Sunki Ep8

108 8 3
                                    

រឿង.អតីតជាតិ🥀

" លោកម្ចាស់!!"រាងក្រាស់កំពុងតែទប់ទល់សុខៗក៏មានសម្លេងស្រែកហៅនាយទើបនាយប្រញ៉ាប់ងាកទៅមើលឃើញថាដូហ៊ុននិងសុីនយូកំពុងតែជួយនាយបំបែកផ្សែងខ្មៅនោះទើបនាយប្រញ៉ាប់ស្រែកឃាត់។
(អ្នកទាំងអស់គ្នាខ្ញុំសរសេរឈ្មោះសុីនយូខុសគាត់ឈ្មោះសុីនយូតែខ្ញុំសរសេរសុីងយូ🙂🙏)

" ដូហ៊ុន សុីនយូ ពួកឯងឆាប់ទៅជួយហានស៊ូទៅមិនបាច់ខ្វល់និងយើងទេ!"

"ប៉ុន្តែលោកម្ចាស់!"ដូហ៊ុនគេចង់ប្រកែកតែត្រូវនីគីនិយាយកាត់

" គ្មានប៉ុន្តែទេឆាប់ទៅៗទីនេះយើងចាត់ការបាន"នាយនិយាយទាំងពិបាកព្រោះតែកម្លាំងនាយខ្សោយទៅៗហើយ

" បាទ/បាទ"ឯសុីនយូនិងដូហ៊ុនពួកគេមិនអាចប្រកែកបានក៏នាំគ្នាចេញទៅទាំងចិត្តនៅបារម្ភនិងម្ចាស់ប្រុសជាខ្លាំង។

ក្រឡេកមកគីរ៉ាវិញតាំងពីចេញមកគេមិនទាន់អាចចូលទៅក្នុងផ្ទះបាននៅឡើយទេព្រោះតែជាប់ដែន សីមារបស់នីគី។

" ហុឹសខ្លាំងណាស់ហេស បានតើ"គេថាចប់ក៏អណ្តែតខ្លួនឡើងទៅលើជាមួយផ្សែងខ្មៅជាច្រើន ភ្លាមៗក៏ ..ផាំង...គីរ៉ាបានប្រើវេទមន្តរបស់គេបូកជាមួយនិងត្បូងជីវិតក៏អាចបំបែកដែនសីមាបានយ៉ាងងាយរួចហើយនាយក៏ដើរបើកទ្វាចូលទៅឃើញថាហានស៊ូកំពុងតែរៀបបើកទ្វាចេញមកល្មម។

" នីគី នេះបងទើបមកពីណាហើយមិញនេះជាសម្លេងអ្វី?"កាយតូចដែរកំពុងតែគេងសុខៗក៏ស្រាប់តែឮសម្លេងខ្លាំងៗទើបប្រញ៉ាប់ងាករកមនុស្សដែរខ្លួនស្រឡាញ់តែមិនឃើញទើបប្រញ៉ាប់ចេញមកខាងក្រៅ។

" ........"គីរ៉ាមិនតបតែក៏គិតក្នុងចិត្ត(ស្អាតណាស់ ស្អាតជាងស្រីទៅទៀត ចឹងតើបាននីគីវាហួងហែងខ្លាំងណាស់ ហុឹស)

" នីគី ម៉េចក៏បងមិនតបអូនហើយនេះបងផ្លាស់ប្ដូរសម្លៀកបំពាក់ធ្វើអ្វី?"ហានស៊ូ

" គ្មានអ្វីទេអូនសម្លាញ់ សឺត"គីរ៉ានិយាយចប់ក៏ដើរចូលទៅក្រសោបចង្កេះតូចនិងថើបថ្ពាលរាងតូចមួយខ្សឺតទៀតផង

" បងធ្វើអ្វីនិងយប់ហើយឆាប់ចូលគេងទៅ"រាងតូចឃើញថាគេសសៀរៗថើបខ្លួនមិនឈប់ក៏ប្រញ៉ាប់ឃាត់គេព្រោះនេះវាយប់ណាស់ហើយ។

Short storyWhere stories live. Discover now