Part 10
5:00ល្ងាច
Doogi PD គាត់បានខលទៅS.Coupsដើម្បីរៀបចំខ្លួនដើម្បីត្រៀបទៅថតរូប ហើយគាត់នឹងទៅផ្ទះពួកគេនៅក្នុងរយៈពេល ១០ នាទីទៀត។ គាត់ដាក់ទូរស័ព្ទក្នុងហោប៉ៅ រួចលើកដៃត្រៀមបើកឡានឆ្ពោះទៅផ្ទះរបស់ Seventeen។*ផ្ទះSeventeen*
S.Coupsបានហៅសមាជិកមកជុំគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវដើម្បីប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ។ គាត់បានសុំឱ្យពួកគេពិនិត្យមើលថាតើពួកគេបានភ្លេចសំខាន់ខ្លះនៅក្នុងបន្ទប់ឬទេ? ក្មេងៗបានមើលក្នុងកាបូបរបស់ពួកគេ ហើយពិនិត្យមើលអ្វីគ្រប់យ៉ាងពីរដង។ ភ្លាមៗនោះ Hoshi បាននិយាយឡើង។«អូ! Coups-hyung បងដូចភ្លេចអ្វីមួយដែលសំខាន់ណាស់»Hoshi ដោយសំឡេងខ្លាំងៗ
«ហឹម? បងដូចមិនបានភ្លេចអ្វីទេ!» S.Coupsបានមើលខាងក្នុងកាបូបរបស់គាត់
«ភ្លេចJeonghan hyung! HAHAHAHA!" Hoshi បែរខ្លួនហើយសើចរឿងកំប្លែងគេជាមួយDK
«អា! មែនហើយ! ត្រូវតែទៅយកគេសិន»
S.Coupsគេបានធ្វើតាមរឿងកំប្លែងរបស់ Hoshi ។Jeonghan នៅក្នុងបន្ទប់របស់ពួកគេកំពុងរកមើលកាស និងកាបូបរបស់គេ។ប៉ុន្មាននាទីក្រោយមក
S.Coupsបានដើរចូលមក។«តើកំពុងរកអ្វី Han-ah?»S.Coupsមើលជុំវិញ
«គឺកាស និងកាបូបលុយរបស់អូន អេ៎ តើដាក់វានៅឯណា?" Jeonghan មើលក្រោមខ្នើយ។
«កាបូបរបស់អូននៅនិងបង ចាំបានទេ? អូនឱ្យវាមកបងដើម្បីទុកណា។ ប៉ុន្តែមិនដឹងថាកាសអូននៅទីណាទេ"S.Coupsបង្ហាញកាបូបJeonghan
«Ah! ត្រូវហើយ Hehehe»Jeonghan
«.. ប៉ុន្តែកាសអូននៅណា?»
«អូនអាចប្រើរបស់បងបាន។ ចាំយើងរកវានៅពេលក្រោយ ឥឡូវចុះក្រោមសិនទៅប្រហែលបន្តិចទៀត Doogi-hyung មកដល់ហើយ»S.Coups
«ហ៊ឹម okay »Jeonghan ពួកគេកាន់ដៃគ្នានិងចុះទៅក្រោមវិញ។
YOU ARE READING
រឿង ទំនាក់ទំនងសម្ងាត់ (ចប់)
Fantasyការលាក់រឿងស្នេហានៅពីក្រោយខ្នងសមាជិកគឺមិនមែនជារឿងងាយទេ។ តើយើងគួរធ្វើបែបណាទៅ?? 20/06/2024 Getting Started 29/07/2024 Finish