៚ត្រឡប់មកផ្ទះវិញ៚

50 6 0
                                    

       Part7
Part7

       Part7Part7

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ត្រឡប់មកផ្ទះវិញ

ថ្ងៃថតរូបចុងក្រោយរបស់ Hip-hop Unit S.Coupsបានរៀបចំអ្វីៗគ្រប់យ៉ាងរួចរាល់និងដាក់ក្នុង​ឡាន​រួច​ជា​ស្រេច​និង​ទៅ​បញ្ចប់​ការ​ងារ​របស់​គេ។ គេពិតជារំភើបណាស់ពេលយប់គេនិងឃើញ Jeonghan ហើយ។

Mingyu, Wonwoo និង Vernon បានឃើញការអាការៈចម្លែករបស់S.Coupsរួចក៏ឆ្ងល់។ពួកគេបានឃើញថារយៈពេល 3 ថ្ងៃមុននេះ អារម្មណ៍របស់គេដូចជាគេមិនសប្បាយចិត្តនឹងគ្មានកម្លាំងក្នុងការថត។
ហេតុអ្វីថ្ងៃចុងក្រោយនេះLeader របស់គេសប្បាយចិត្តម្លេះ?

បុគ្គលិករបស់ W Korea កំពុងរៀបចំសម្រាប់ការថតរូប និងសម្ភាសន៍ចុងក្រោយ។ ពេលនេះមានតារា​ម៉ូដែល​ស្រី​ប៉ុន្មានអ្នកបានដើរចូល​ទៅ​ក្នុង​​នោះ ហើយ​បានបញ្ចេញ​ភាព​Sexy របស់នាងៗចេញមក។ បីនាក់ ផ្សេងទៀត លើកលែងតែ S.Coups មានការភ័យយ៉ាងខ្លាំង ព្រោះនេះជាលើកដំបូងដែលពួកគេនឹងថតជាមួយតារាម៉ូដែលស្រី។

មែនហើយ នេះក៏ជាលើកដំបូងរបស់S. Coupsដែរ ប៉ុន្តែវាមិនរំខានគេទេ ព្រោះគេកំពុងតែគិតពីJeonghan តែម្នាក់ប៉ុណ្ណោះ។

Producer ​បាន​លើក​សញ្ញាដើម្បីឲ្យអ្នក​រាល់​គ្នា​ត្រៀមខ្លួន ។ ពួកគេបានចូលក្នុងកន្លែងថតនិងបានស្វាគមន៍តារាម៉ូដែលស្រី ។ មួយសន្ទុះក្រោយមក Cameramen បានរៀបចំថត។

Mingyu ថតជាមួយតារាបង្ហាញម៉ូដទាំងភ័យ ប៉ុន្តែ Wonwoo បានប្រាប់គេឱ្យតាំងអារម្មណ៍ហើយរីករាយនឹងការថត។ ការ​ថតរបស់ Mingyu ចេញ​មកល្អ​ដូច​ Wonwoo និង Vernon ដែរ។  ឥឡូវនេះវាដល់វេនS.Coupsហើយ។

S.Coupss ​មិន​មានការ​ភ័យ​ខ្លាច​ទេ Cameramen បានប្រាប់ឲ្យគេកាន់ដៃ ឬចង្កេះរបស់តារាម៉ូដែលស្រី ហើយថែមទាំងផ្អៀងមុខស្ទើរតែប៉ះមុខអ្នកម្ខាងទៀត ក៏មិនជាបញ្ហាអ្វីជាមួយគេដែរ។ ចិត្ត​របស់​គេពេលនេះគិត​តែងពីJeonghan និងចង់​​ទៅ​ផ្ទះ​វិញប៉ុណ្ណោះ។

« Okay!ធ្វើបានល្អណាស់នៅថ្ងៃនេះ! អរគុណសម្រាប់ការខិតខំប្រឹងប្រែង!" Cameramen បានសរសើរ។

"អរគុណលោក! សូមអរគុណចំពោះការខិតខំប្រឹងប្រែងផងដែរ»Hip-hop until បានឱនក្បាល និងចេញពីកន្លែងនោះ ។

