Lee:បងធ្លាប់ជឿជាក់លើអូនទេ??
Pop:....(ស្ងាត់មាត់ព្រោះថាគេមិនជឿជាក់លើមនុស្សដែលនៅនិងមុខខ្លួននេះនោះទេ)
Lee:មិនអីទេសម្រេចតាមនិងទៅ(ច្រានpopចេញដើរចេញទៅជាមួយនិងទឹកភ្នែក)
-ចាប់តាំងពីថ្ងៃនោះមកleeក៏ចាប់ផ្ដើមឃ្លាតឆ្ងាយពីmichaelព្រោះpopតែងតែតាមleeគ្រប់ជំហាន
Pop:អូនមួយរយៈនេះកើតអី?
Lee:អូនមិនបានកើតអីទេ!
Pop:អូនចូលចិត្តធ្វើអីលាក់ៗបង!!
Lee:បងគិតច្រើនពេកហើយ
Pop:ចឹងមែនទេ??តែបងឃើញអូនលួចលាក់ខលរកគេរាល់ថ្ងៃនិងជាស្អី!?(ចាប់ច្របាច់កដៃរបស់lee)
Lee:popលែងអូន...អូនឈឺណាស់
Pop:វាលើសពីមិត្តមែនទេ?
Lee:អូនឈឺណាស់លែង!
Pop:ឆ្លើយ!
Lee:មិនមានអ្វីលើសពីមិត្តទេ!...បងលែងអូនទៅបានទេ!
Pop:កុំកុហកបងឲ្យសោះណា! ព្រោះបងស្អប់មនុស្សកុហកបោកប្រាស់ខ្លាំងណាស់ បងនិងមិនដោះលែងមនុស្សដែលកុហកបោកប្រាស់បងទេ បងនិងធ្វើឱ្យសមតម្លៃដែលហ៊ានបោកប្រាស់បង!(សម្លឹងមុខleeដោយក្រសែភ្មែកគួរឲ្យខ្លាច)
Lee:បងមើលមុខអូនបែបនិងធ្វើអី?(ចាប់ផ្ដើមញ័រខ្លួន)
Pop:បងគ្រាន់តែមើលឲ្យច្បាស់ថាបងអាចជឿជាក់អូនបានអូននឹងគ្មានថ្ងៃកុហកបោកប្រាស់បងទេពិតអត់?
Lee:ពិតមែនហើយ...
Pop:បងជឿជាក់អូន(ប្ដូរទឹកមុខពីគួរឲ្យខ្លាចមកជាធម្មតាហើយអោបleeយ៉ាងណែនផ្អឹបនិងទ្រូង)
Lee:...(ខ្លួននៅញ័រដូចជាកូនចាបធ្លាក់ទឹក)
Pop:បងធ្វើឲ្យអូនភិតភ័យហើយមែនទេ?
Lee:អត់ទេ(គេចចេញពីpop)
Pop:ហេតុអីក៏ញ័រដល់ម្ល៉ឹង?
Lee:អូនមិនស្រួលខ្លួន
Pop:ច្បាស់ហើយ?
Lee:ច្បាស់
Pop:បងនិងមិនធ្វើឱ្យអូនភិតភ័យទៀតទេ អម្បាញ់មិញបងសុំទោស បើអូនមិនកុហកឬក៏បោកប្រាស់បងរឿងអ្វីទេអូនកុំភ័យអីបងនិងមិនធ្វើអីអូនទេ មើលថែថ្នាក់ថ្នមអូនដូចមុនចឹង
Lee:popបងពិតជាគ្មានថ្ងៃស្រលាញ់អូនពិតមែន មែនទេ?តើអូនល្ងង់ខ្លាំងណាស់មែនទេដែលព្រមធ្វើគ្រប់យ៉ាងដើម្បីក្ដីស្រឡាញ់តែម្ខាង(គិតក្នុងចិត្ត)
Pop:អូនខឹងបងហើយមែនទេ?
Lee:អូនខឹងបងធ្វើអី??
Pop:គឺអូនស្ងាត់មិននិយាយរកបង...
