Part19
"អញ្ចឹងឬ?" CEOបានឆ្លើយតបទៅScoupsវិញយ៉ាងប្រងើយ"អញ្ចឹងខ្ញុំគិតថាយើងគ្មានអ្វីត្រូវនិយាយនៅទីនេះទេ"គាត់បានបន្ត
"លោកចង់មានន័យថាម៉េច?" ScoupsCEO បានចុចទូរស័ព្ទហើយខលហៅលេខា
"Mina អនុញ្ញាតឱ្យ Doogi ចូលមក គាត់ប្រហែលជាចាំយូរហើយមើលទៅ"
"ចា៎ លោកCEO" Mina
ភ្លាមៗបន្ទាប់ពីទ្វារបានបើក ដោយបង្ហាញ Doogi PD ដែលមានទឹកមុខព្រួយបារម្ភ។គាត់បានដើរទៅតុដែលពួកគេកំពុងតែនិយាយគ្នា ហើយសម្លឹងមើលលោកCEO។"លោកប្រធាន សូមបញ្ឈប់រឿងនេះទៅ ខ្ញុំមិនអាចធ្វើរឿងបែបនេះដាក់ពួកគេបានទេ។ វាជាក្តីសុបិនរបស់ពួកគេ ប្រសិនបើលោកចង់បាន លោកអាចបណ្តេញខ្ញុំជំនួសវិញ" Doogi និយាយដោយប្រកដប្រជា
"Doogi-hyung!" Jeongchoel បានហៅឈ្មោះគាត់ព្រមគ្នានិងមើលទៅដោយក្ដីបារម្ភ
" ខ្ញុំគិតច្បាស់ហើយ ខ្ញុំសមនឹងទទួលវា ខ្ញុំធ្វើឱ្យពួកឯងឈឺចាប់ នេះជាថ្លៃសំណងរបស់ខ្ញុំហើយនិងសុំទោសពួកឯង ខ្ញុំមិនគួរប្រាប់រឿងនេះទៅដល់ពួកឯងទេ " Doogi សម្លឹងទៅមើលពួកគេដោយអារម្មណ៍សោកសៅ។"លោកប្រធានសុំឈប់ទៅ កុំជ្រៀតជ្រែកក្នុងជីវិតរបស់ពួកគេទៀតអី វាអាចនឹងប៉ះពាល់ដល់អនាគតរបស់ពួកគេ " Doogi
"លោកនិយាយអ្វី! ខ្ញុំមិនដែលចង់ពាក់ព័ន្ធជាមួយពួកគេទេ" លោកប្រធានបានឆ្លើយ
"ហ៎? លោកប្រធានចង់មានន័យអ្វី ខ្ញុំមិនយល់ទេ.."
"ខ្ញុំមិនបានទៅជ្រៀតជ្រែកទំនាក់ទំនងពួកគេទេ" លោកប្រធានបាននិយាយនិងក្រោកឈរCEOបានលូកដៃចូលក្នុងហោប៉ៅរបស់គាត់ ហើយយកទូរស័ព្ទ របស់គាត់ហើយបានចុចទៅលេខមួយ
"Jin-ah ឯងអាចចូលមកបាន"
"បាទ លោកប្រធាន"
"បើអញ្ចឹងមែនមានន័យថាលោកប្រធានមិនបានចង់បំបែកបំបាក់ ទំនាក់ទំនងខ្ញុំទេមែនទេ?" Scousp
បានកាន់ដៃរបស់គាត់
"ហេតុអ្វី Cheol? តើខ្ញុំត្រូវការពន្យល់វាមែនទេ?" CEO បាននិយាយយ៉ាងមាំងទៅកាន់គេ
"ប៉ុ ប៉ុន្តែ.." Scoupsបាននៅស្ងៀមពេលដែល Jeonghan កាន់ដៃរបស់គេ
"ចាំឱ្យពួកគាត់ពន្យល់នៅពេលក្រោយ
បងចាំស្ដាប់សិនទៅ" Jeonghan និយាយហាមមិនឲ្យScoupនិយាយអ្វីទៀតចាំមើលសិនទៅថាវានិងមានរឿងអីព្រោះគេក៏ចង់ដឹងដូចគ្នា។
YOU ARE READING
រឿង ទំនាក់ទំនងសម្ងាត់ (ចប់)
Fantasyការលាក់រឿងស្នេហានៅពីក្រោយខ្នងសមាជិកគឺមិនមែនជារឿងងាយទេ។ តើយើងគួរធ្វើបែបណាទៅ?? 20/06/2024 Getting Started 29/07/2024 Finish