រឿង.អតីតជាតិ🥀
#ក្រឡេកមកផ្ទះស៊ូននូវិញ
រាងតូចដើរចេញពីបន្ទប់ទឹកទាំងមានកន្សែងជូតសក់បណ្ដើរមាត់រអ៊ូបណ្ដើរ។
" ស៊យណាស់មិនគួរទៅជួបពួកអាក្មេងបែកថ្នាំនិងសោះ សំណាងហើយដែរមានគេ"រាងតូចនិយាយបណ្តើរស្រមៃដល់ពេលដែរនីគីចេញមកការពារខ្លួនបណ្ដើរ
" អួយសង្ហារណាស់!"កាយតូចយកកន្សែងមកបាំងមុខទាំងភាពអៀនខ្មាស់
" ទេ ហេតុអ្វីក៏យើងនឹកឃើញតែគេចឹង? ឈប់គិតៗ"រាងតូចលើកដៃវាយក្បាលខ្លួនឯងតិចៗមុននិងដើរទៅមុខកញ្ចក់តែក៏ក្រឡេកទៅឃើញរូបនីគីដែរខ្លួនបានគូរនោះទើបដើរសម្ដៅទៅរករូបនោះវិញ។
" លោកដឹងទេថ្ងៃនេះនីគីគេបានជួយខ្ញុំទៀតផង បើលោកនិងគេជាមនុស្សតែម្នាក់តើល្អយ៉ាងណាទៅ"រាងតូចនិយាយបណ្ដើរដៃក៏អង្អែលលើផ្ទៃមុខមនុស្សដែរខ្លួនបានគូរបណ្ដើរ តែគេមិនបានដឹងទេថាសកម្មភាពរបស់គេត្រូវបាននីគីមើលឃើញទាំងអស់ព្រោះគេក៏នៅក្នុងបន្ទប់ជាមួយនិងរាងតូចដែរគ្រាន់តែរាងតូចមើលគេមិនឃើញប៉ុណ្ណោះ។ប្រហែលជាម៉ោង10យប់រាងតូចគេងលក់។
" សឺត ក្មេងល្ងង់បងមិនអាចឱ្យអ្នកណាប៉ះពាល់អូននោះឡើយ អ្នកណាក៏ដោយឱ្យតែហ៊ានប៉ះពាល់អូនបងមិនទុកឱ្យវារស់ទេ"រាងក្រាស់ដាក់ខ្លួនអង្គុយក្បែររាងតូចដែរគេងលង់លក់ហើយក៏ថើបថ្ងាស់គេមួយខ្សឺតរួចក៏និយាយឡើងទាំងស្រទន់ ល្ងាចមិញនេះនាយពិតជាខឹងណាស់បើមិននៅចំពោះមុខរាងតូចទេគេប្រហែលជាសម្លាប់ពួកអស់នោះហើយតែយ៉ាងណាក៏ពួកគេមិនរស់ដែរ!
______________________________________
ពេលវេលាដើរលឿនណាស់ព្រិចបើកៗនីគីរស់នៅជាមួយហានស៊ូ1ឆ្នាំបាត់ទៅហើយ។
" នីគីហា អូនធ្វើម្ហូបឆ្អិនហើយ"រាងតូចដើរទៅក្បែររាងក្រាស់ដែរកំពុងតែហាលខោអាវរួចនិយាយទៅគេទាំងញញឹមស្រស់
" បងហាលរួចល្មម"រាងក្រាស់និយាយបណ្ដើរដើរមកក្បែររាងតូចបណ្ដើរ
" បងហត់ដែរទេធ្វើការពេញមួយថ្ងៃហើយ"ហានស៊ូលើកដៃទៅវាសសក់ដែរបាំងមុខរាងក្រាស់ចេញ ឯរាងក្រាស់ឃើញបែបនោះក៏លូកដៃទៅទាញចង្កេះតូចមកណែបណិតនិងខ្លួន