៚នៅពីក្រោយខ្នងរបស់ពួកគេ៚

163 10 0
                                    

Part1

"គ្រប់គ្នា! ភ្ញាក់ឡើង! វាជាថ្ងៃនៃការហាត់សមចុងក្រោយណាឆាប់ងើបឡើងលឿនមកបើមិនចឹងទេDoogi-PD អាចនឹងខឹងម្តងទៀត''S

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"គ្រប់គ្នា! ភ្ញាក់ឡើង! វាជាថ្ងៃនៃការហាត់សមចុងក្រោយណាឆាប់ងើបឡើងលឿនមកបើមិនចឹងទេDoogi-PD អាចនឹងខឹងម្តងទៀត''S.Coupsបានស្រែកហៅគ្រប់គ្នាពីបន្ទប់មួយទៅបន្ទប់មួយទៀតដើម្បីដាស់សមាជិកឲ្យក្រោបឡើង។
គ្រប់គ្នាបានរអ៊ូរហើយភ្ញាក់ឡើងដោយខ្ជិល សូម្បីតែ Woozi ដែលងងុយគេងខ្លាំងក៏មិនអាចគេងបានប៉ុន្មាននាទីទៀតដែលគេចង់បានដែរ។

S.Coups បានដាស់មនុស្សគ្រប់គ្នាឱ្យភ្ញាក់ ប៉ុន្តែលើកលែងតែមនុស្សម្នាក់ដែលកំពុងដេកនៅក្នុងបន្ទប់របស់ពួកគេគឺ Jeonghan ។ខណៈដែលគ្រប់គ្នាក្រោកពីគេងលើកលែងតែ Jeonghan។ S.Coups បានត្រឡប់ទៅបន្ទប់របស់ពួកគេវិញហើយមើលទៅសំណប់ចិត្តខ្លួនដែលកំពុងគេង។

គេមិនបានដាស់មនុស្សដែលគួរឲ្យស្រឡាញ់នេះបានទេគេថែមទាំងអង្គុយមើលមុខមនុស្សគួរឲ្យស្រឡាញ់នេះទៀតផង។S.CoupsបានអោនទៅជិតមុខJeonghanហើយមើលនៅគេ មនុស្សស្អីសូម្បីពេលគេងគួរឲ្យស្រឡាញ់បែបនេះ។

ខណៈពេកS.Coupsកំពុងមើលមុខតូចៗរបស់Jeonghanនោះគេក៏ភ្ញាក់ឡើងមកហើយS.coupsបាននិយាយទៅគេថា«Good Morning»ដោយស្នាមញញឹម។Jeonghanបានញញឹមទៅវិញហើយយកភួយបាំងមុខដោយអៀនខ្មាស់។

«AAA កុំបាំងមុខបែបនេះអីបងចង់មើលមុខអូនបន្តិតទៀតណា»គេបានយកភួយនោះចេញនិងមើលមុខJeonghanបនតទៀត។
«មុខអូននៅពេលព្រឹកគឺអាក្រកមើលណាស់បងកុំមើលអី»Jeonghanមិនចង់ឲ្យគេឃើញមុខរបស់ខ្លួននៅពេកព្រឹកទេវាអាក្រកណាស់ (cute hah😫)

S.Coups គ្មានជម្រើសទេ ហើយគ្រាន់តែចូលទៅជិតត្រចៀករបស់ Jeonghan ហើយខ្សឹបថា «បងស្រឡាញ់អូន jeonghan»

Jeonghanងើបឡើងហើយតបទៅគាត់វិញវា«អូនក៏ស្រឡាញ់បងដែរ»និយាយហើយS.Coupsក៏ថើបថ្ងាសគេ។

«ហុឹម ក្រោកឡើងមកយើហនៅមានការវិភាគច្រើនដែលត្រូវធ្វើ តែគួរឲ្យស្តាយ» គេនិយាយប្រាប់Jeonghanដោយដកដង្ហើមធំ

គេញញឹមហើយនិយាយ«កុំធ្វើភ្នែកគួរឲ្យចង់វៃបែបនេះអី យើងនិងមានសំណាងល្អនៅថ្ងៃនេះ តោះទៅ» គេនិយាយហើយក៏ថើបថ្ពាល់មានខួចរបស់S.Coups។«បាទ តោះទៅ» S.CoupsបានលើកJeonghanចេញពីគ្រែ។

គ្រប់គ្នាបានរៀបចំខ្លួនរួចរាល់សម្រាប់ហាត់សមពួកគេចំណាយពេល15នាទីដើម្បីដើរទៅបន្ទប់ហ្វឹកហាតដែលនៅឆ្ងាយពីទីនេះបន្តិច។ពួកគេដើរជាក្រុមទៅមានដូចជា The8, Dino និង Jun; Hoshi, Seungkwan និង DK; Vernon, Mingyu, និង Wonwoo; Woozi និង Joshua និង​តាម​ពី​ក្រោយ​Jeonghan និង S.coups ។

ទោះបីជាមានការនឿយហត់ពីការហ្វឹកហាតក៏ដោយ ប៉ុន្តែក្មេងទាំងបីHoshi, DK និង Seungkwan មិនចេះហត់ឡើយ។ ពួកគេបានលេងសើចដើម្បីធ្វើឱ្យគ្រប់គ្នាសើចបំបាត់ភាពហត់។

ទំនាក់ទំនងសម្ងាត់ (ចប់)Where stories live. Discover now