           6:30ល្ងាច
30នាទីក្រោយមក ពួកគេធ្វើដំណើរទៅទីក្រុង Seoul វិញ។ ក្មេងទាំងបីនាក់បានដេកលក់ លើកលែងតែS.Coups ដែលញញឹមសម្លឹងមើលទៅបង្អួច។ រយៈពេល 4 ម៉ោងទៀតពួកគេនិងទៅដល់ទីក្រុងSeuolហើយ។ S.Couopsបានអង្គុយនិងបន់តែឲ្យដល់Seoul ឲ្យលឿនទេ។

           10:30យប់
Hip-hop until បានមកដល់ផ្ទះ។ និងចូលទៅក្នុងបន្ទប់ដោយប្រុងប្រយ័ត្ន។ ពួកគេ​មិន​បាន​ប្រាប់​សមាជិក​ផ្សេង​ទៀត​ទេ ថាពួកគេបានបញ្ចប់ការថតរបស់គេនៅ
ថ្ងៃនេះ។

S.Coupsបានបើកទ្វារចូលបន្ទប់យឺត ៗ ។ គេញញឹមស្ទើរតែទៅដល់ត្រចៀកទៅហើយ ពេលដែលគាត់បានឃើញJeonghan ដេកនៅលើគ្រែរបស់គេ។ Jeonghan ប្រហែលជាបានដេកនៅលើគ្រែរបស់គេតាំងពីពួកគេបានចេញទៅថត។ គេបានចូលទៅជិតអ្នកដែលកំពុងដេកយឺតៗនិងអង្គុយលើគ្រែ រួចផ្អៀងទៅរក Jeonghan ហើយថើបថ្ពាល់របស់គេ។

«បងមកផ្ទះវិញហើយ Babe» S.Coups
«ងង៉ុយ..» Jeonghan ថ្ងូរនិងភ្ញាក់ឡើង
គេបើកភ្នែកមកទាំងមុីងមាំងហើយក៏បានឃើញថាS.Coupsកំពុងញញឹមនៅពីមុខគេ។
« Choel! » Jeonghan លាន់មាត់

S.Coupsសើចនិងការភ្ញាក់ផ្អើលរបស់
Jeonghanរួចក៏ឱន​ទៅ​ថើប​បបូរ​មាត់គេ។

«នឹកបងណាស់មែនទេ បានមកគេងលើគ្រែបងបែបនេះ?» S.Coupsនិយាយទៅ Jeonghan

Jeonghan បានភ្ញាក់ផ្អើលនឹងសកម្មភាពរបស់
S.Coups។ គេមានអារម្មណ៍ថាអៀនឡើងមុខក្រហម គេ​អោន​ក្បាល​ចុះ​ ប៉ុន្តែ​​​S.Coups បានទប់​ ហើយ​ថើប​គេ​ម្តង​ទៀត។

Jeonghan ញញឹម ហើយ​ឱប​គូស្នេហ៍​របស់​គេយ៉ាង​តឹង។ គេនឹកបុរសម្នាក់នេះខ្លាំងណាស់។ យប់​គឺ​ឯកាណាស់ ពេល​ថ្ងៃ​ក៏ពោរពេញ​ទៅ​ដោយ​ភាព​ហត់នើយដែរ។

« បងមើលទៅហត់នើយណាស់ឆាប់ទៅសម្អាតខ្លួនទៅឆាប់បានគេ ចាំស្អែកចាំយើងនិយាយគ្នាទៀត»Jeonghan ញញឹម និងថើបថ្ពាល់ Coups ។

បន្ទាប់​ពី​លាង​សម្អាត​រួច S.Coups ឡើងមកដេក​ក្បែរ Jeonghan។ គេឱប Jeonghan យ៉ាងណែន

«រាត្រីសួស្តី Babe. បងពិតជានឹកអូនខ្លាំងណាស់»
S.Coupsនិយាយនិងថើបថ្ងាសHannei
«អូនដូចគ្នា រាត្រីសួស្ដី babe »Jeonghan អោបអ្នកម្ខាងទៀតកាន់តែតឹង។រួចគេងលង់លក់យ៉ាងស្រួលបាត់ទៅ។
  
               See you next time 🩷😉

      /  ថ្ងៃនេះបានតិចព្រោះថាខ្ញុំជាប់េវល់🩷🙏 \

រឿង ទំនាក់ទំនងសម្ងាត់ (ចប់)Where stories live. Discover now