Sunki Ep2

81 7 1
                                    

                      រឿង. អតីតជាតិ

#សាលារៀន

រាងតូចស៊ូននូដើរចូលសាលាទាំងទឹកមុខសប្បាយរីករាយតែសុខៗក៏មានអ្នកហៅគេ..

" កានូហា..."ជេគរត់មករកស៊ូននូត្រុកៗតាមទម្លាប់.

" ជេគហាអូនកុំរត់ដួលឥឡូវហើយ"សុងហ៊ុនដែរត្រូវជាសង្សាររបស់ជេគប្រញ៉ាប់ស្រែកឃាត់និងរត់តាមសង្សាររបស់ខ្លួន

" ថីឯងហាស់ស្រែកដូចគេចាប់ទៅលក់"ស៊ូននូ គ្រាន់តែជេគរត់មកដល់ជិតភ្លាមគេក៏ដាក់ប៉ោចៗតែម្ដង(កូននិងឆ្នាស់ពីកំណើត)

" ន៎ែឯងសប្បាយចិត្តម្លេះថ្ងៃនេះ..ន៎ែលួចមានស្នេហាទេដឹង"ជេគឃើញគេញញឹមមិនឈប់តាំងពីដើរចូលសាលា

" ឆ្កួត..លួចមានស្នេហាស្អីឯង..គឺយប់មិញយើង"រាងតូចនិយាយត្រឹមនេះក៏ញញឹមស្រស់

" ឯងយ៉ាងមិច?"សុងហ៊ុន

" គឺយើងយល់សប្តិឃើញប្រុសម្នាក់..គេសង្ហារណាស់ឯងក្នុងឈុតបុរាណបែបនិងទៀតម៉ែអើយឈ្នះអស់សត្រូវ"ស៊ូននូ(កាត់រកអ្នកអាន)

"អញហើយអញ..ស្មានតែរឿងស្អី!"សុងហ៊ុនហួសចិត្តមិនស្ទើរទេ

" សង្ហារមែនហ៌ឯង"ជេគគ្រាន់តែឮថាប្រុសសង្ហារចាប់អារម្មណ៍ភ្លាមតែម្ដងតែភ្លាមៗក៏

"..អួយៗ..សុងហ៊ុនអូនឈឺ"ជេគស្រែកចាចព្រោះត្រូវអ្នកជាសង្សារទាញស្លឹកត្រចៀកអូសទៅជិតគេ

" នេះអូនហ៊ានចង់ដឹងឮពីប្រុសផ្សេងនៅចំពោះមុខបងផង?"សុងហ៊ុនប្ដូរពីទាញស្លឹកត្រចៀកទៅចាប់ទាញថ្ពាល់ជេគទាំងសងខាងតែម្ដង ក្នាញ់ណាស់ហ៊ានចង់ដឹងឮពីប្រុសផ្សេងចំពោះមុខនាយផង

" អូនខុសហើយអូនសុំទោស"ជេគនិយាយទាំងទឹកមុខគួរឱ្យអាណិតដើម្បីលួងចិត្តសង្សារ

" ទឹកមុខអូនបែបនេះអ្នកណាដាច់ចិត្តខឹងអូននោះ"សុងហ៊ុនប្ដូរពីការទាញទៅជាអង្អែលថ្ពាល់សង្សារទាំងសងខាងវិញ កាយវិការរបស់ពួកគេទាំងពីរនាក់នេះធ្វើឲ្យស៊ូននូដែរឈរមើលជ្រេញជាខ្លាំងទោះបីជាគេមិនមាត់តែក្នុងចិត្តកំពុងតែគិតស្អីខ្លះមិនដឹងទេដូចជា

Short storyWhere stories live. Discover now