Runaway with me - Flashback
3 ឆ្នាំមុន
ស៊ុងហ៊ុន និង ស៊ូនូ គឺជាគូរស្នេហ៍នឹងគ្នា ពួកគេស្រលាញ់គ្នាបាន2ឆ្នាំមកហើយ។ គ្រប់គ្នាតែងតែច្រណែន និង ស្ញប់ស្ញែងស្នេហារបស់ពួកគេ។
ពួកគេថែមទាំងមាននាមជាគូរស្នេហ៍ដ៏ល្បីមួយនៅក្នុងសាលារបស់ពួកគេទៀតផង។ គ្រប់គ្នាតែងតែឃើញពួកគេនៅជាមួយគ្នាគ្រប់ពេលវេលា ហើយក៏មិនដែលដឹងលឺអ្វីអាក្រក់រវាងពួកគេឡើយ។
ពួកគេតែងតែចែករំលែក apartment ជាមួយគ្នា និងរស់នៅជាមួយគ្នារយ:ពេល 2 ឆ្នាំមកនេះ។ មិនមែនពួកគេគ្មានគ្រួសារទេ គ្រួសាររបស់ ស៊ូនូ គឺរស់នៅ Suwon-si ចំណែកគ្រួសារ ស៊ុងហ៊ុន រស់នៅ Seoul ប៉ុន្តែ ស៊ុងហ៊ុន ជ្រើសចេញមករស់នៅជាមួយមនុស្សដែលគេស្រឡាញ់។
មកនិយាយពេលបច្ចុប្បន្នវិញ ពេលនេះយប់ទៅហើយ គូរស្នេហ៍ទាំងពីរកំពុងអង្គុយមើលរឿងភាគជាមួយគ្នាយ៉ាងក្ដីសុខ។
«ហ៊ុននី ហ្យុង! ហេតុអីក៏បងស្រឡាញ់អូន?»អ្នកក្មេងជាងសួរនិងងើយមើលមុខសង្សាររបស់គេ។
«បងស្រឡាញ់គ្រប់យ៉ាងរបស់អូន! ហើយកុំគិតថាបងនឹងទៅចោលអូនអោយសោះណា»ស៊ុងហ៊ុន និយាយទាំងអង្អែលសក់របស់អ្នកក្មេងជាង។ (ក្មីនអត់ចេះពាក្យស្វីតទេ🙃)
«.. ប៉ុន្តែអូននៅតែខ្លាច.. ចុះបើថ្ងៃណាមួយមានអ្នកណាម្នាក់ល្អជាងអូន?»ស៊ូនូនិយាយទាំងបារម្ភ។ គេតែងតែប្រាប់ខ្លួនឯងថាកុំគិតពីរឿងនេះ គេត្រូវតែទុកចិត្ត ស៊ុងហ៊ុន ប៉ុន្តែគេមិនអាចហាមខ្លួនឯងបានទេ។គេនៅតែភ័យខ្លាចថ្ងៃណាមួយ ស៊ុងហ៊ុន នឹងទៅចោលគេ។
«ក្មេងល្ងង់! គ្មាននរណាម្នាក់ល្អជាងអូនទេ ជឿបងចុះហើយឈប់គិតពីរឿងអស់ទាំងនេះ»គេនិយាយហើយថើបលើសក់របស់អ្នកក្មេងជាង។
«ប៉ុន្តែបើសិនជាថ្ងៃនោះមានមែន... អត់ទេ! វាគ្មានថ្ងៃនោះទេ ព្រោះបងមិនអាចរស់នៅដោយគ្មានអូនទេ!»ស៊ុងហ៊ុន និយាយហើយក៏អោប ស៊ូនូ ពីក្រោយ។
-
«នូ~ បងមានណាត់ជាមួយអ្នកម៉ាក់ អូនមិនថាអីទេមែនទេ?»ស៊ុងហ៊ុន និយាយទៅកាន់រាងតូចទាំងស្រទន់។
YOU ARE READING
Runaway with me | Sunsun ( Complete )
RomanceKim Sunoo និង Park Sunghoon គឺជាអតីតមិត្តប្រុសនឹងគ្នា។ ព្រោះតែការយល់ច្រលំ និង ភាពវ័យក្មេងធ្វើអោយស្នេហា2ឆ្នាំរបស់ពួកគេត្រូវបែកបាក់ទាំងចិត្តនៅស្រឡាញ់។ 4ឆ្នាំក្រោយ ពួកគេបានជួបគ្នាម្ដងទៀតដោយ Sunghoon ព្យាយាមយក Sunoo មកនៅក្បែរទ្រូងរបស់គេវិញ។