Runaway with me - ជាមួយគ្នាម្ដងទៀត
រយ:ពេលមួយអាទិត្យហើយដែល ស៊ុងហ៊ុននិងស៊ូនូមករស់នៅផ្ទះរបស់ពួកគេ។ ចំណែកនៅខាងគ្រួសារស៊ុងហ៊ុនក៏មិនសូវល្អប៉ុន្មានដែរ ជីវ៉ុនតែងតែប្រាប់ពីដំណឹងថ្មីៗទៅគេ។ ឯស៊ូនូក៏តែងតែខលនិយាយគ្នាលេងជាមួយគ្រួសារគេដូចគ្នា។
ស៊ុងហ៊ុននិងស៊ូនូក៏កាន់តែស្និតនិងគ្នាបន្តិចម្ដងៗដូចជាពេលដែលពួកគេជួបគ្នាដំបូងនិងចាប់ផ្ដើមក្លាយជាមិត្តនឹងគ្នា។
«ស៊ុងហ៊ុន!! មិចក៏បងឈ្នះរហូតអញ្ចឹង??»ស៊ូនូនិយាយទាំងមិនសុខចិត្ត ព្រោះលេងហ្គេមមិនឈ្នះរាងក្រាស់។
«មកពីអូនលេងអន់តើ?»ស៊ុងហ៊ុននិយាយហើយសើច។ ស៊ូនូសម្លក់គេ។
*គ្រីងៗ ស៊ុងហ៊ុនក៏លើកទូរស័ព្ទទទួលព្រោះឃើញប្អូនស្រីគេខលមក។
«អាឡូ ជីវ៉ុន-អា៎»ស៊ុងហ៊ុននិយាយទាំងកៀបទូរស័ព្ទនៅត្រចៀក និងមិនដកភ្នែកចេញពីហ្គេមនៅលើទូរទស្សន៍។
«បងប្រុស.. លោកប៉ាកំពុងនៅមន្ទីរពេទ្យ»
ស៊ុងហ៊ុនដាក់ដៃហ្គេមចោលហើយកាន់ទូរស័ព្ទ។ ស៊ូនូក៏ងាកមើលគេទាំងបារម្ភ។
«ថាមិច? គាត់កើតអីធ្ងន់ដែលទេ?»
«គ្រូពេទ្យថាជាជំងឺប្រចាំកាយគាត់.. តែខ្ញុំមិនសូវជឿទេ»នាងដឹងថាប៉ារបស់នាងសុខភាពល្អតាំងពីដើម ព្រោះនាងតែងតែនៅមើលថែគាត់។ ហើយម្ដងនេះនាងដឹងថាប្រាកដជាមានអ្វីមួយខុសមិនខានទេ។
«ជីវ៉ុន ហា៎ផ្ដាំសួរសុខទុក្ខគាត់ផង»ស៊ុងហ៊ុននិយាយទាំងបារម្ភ គេចង់ទៅមើលប៉ារបស់គេតែមិនអាចព្រោះបើគេទៅខ្លាចថាមានរឿងមិនល្អកើតឡើងចំពោះគេនឹងស៊ូនូ។
«ចា៎ស កុំបារម្ភអី! ប៉ុន្នឹងបានហើយ»និយាយរួចក៏ដាកចុះ។
(jiwon's side)
បន្ទាប់មកជីវ៉ុនក៏ដើរចូលបន្ទប់ពេទ្យទៅរកប៉ារបស់នាង។
«លោកប៉ាត្រូវការអីមែនទេ?»នាងអង្គុយក្បែរគ្រែហើយសួរទៅកាន់ប៉ារបស់នាង។
«ជីវ៉ុនហា៎ ប៉ាមានរឿងចង់ប្រាប់»លោកផាកនិយាយ។
«គឺយូណា.. ឈ្នោះពិតរបស់នាងជា មីន យូណា! នាងមិនមែនជាម្ដាយបង្កើតរបស់កូនទេ! ប៉ាបានរៀបការជាមួយនាងពេលពួកកូននៅក្មេងមិនទាន់ដឹងអី»គាត់និយាយ។ ជីវ៉ុនអង្គុយស្ដាប់គាត់យ៉ាងយកចិត្តទុកដាក់។
YOU ARE READING
Runaway with me | Sunsun ( Complete )
RomanceKim Sunoo និង Park Sunghoon គឺជាអតីតមិត្តប្រុសនឹងគ្នា។ ព្រោះតែការយល់ច្រលំ និង ភាពវ័យក្មេងធ្វើអោយស្នេហា2ឆ្នាំរបស់ពួកគេត្រូវបែកបាក់ទាំងចិត្តនៅស្រឡាញ់។ 4ឆ្នាំក្រោយ ពួកគេបានជួបគ្នាម្ដងទៀតដោយ Sunghoon ព្យាយាមយក Sunoo មកនៅក្បែរទ្រូងរបស់គេវិញ។