Runaway with me - បាត់ខ្លួន
នៅភូមិគ្រឹះផាកពេលនេះកំពុងមានការជ្រួលច្របល់ ព្រោះតែបាត់វត្តមានកូនប្រុសច្បងផាក ស៊ុងហ៊ុន។
«ឆាប់រកគេអោយឃើញបើពួកឯងនៅចង់មានជីវិត!!»អ្នកស្រីផាកនិយាយទាំងខឹងទៅកាន់កូនចៅដែលគាត់បានចាត់អោយទៅតាមរកស៊ុងហ៊ុន។
បន្ទាប់ពីកូនចៅគាត់ចេញទៅរកស៊ុងហ៊ុនបាត់ ជីវ៉ុនក៏ចុះមកពីជាន់លើជាមួយឯកសណ្ឋានសាលា។
«អរុណសួស្តី អ្នកម៉ាក់»ជីវ៉ុននិយាយទាំងធម្មតាព្រោះនាងនៅមិនទាន់ដឹងរឿងអីទេ។
«ជីវ៉ុន!! កូនដឹងថាបងប្រុសកូនទៅណាទេ?»អ្នកស្រីផាកកាន់ដៃជីវ៉ុនហើយសួរ។ គាត់សង្ឃឹមថានាងនឹងដឹងព្រោះនាងស្និតជាមួយស៊ុងហ៊ុនជាងគេ។
«បងប្រុស? កូនអត់ដឹងទេ! មិនមែនគាត់នៅបន្ទប់ទេហ៎?»ជីវ៉ុនសួរទាំងឡេឡឺ នាងមិនទាន់បានជួបបងប្រុសនាងផង។
«កូនមិនដឹងទេ? ស៊ុងហ៊ុនបាត់ខ្លួនហើយ!»
«គាត់ចេញទៅធ្វើការទេដឹង?»
«ថ្ងៃនេះម៉ាក់អោយគេឈប់ គេទៅធ្វើការបានយ៉ាងមិច? ម្យ៉ាងនៅក្រុមហ៊ុនក៏មិនឃើញគេដែរ ចំណែកសម្លៀកបំពាក់ខ្លះក៏បាត់ទៅដែរ!»
អ្នកស្រីផាកនិយាយទាំងដកដង្ហើមធំ ព្រោះគាត់មិនដឹងមានពាក្យអីទៅបកស្រាយប្រាប់គ្រួសារយ៉ុននោះទេ។
ជីវ៉ុនក៏លាម៉ាក់គេទៅសាលាព្រោះដល់ម៉ោង។ នៅតាមផ្លូវនាងក៏ឆ្ងល់ថាបងប្រុសនាងទៅណា បន្ទាប់មកនាងក៏ដឹងឃើញពាក្យដែលនាងនិយាយកាលពីយប់មិញ។
«ឬមួយគាត់ទៅរកបងស៊ូនូមែន? ហឺយ!!»ជីវ៉ុននិយាយហើយក៏ញញឹមសប្បាយចិត្ត។
๑
«ស៊ុងហ៊ុន.. ឥឡូវក្មួយគិតយ៉ាងមិច?»អ្នកស្រីគីមសួរបន្ទាប់បានពីស្ដាប់ការរៀបរាប់របស់ស៊ុងហ៊ុន។
«ខ្ញុំក៏មិនទាន់ដឹងដែរអ្នកមីង.. ខ្ញុំមិនមានកន្លែងទៅនោះទេ»ស៊ុងហ៊ុននិយាយទាំងធ្វើសេដ។ មិនមែនគេគ្មានកន្លែងទៅប៉ុន្តែគេចង់នៅទីនេះច្រើនជាង។
«បើអញ្ចឹងក្មួយអាចនៅទីនេះសិនបាន»អ្នកស្រីគីមនិយាយ។
«ម៉ាក់!!?»ស៊ូនូងាកមើលម៉ាក់គេទាំងតក់ស្លុត។
YOU ARE READING
Runaway with me | Sunsun ( Complete )
RomanceKim Sunoo និង Park Sunghoon គឺជាអតីតមិត្តប្រុសនឹងគ្នា។ ព្រោះតែការយល់ច្រលំ និង ភាពវ័យក្មេងធ្វើអោយស្នេហា2ឆ្នាំរបស់ពួកគេត្រូវបែកបាក់ទាំងចិត្តនៅស្រឡាញ់។ 4ឆ្នាំក្រោយ ពួកគេបានជួបគ្នាម្ដងទៀតដោយ Sunghoon ព្យាយាមយក Sunoo មកនៅក្បែរទ្រូងរបស់គេវិញ។