Part17
"Jun-ah ប្រាប់ Cheol ឱ្យចុះមក" Doogi
"Okay hyung"
"Coups hyung, Doogi hyung បាននិយាយថាឱ្យចុះមក" Jun បានឡើងទៅលើនិងហៅScoups
"មានរឿងអី? គាត់អាចមកលើហើយនិយាយបានតើ" Scoups ដោយភ្នែកមើលទូរស័ព្ទ
"មែនហើយ តែគាត់ប្រាប់ខ្ញុំឲ្យមកហៅបងទៅក្រោម" Jun និយាយអ្វីដែល Doogi-PDប្រាប់
"មិនអីទេ បងនឹងទៅ" Scoups ងក់ក្បាលScoups បានចុះទៅជាន់ក្រោម ហើយបានឃើញ ខ្នងរបស់ Doogi-PD ដែលបែរដាក់គេ។
"Hyung មានរឿងអី? ម៉េចមិនឡើងទៅលើនិយាយគ្នា?" Scoups បានសួរ
"Cheol-ah បងចង់និយាយជាមួយឯងអំពីអ្វីមួយ" Doogi បានប្រឈមមុខនឹងScoups
"មានរឿងអី hyung?" Scoups
"តោះនិយាយគ្នានៅលើឡាន" Doogi PD ដាក់ដៃរបស់គាត់ក្នុងហោប៉ៅរបស់គាត់ហើយដើរទៅឡាន
"អូ? Okay!" Scoupsពេលនេះក្នុងឡានគែមានភាពស្ងៀមស្ងាត់ចឹងហើយ Scoups បានមើលទៅ Doogi-PD ហើយគេបានឃើញថាបុរសនេះពិតជាពិបាកណាស់។
"មានរឿងអី hyung?" Scoups បានសួរដោយព្រួយបារម្ភ
"Cheol-ah មានរឿងដែលឯងលាក់បាំងពីខ្ញុំទេ?" Doogi សម្លឹងមើលទៅ Scoups
"តើចង់មានន័យអ្វី hyung?" Scoups មានអារម្មណ៍ថាភ័យភ្លាមពេលលឺសំណួរដ៏គួរឲ្យខ្លាចមួយនេះ
"មក កុំធ្វើពុត" Doogi
"ខ្ញុំមានរឿងអ្វីទៅ ខ្ញុំមិនយល់ទេHyung ?" Scoups បានរក្សាភាពស្ងាត់ស្ងៀមរបស់គេ
" ឯង និង Jeonghan" លើកនេះគាត់បាននិយាយមួយៗនិងលើកឈ្មោះ Jeonghan មកដូចគ្នា
"អ្វី -" Scoups កាន់តែភ័យលើសដើមប៉ុន្តែគេនៅធ្វើទឹកមុខធម្មតាដូចគ្មានរឿងអ្វីកើតឡើង"ឯងកំពុងមានទំនាក់ទំនងមែនទេ?" Doogi
"ម៉េចក៏បងដឹង?" ភាពភ័យខ្លាចបានលេចឡើងនៅលើមុខរបស់Scoups
"ខ្ញុំបានឃើញ ពីរអ្នកឯងនិយាយគ្នានៅពេលព្រឹកនោះ" Doogi-PD
"អ្វី? ពេលណា?" គេបានព្យាយាមរំលឹកពីព្រឹកដែល
បានចំណាយពេលជាមួយ Jeonghan
«មិនបាច់ដឹងទេថាពេលណាទេ....ខ្ញុំគិតថាឯងគួរតែបញ្ឈប់ទំនាក់ទំនងនេះទៅ" Doogi
YOU ARE READING
រឿង ទំនាក់ទំនងសម្ងាត់ (ចប់)
Fantasyការលាក់រឿងស្នេហានៅពីក្រោយខ្នងសមាជិកគឺមិនមែនជារឿងងាយទេ។ តើយើងគួរធ្វើបែបណាទៅ?? 20/06/2024 Getting Started 29/07/2024 Finish