Part6
ប្រជាប្រិយភាពរបស់ Seventeen ពេលនេះកំពុងតែកើនឡើងខ្លាំង មានក្រុមហ៊ុនជាច្រើន បានស្នើសុំឲ្យថតពាណិជ្ជកម្ម ផលិតផលរបស់ពួកគេ ជាពិសេសគឺ Hip-hop unit ដែលទទួលបានការស្រឡាញ់យ៉ាងច្រើនពីអ្នកគាំទ្រទូទាំងពិភពលោក។S.Coups, Wonwoo, Mingyu និង Vernon មានការមមាញឹកខ្លាំងក្នុងការថតរូប ទស្សនាវដ្តី និង ការសម្ភាសន៍គ្រន់ប្រភេទ និងមានពេលវេលាតិចជាមួយសមាជិកផ្សេងទៀត។
បន្ទាប់ពីចុះហត្ថលេខាលើបទសម្ភាសន៍ជាមួយទស្សនាវដ្តី Cosmopolitan និង W Korea ពួកគេបានទៅ Yeujo ដើម្បីថតរូប ដែលនៅជាប់Gangnam។ ពួកគេនឹងស្នាក់នៅទីនោះ 4 ថ្ងៃក្នុងការថតមួយនេះ។
នៅពេលដែលS.Coupsចាកចេញទៅថតរូប Jeonghan មានអារម្មណ៍ឯកាបន្តិច។ គាត់នឹងមិនបានឃើញS.Couspរយៈពេល 4 ថ្ងៃ។គាត់ចាប់ផ្តើមនឹកគេ ទោះបីទើបចេញទៅក៏ដោយ។
Untils ផ្សេងទៀតក៏មានកាលវិភាគ និងការសម្តែងរបស់ពួកគេដែរ ប៉ុន្តែមិនមមាញឹកដូច Hip-hop until នោះទេ។ ពួកគេមានពេលសម្រាកច្រើន ។
Jeonghan មានអារម្មណ៍ឯកោណាស់ពេល
S.Coupsចេញទៅ ដូច្នេះគេអង្គុយនៅជ្រុងទល់នឹងជញ្ជាំង។ Joshua ឃើញថា Jeonghan មិនសប្បាយចិត្ត ដូច្នេះគេបានចូលទៅជិត តែJeonghan បានក្រោក ទៅបន្ទប់របស់គេបាត់។«គេប្រហែលជាមានអារម្មណ៍មិនល្អ មិចបានគេបែបនេះ ហឹមចាំយាយគ្នាពេលក្រោយចុះ» Joshua
នៅក្នុងបន្ទប់ដេក Jeonghan ដេកលើគ្រែរបស់S.Coups គេបានឱបខ្នើយរបស់គាត់ និងគិតដល់ម្ចាស់។
«4ថ្ងៃគឺមិនអីទេ វានឹងកន្លងផុតឆាប់ៗនេះ»
Jeonghan លួងចិត្តខ្លួនឯងកុំសូវគិតពីគេ ប៉ុន្តែវាធ្វើមិនបានទេ។ គេបានទៅលើគ្រែរបស់S.Coups យកខ្នើយមកឱបនិងគិតដល់ម្ចាស់ខ្នើយ។
*ក្នុងឡានទៅ Yeujo *
នេះជាលើកទីមួយហើយដែលគេចេញពី Jeonghan ច្រើនថ្ងៃ។ គេមិនសប្បាយចិត្តនៅពេលធ្វើដំណើរទៅកាន់ Yeoju ទេ។ គេបានមើលពីក្រោយរថយន្តដឹងថាពួកគេទើបតែចេញពី Seoul គេក្ដោបមុខរបស់គេពេលគិតដល់Jeonghan។
أنت تقرأ
ទំនាក់ទំនងសម្ងាត់ (ចប់)
خيال (فانتازيا)ការលាក់រឿងស្នេហានៅពីក្រោយខ្នងសមាជិកគឺមិនមែនជារឿងងាយទេ។ តើយើងគួរធ្វើបែបណាទៅ?? 20/06/2024 Getting Started 29/07/2024 Finish