Part12
ម៉ោង 6ព្រឹក
*** ទូរស័ព្ទរោទិ៍***
Joshuaបាននិងលើកឆ្លើយការខលរបស់ម៉ាក់គេ| Joshua, អរុណសួស្តីកូន |
| អូ ម៉ាក់.. អរុណសួស្តី។ |
| តើម៉ាក់ដាស់ឯងទេ? |
| ទេ ម៉ាក់មានរឿងអី? |
| គ្មានអ្វីទេម៉ាក់គ្រាន់តែនឹកកូន, យប់មិញម៉ាក់មានសុបិន្តល្អ តើកូនដឹងទេ? វាគឺថាកូនត្រលប់ទៅផ្ទះវិញបន្ទាប់ពី 3 ឆ្នាំ។ |
Joshuaស្រក់ទឹកភ្នែក
| អូ..? ពិតទេ? អីយ៉ា.. កូនក៏នឹកអ្នកម៉ាក់ដែរ។ |
| តើពេលណាកូនមកផ្ទះវិញ? ម៉ាក់ដឹងពីការងាររបស់កូន ប៉ុន្តែម៉ាក់សង្ឃឹមថាកូននឹង..|
| ម៉ាក់? កូននឹងទៅផ្ទះឆាប់ៗនេះ.. កូននឹកប៉ានឹងម៉ាក់ខ្លាំងណាស់ កូននឹកម្ហូបរបស់ម៉ាក់ នឹកគ្រប់យ៉ាងដែរនៅជាមួយម៉ាក់ ពួកយើងនិងជួបគ្នាឆាប់ៗណាម៉ាក់!|
| មិនអីទេ កូនសម្លាញ់ ចាំម៉ាក់ខលទៅលើកក្រោយទៀតណាយល់ទេ! ម៉ាក់ស្រលាញ់កូនខ្លាំងណាស់|
| បាទម៉ាក់ កូនក៏ស្រលាញ់ម៉ាក់ដែរប្រាប់ប៉ាផង |
* បញ្ចប់ការខល *
ពេលបញ្ចប់ការខលភ្លាមទឹកភ្នែករបស់គេក៏ហូរមកភ្លាម ។ Joshua ពិតជានឹកម្តាយរបស់គេខ្លាំងណាស់។ ម្តាយរបស់គេខលមកពីរដងក្នុងមួយសប្តាហ៍ ប៉ុន្តែពេលព្រឹកនេះម្ដាយរបស់គាត់បានប្រាប់ថាសុបិន្តឃើញគេ ពេកនេះវាពិតជាធ្វើឲ្យJoshuaនឹកម្ដាយរបស់គេកាន់តែខ្លាំងទៀត។ គេបានងើបមុខនិងយកដៃបិទកុំឲ្យហូរទឹកភ្នែកមកទៀត។
«ខ្ញុំនឹកអ្នកម៉ាក់។ ខ្ញុំនឹងត្រលប់ទៅផ្ទះវិញឆាប់ៗ»
Joshua ចុះពីលើគ្រែនិងដើរចេញទៅខាងក្រោម។ គេមើលទៅបន្ទប់ទទួលញៀវពេលនេះមិនមានមនុស្សនៅទេ Joshua បានដើរទៅអង្គុយនៅសាឡុង ហេតុអ្វីបានមានអារម្មណ៍សោកសៅតាំងព្រឹកបែបនេះ?
ESTÁS LEYENDO
រឿង ទំនាក់ទំនងសម្ងាត់ (ចប់)
Fantasíaការលាក់រឿងស្នេហានៅពីក្រោយខ្នងសមាជិកគឺមិនមែនជារឿងងាយទេ។ តើយើងគួរធ្វើបែបណាទៅ?? 20/06/2024 Getting Started 29/07/2024 Finish