ជួបគ្នាម្ដងទៀត

131 23 2
                                    

Runaway with me - ជួបគ្នាម្ដងទៀត

លុយ! គ្រប់គ្នានិយាយថាអ្នកមិនអាចទិញសុភមង្គលដោយលុយបានទេ។ គ្រប់គ្នានិយាយថាអ្នកត្រូវប្រឹងប្រែងធ្វើការងារដើម្បីរកប្រាក់ ប៉ុន្តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ដែល​មិន​ធ្វើ​អីទាល់​តែ​សោះ នៅ​តែ​លុយមានមិនខ្វះ។

ហើយស៊ូនូស្អប់​លុយ​ ព្រោះគេមិនសូវមានវាដូច្នេះហើយគេត្រូវធ្វើការជាច្រើនកន្លែងដើម្បីរកលុយ។ គេចង់ទៅរកលុយនៅសេអ៊ូលប៉ុន្តែគេខ្លាចថានឹងបានជួបមនុស្សម្នាក់នោះ មនុស្សដែលធ្វើអោយគេឈឺចាប់រយ:ពេល3ឆ្នាំមកនេះ។

ហើយគេពេលនេះ កំពុងតែរៀបចូលគេងទៅហើយក៏លឺសម្លេងកណ្តឹងផ្ទះរោទ៍។

«អ្នកណាមករកអីទាំងកណ្ដាលយប់បែបនេះ»គេនិយាយទាំងហត់។ ប៉ុន្តែវាម៉ោង2ព្រឹកហើយ មិនមែនយប់នោះទេ។ គេចេញពីបន្ទប់ហើយដើរទៅបើកភ្លើងរួចក៏ទៅបើកទ្វារទាំងបិតភ្នែក។

ទ្វារបើកបន្តិចម្ដងៗ រហូតដល់ស៊ូនូបានឃើញមនុស្សម្នាក់ដែលឈរនៅចំពោះមុខរបស់គេ។ ស៊ូនូបើកភ្នែកធំស្វាងពីងងុយ ព្រោះតែវាភ្លាមៗគេធ្វើអីមិនត្រូវនោះទេ។

«ស-ស៊ុងហ៊ុន ហ្យុង.. មិចក៏បងនៅទីនេះ?»ស៊ូនូ ព្យាយាមនិយាយសំឡេងដូចជាមិនខ្វល់ ប៉ុន្តែដៃរបស់គេញ័ររួចអស់ទៅហើយ។

ស៊ុងហ៊ុនញញឹមដាក់គេ ខណៈពេលដែលទឹកភ្នែកចាប់ផ្ដើមហូរចុះមកមុខរបស់គេ។

«ស-ស៊ូនូ.... ប-បងសុំទោស»

លឺពាក្យទាំងនោះធ្វើអោយស៊ូនូឆួលច្រមុះ។ គេរង់ចាំពាក្យនេះយូរមកហើយ យូររហូតដល់គេលែងចង់បានវា។ និយាយពាក្យនេះពេលនេះវាហួសពេលទៅហើយសម្រាប់គេ។

«នៅពេលដែលខ្ញុំត្រូវការវា... ហេតុអីបងមិននិយាយវា ស៊ុងហ៊ុន! ពេលនេះវាហួសពេលហើយ ខ្ញុំមិនត្រូវការវាទៀតទេ»ស៊ូនូនិយាយខាំមាត់ទប់ទឹកភ្នែក គេមិនចង់បង្ហាញភាពទន់ជ្រាយមុខស៊ុងហ៊ុនទេ។

«ស៊ូនូ... សុំអង្វរ..»ស៊ុងហ៊ុនចាប់ដៃរបស់គេ ប៉ុន្តែរាងតូចដកដៃចេញយ៉ាងលឿនហើយថយក្រោយមួយជុំហ៊ាន។

«ត្រឡប់ទៅវិញទៅ មេឃជិតភ្លៀងហើយ..»ស៊ូនូនិយាយហើយក៏បិតទ្វារវិញ។

Runaway with me | Sunsun ( Complete )Where stories live. Discover now