ជួបជុំគ្រួសារ

150 25 2
                                    

Runaway with me - ជួបជុំគ្រួសារ

3 ឆ្នាំកន្លងផុតទៅ គ្មានអ្វីផ្លាស់ប្ដូទេ។ មនុស្សគ្រប់រូបនៅតែរស់នៅ ទីក្រុងនៅតែអ៊ូអរ និងមមាញឹកដូចសព្វដង។ ប៉ុន្តែ​រឿង​ខ្លះ​ប្រែប្រួល ដូចជាកន្លែង​លេង​ចាស់​ដែលធ្លាប់​លេង​ឥឡូវ​ប្រហែលបាត់​ទៅ​ហើយ។ ឬប្រហែលជាដើមឈើដែលចូលចិត្ត ហើយបានឆ្លាក់ឈ្មោះនៅលើវាត្រូវបានកាប់បំផ្លាញ។ នោះហើយជាជីវិត អ្វីគ្រប់យ៉ាងផ្លាស់ប្តូរ សូម្បីតែរឿងតិចតួច និងតិចតួចបំផុតក៏ផ្លាស់ប្តូរដែរ។

សម្លេងទូរស័ព្ទរោទ៍នៅក្នុងការិយាល័យដ៏ធំមួយរបស់ប្រធានក្រុមហ៊ុនផាក ស៊ុងហ៊ុន។ គេចុចកុំព្យូទ័របណ្ដើរនិងលើកទូរស័ព្ទមកទទួលបណ្ដើរ។

«អាឡូ?»ស៊ុងហ៊ុននិយាយទាំងមិនដកភ្នែកចេញពីកុំព្យូទ៍រ។

«ស៊ុងហ៊ុន ល្ងាចនេះមានការជួបជុំគ្រួសារបងភ្លេចហើយមែនទេ? បងសន្យាថាជួនខ្ញុំទៅផ្សារណា៎!!»ជីវ៉ុននិយាយទៅកាន់បងប្រុសរបស់នាង។ នាងរង់ចាំគេមកទទួលនាងចេញពីសាលាព្រោះនាងត្រូវទៅទិញសម្លៀកបំពាក់ថ្មីដើម្បីការជួបជុំល្ងាចនេះ។

«ទើបតែម៉ោង3ល្ងាចតើ ឯងប្រញាប់ម្លេះ??»នាយនិយាយទាំងធុញព្រោះទើបតែម៉ោងបីសោះនាងប្រញាប់យ៉ាងនេះទាំងដែលការជួបជុំប្រព្រឹត្តិនៅម៉ោង7យប់សោះ។

«បងឯងជាប្រុសបងឯងមិចនឹងយល់ទៅ?? ឆាប់ឡើងខ្ញុំអង្គុយចាំយូរហើយ!!»ជីវ៉ុននិយាយទាំងលោតក្រឆែងពេញនឹង។

«អូខេៗ ស្ងប់អារម្មណ៍សិនទៅ»ស៊ុងហ៊ុនតបរួចក៏បិតទូរស័ព្ទ។ គេចុចរក្សាទុកឯកសារ ហើយក៏ទាញសោរឡានដើម្បីទៅទទួលប្អូនស្រីពៅរបស់គេ។

«បងនៅខាងក្រៅនេះហើយ! ខ្ញុំចូលទៅក្នុង»ជីវ៉ុននិយាយហើយក៏រត់ចូលហាងសម្លៀកបំពាក់បាត់ទៅ។

ស៊ុងហ៊ុនឈរចាំយូរពេកក៏ដើរមើលនេះមើលនោះតិចៗខ្លាចប្អូនគេចេញមករកគេមិនឃើញ យំទៅប្រាប់ម៉ាក់របស់ពួកគេ។

នៅពេលដែលគេកំពុងដែរដើរមើលក៏ទៅដល់ហាងអាហារមួយដែលនៅក្បែរហាងដែលប្អូនគេចូលនោះទេ។ គេឈប់ដើរនិងសម្លឹងមើលទៅក្នុងហាងនោះ អនុស្សាវរីយ៍ទាំងប៉ុន្មានក៏បានផុសឡើងរវាងគេនឹងស៊ូនូ។

Runaway with me | Sunsun ( Complete )Where stories live. Discover now