Sunki Ep3

77 9 0
                                    

មានការគាំងនិងខ្លួនឯងជាខ្លាំងដែរសរសេររឿងម្ដង2ឥឡូវសរសេរលែងទាន់ហើយ😭😭
រឿង. អតីតជាតិ

#ម៉ោង12យប់

តឹបៗ..សម្លេងសម្រិបជើងដើរចូលមកក្នុងបន្ទប់រាងតូចដែរគេងលង់លក់ព្រោះតែការសណ្ដំនោះ..

" ទឹកដៃល្អខ្លាំងណាស់"នាយក្រាស់និយាយទាំងភ្នែកសម្លឹងទៅរូបគំនូរ..រួចក៏ដើរមកអង្គុយក្បែររាងតូច

"..ក្មេងឆ្នាស់...អូននៅតែដូចពីមុនដដែល"នីគីលើកដៃទៅវែកសក់រាងតូចថ្នមៗរួចក៏អង្អែលថ្ពាល់របស់គេ..

"..អ៊ុប.."បបូរមាត់ក្រាស់ខ្មឹកក៏ទម្លាក់ទៅណែបណិតបបូរមាត់ក្មេងដែរដេកមិនដឹងអីនោះ..នាយក្រាស់ថើបថ្នមបំផុតនាយផ្ដូរពីការថើបមាត់ទៅថើបលើថ្ងាស់រាងតូចមួយខ្សឺតមុននិងនិយាយ

"..ទម្រាំបានជួបអូនបងប្រើពេលយូរណាស់..បងនិងមិនឱ្យអូនចាកចេញពីបងទៀតទេ.."នាយនិយាយរួចក៏ខាំដៃចង្អុលខ្លួនឯងឱ្យមានឈាមរួចយកទៅផ្ដិតនៅចន្លោះកណ្ដាលនៃចិញ្ចើមរាងតូចដូចជាលើកមុនអញ្ចឹង

" សុបិនល្អណាបងស្រលាញ់អូន..សឺត"នាយនិយាយចប់ក៏ថើបថ្ងាស់រាងតូចមួយខ្សឺតមុននិងទម្លាក់ខ្លួនគេងអោបរាងតូចពីក្រោយយ៉ាងកក់ក្ដៅ។

_______________________________

"...នីគីឆាប់ឡើងប្រយ័ត្នភ្លៀងទៅ..ថ្ងៃនេះលោកចង់ហូបអី."ហានស៊ូដើរបណ្ដើរនិយាយទៅកាន់នីគីដែរដើរកាន់កន្រ្តកតាមក្រោយគេបណ្ដើរ..អស់រយៈពេលបីខែហើយដែលនីគីរស់នៅជាមួយ ហានស៊ូ ពួកគេទាំងពីស្និទ្ធស្នាលគ្នាខ្លាំងណាស់តែនេះជាលើកទីមួយហើយដែរហានស៊ូនាំនីគីមកផ្សារជាមួយ

" ហានស៊ូចង់ហូបអីខ្ញុំក៏ចង់ហូបនិងដែរ"នីគីឆ្លើយតបទៅវិញទាំងស្នាមញញឹម

" ហុឹម."រាងតូចមិនបានឆ្លើយតបតែក៏ងក់ក្បាលបន្តិចរួចក៏បន្តដំណើរទៅមុខទៀត..ដើរទិញនេះទិញនោះយូរៗពួកគេក៏ដើរមកដល់មុខផ្ទះបនមួយកន្លែង..ស្រីៗទាំងនោះគ្រាន់តែឃើញនីគីភ្លាមពួកនាងក៏មកចោមរោមភ្លាមតែម្ដងនៅមានបន្លំប៉ះពាល់ខ្លួនប្រាណនាយទៀតផង

" នែ៎..កុំមករញ៉េរញ៉ៃនិងមនុស្សរបស់ខ្ញុំណា"ហានស៊ូឃើញហើយទ្រាំមិនបានក៏ចូលទៅទាញដៃនីគីចេញពីស្រីៗអស់នោះ

Short storyWhere stories live. Discover now