Runaway with me - រត់ទៅជាមួយគ្នា
*គ្រីងៗ ស៊ុងហ៊ុនដកទូរស័ព្ទមកមើលក្រោយលឺសម្លេងរោទ៍។ គេក៏ឃើញថាជីវ៉ុនខលមក ទើបធ្វើអោយគេឆ្ងល់។
គេកាន់ដៃស៊ូនូម្ខាងព្រោះខ្លាចរាងតូចដើរទៅណាបាត់ មុននឹងលើកទទួលទូរស័ព្ទ។
«អាឡូ-»
«បងប្រុស អ្នកម៉ាក់ដឹងថាបងនៅកន្លែងណាហើយ» ជីវ៉ុនយកពាក្យដែលអ្នកបម្រលនាងប្រាប់មកនិយាយធ្វើអោយស៊ុងហ៊ុនបើកភ្នែកធំ គេមើលទៅរាងតូច។
«ថាមិច? គាត់ដឹងដោយរបៀបណា?»
«គាត់អោយគេសុើបរកបង! ឥឡូវបងឆាប់រត់ទៅ បងដឹងហើយមែនទេថាអ្នកម៉ាក់យ៉ាងមិច»
និយាយរួចស៊ុងហ៊ុនក៏ប្រញាប់បិតទូរស័ព្ទ។ ហើយកាន់ដៃស៊ូនូយ៉ាងជាប់។
«ស៊ូនូ.. រត់ទៅជាមួយបង»
«ថាមិច? ហេតុអី-
«ម៉ាក់ដឹងថាបងនៅទីណា ហើយគាត់នឹងធ្វើរឿងឆ្គួតៗមិនខានទេ!»
«ស៊ុងហ៊ុន! ខ្ញុំមិនយល់ទេ-
«បងប្រាប់អូនពេលក្រោយ ឥឡូវប្រញាប់ទៅផ្ទះប្រមូលរបស់អូនហើយទៅជាមួយបង»ស៊ុងហ៊ុននិយាយទាំងមុឺងម៉ាត់។
«ច-ចុះគ្រួសារខ្ញុំ?»ស៊ូនូសួរទាំងបារម្ភ។
«ពួកគេនឹងមានសុវត្តិភាពអ្នកដែលនឹងមានគ្រោះថ្នាក់ប្រាកដជាអូន! បងមិនចង់អោយអូនមានគ្រោះថ្នាក់ទេ ស្ដាប់តាមបងម្ដងទៅ»
ស៊ូនូងក់ក្បាល គេដឹងថាពេលនេះមិនមែនពេលសួរនាំច្រើនទេ។ ហើយគេក៏ដឹងថាស៊ុងហ៊ុនក៏មិននិយាយលេងសើចដែរ ដូច្នេះគេក៏ធ្វើតាមស៊ុងហ៊ុន។
បន្ទាប់ពីប៉ុន្មានម៉ោងកន្លងផុតទៅ ពេលនេះស៊ុងហ៊ុននិងស៊ូនូកំពុងនៅក្នុងឡាន ពួកគេមកបានឆ្ងាយពីផ្ទះរបស់ពួកគេ។
«ពួកយើងទៅណា? ទៅសេអ៊ូលមែនទេ?»ស៊ូនូសួរសម្លឹងមើលទៅផ្លូវដែលងងឹតនឹងស្ងាត់។
«ក្មេងល្ងង់! ពួកយើងមិនអាចទៅសេអ៊ូលបានទេ អ្នកម៉ាក់នឹងរកឃើញមិនខាន»ស៊ុងហ៊ុនសើចទាំងមិនដកភ្នែកចេញពីផ្លូវ។
«ហេតុអីក៏អ្នកស្រីផាកតាមរកបង?»ស៊ូនូសួរ គេឆ្ងល់យូរមកហើយស៊ុងហ៊ុនមិននិយាយអីសោះ។
YOU ARE READING
Runaway with me | Sunsun ( Complete )
RomanceKim Sunoo និង Park Sunghoon គឺជាអតីតមិត្តប្រុសនឹងគ្នា។ ព្រោះតែការយល់ច្រលំ និង ភាពវ័យក្មេងធ្វើអោយស្នេហា2ឆ្នាំរបស់ពួកគេត្រូវបែកបាក់ទាំងចិត្តនៅស្រឡាញ់។ 4ឆ្នាំក្រោយ ពួកគេបានជួបគ្នាម្ដងទៀតដោយ Sunghoon ព្យាយាមយក Sunoo មកនៅក្បែរទ្រូងរបស់គេវិញ។