Lee:អូនប្រាប់បងហើយតើថាអូនមិនស្រួលខ្លួន
Pop:ទៅមន្ទីរពេទ្យដែរទេ?
Lee:មិនអីទេសម្រាកបន្តិចលែងអីហើយ
Pop:មិនអីពិតមែន?
Lee:ពិតមែន
Pop:អូខេចឹងអូនសម្រាកទៅបងទៅបង្ហើយការងារសិន(អង្អែលក្បាលleeតិចៗរួចក៏ចាកចេញទៅ)
📳
Michael:ឯងយ៉ាងម៉េចហើយ ហេតុអីក៏ស្ងាត់ឈឹងចឹង?
Lee:គឺមួយរយៈនេះគាត់ចម្លែកណាស់តាមសួរនាំយើងគ្រប់យ៉ាង សង្កាត់ពាក្យកុហកបោកប្រាស់ ហើយយើងខលទៅរកឯងក៏គាត់សួរថាលើសពីមិត្តដែរទេ!
Michael:ប្រហែលជាមកពីការប្រច័ណ្ឌហួងហែងទេដឹង....
Lee:បើជាចឹងមិនអីទេតែយើងខ្លាចគាត់ចាប់បាន
Michael:កុំគិតច្រើនអី ឥឡូវអញ្ចេះចុះឯងចេញក្រៅមកចាំយើងនាំដើរលេងបន្ធូរអារម្មណ៍
Lee:ចាំមើលសិនបើយើងចេញទៅបានយើងនិងប្រាប់ឯង
Michael:ok(ការសន្ទនាក៏បានបញ្ចប់)
Pop:ញ៉ាំទឹកដោះគោឆៅក្ដៅៗសិនទៅបងខំឆុងដោយផ្ទាល់ដៃ
Lee:អរគុណបាទ(ថាហើយក៏យកទឹកដោះគោនោះមកផឹកមិនយូរប៉ុន្មានក៏សន្លប់បាត់ទៅ)
Pop:ទៅស៊ើបមកថាmichaelនិងជាអ្នកណា!!!(ខលទៅកូនចៅ)ឈ្មោះពិតAshinមែនទេ?(សម្លឹងមើលទៅអ្នកដែលសន្លប់)
------
Lee:នេះម៉ោងប៉ុន្មានហើយ?(ទាញទូរស័ព្ទមកមើលឃើញថាម៉ោងមួយយប់ហើយប៉ុន្តែមិនឃើញpopទេ)popបងនៅក្នុងបន្ទប់ទឹកមែនទេ?ឬក៏នៅក្នុងបន្ទប់ធ្វើការ?Pop:អូនចង់ទៅណា?(មកក្រោយស្ងាត់ៗ)
Lee:គឺអូនរកបងនិង!!ងើបឡើងមិនឃើញ
Pop:បងនិយាយទូរស័ព្ទអម្បាញ់មិញ
Lee:និយាយទូរស័ព្ទម៉ោង1និងមែនទេ?
Pop:គឺជារឿងសំខាន់
Lee:ហើយអូនគេងលក់តាំងពីកាល?ហេតុអីអូនចាំអ្វីមិនបានសោះចឹង...
Pop:អូនប្រាប់បងថាមិនស្រួលខ្លួនអូនចង់សម្រាក...អូនចាំមិនបានទេឬ?
![](https://img.wattpad.com/cover/372193358-288-k352015.jpg)
YOU ARE READING
Stupid love (ចប់)
Actionខ្ញុំដឹងថាក្ដីស្រលាញ់ខ្ញុំចំពោះគាត់គ្រាន់តែជារឿងឆោតល្ងង់ ហើយខ្ញុំកាន់តែដឹងទៀតថា គាត់និងគ្មានថ្ងៃងាកមកសម្លឹងមើលខ្ញុំទេ ខ្ញុំល្ងង់ណាស់មែនទេដែលសុខចិត្តស្រលាញ់គេម្នាក់ឯងមករាប់ឆ្នាំ រហូតដល់ពេលនេះគាត់មានមនុស្សជាទីស្រឡាញ់ទៅហើយ គាត់និងគេសមគ្នាណាស់ ខុសពីខ្ញុ...