ភាគ10:ព្រោះគេអូនហ៊ានស្រែកដាក់បង?

63 9 0
                                    

Pop:យើងមានហេតុផលរបស់យើង!!

👤:បាទចៅហ្វាយ(ថាហើយក៏ចាកចេញទៅ)

Pop:...(មិននិយាយអ្វីឈរភ្លឹកម្នាក់ឯង)
-
Lee:តាមពិតទៅអ្នកដែលបោកប្រាស់គឺជាបង អូនខ្លាចណាស់ខ្លាចថាថ្ងៃណាមួយបើបងដឹងរឿងបងនិងស្អប់អូនហើយអូនពិតជាអាក្រក់ណាស់ដែលបោកប្រាស់បងប៉ុន្តែពេលនេះអូនទេដែលល្ងង់រស់នៅជារូបកាយគេដើម្បីបងមករាល់ថ្ងៃ បងដឹងមកយូរហើយប៉ុន្តែបងធ្វើមិនដឹងបងត្រូវការអីទៅឬក៏បងទុកអូនគ្រាន់តែជារបស់លេងឬដើម្បីឲ្យតែឃើញសម្បកកាយនេះរាល់ថៃ្ង?ម៉េចក៏អូនមានអារម្មណ៍ថាឈឺខ្លាំងម្ល៉េះទាំងដែលនេះជាអ្វីដែលអូនត្រៀមមករួចហើយ ហេតុអីក៏ត្រូវឈឺទ្រូងខាងឆ្វេងដល់ម្លឹង.....(អង្គុយយំនៅខាងក្រៅបន្ទប់ពីឮគេនិយាយគ្នារួច លែងទៅញ៉ាំបាយទៀតហើយក៏ឡើងទៅបន្ទប់សម្ងំយំម្នាក់ឯង)
------
Pop:ឯណាlee!?

អ្នកបម្រើ:ខ្ញុំឃើញអ្នកប្រុសឡើងទៅបន្ទប់បាត់ហើយ

Pop:ឡើងទៅបន្ទប់ធ្វើអីបើប្រាប់រួចហើយតើថាឲ្យរងចាំតុអាហារមុន(ជ្រួញចិញ្ចើមឆ្ងល់ហើយក៏ឡើងទៅបន្ទប់)
----
Pop:leeអូនកើតអីមិនស្រួលខ្លួនមែនទេ? នេះអូនយំ??យំរឿងអីហេតុអីបានជាយំមានរឿងអី???

Lee:....(មិនតបគេអ្វីទាំងអស់គិតតែពីយំ)

Pop:អូនខឹងនិងបងរឿងអីមែនទេ?បងធ្វើខុសអីមែនទេប្រាប់បងមក...ឬក៏អន់ចិត្តនិងបង?កុំស្ងាត់ចឹងអី....ហើយនេះសម្ងំយំម្នាក់ឯងតាំងពីកាលទើបក្ដៅខ្លួនយ៉ាងនេះ?(យកដៃស្ទាបថ្ងាសរបស់lee)

Lee:...(នៅតែមិនឆ្លើយតប)

Pop:អូខេ បើមិនចង់និយាយជាមួយបងក៏មិនអីដែរ(ថាហើយក៏ក្រោកចេញពីលើគ្រែប្រហែលជា10នាទីក្រោយមកគេក៏ដើរមកជាមួយនិងកន្សែងជូតខ្លួន)បងមិនដឹងទេថាបងធ្វើខុសអីរឹតតែមិនដឹងទៀតថាអូនខឹងអន់ចិត្ដនិងបងរឿងអីប៉ុន្តែអូនក៏មិនគួរយំខ្លាំងយ៉ាងនេះដែរ បើខឹងបងក៏ស្ដីបន្ទោសបងមកកុំស្ងាត់ហើយសម្ងំយំម្នាក់ឯងបែបនេះដឹងទេថាបងពិបាកចិត្តប៉ុណ្ណាពេលដែលឃើញអូនក្លាយជាបែបនេះ.......ហ៊ឹម...ចឹងបងទៅងូតទឹកសិន(និយាយរកគេយ៉ាងច្រើនគេមិនឆ្លើយតបក៏សម្រេចថាទៅងូតទឹកសិនក្រែងត្រឡប់មកវិញអ្នកខាងនេះត្រជាក់ចិត្តអាចនិងនិយាយគ្នាបានប៉ុន្តែពេលគេងូតហើយត្រឡប់មកវិញleeក៏គេងលក់ទៅហើយទើបគេក៏ឡើងលើគ្រែថ្នមៗទៅគេងអោបlee)

-ស្អែកឡើង

Lee:បងចង់បានអីឲ្យប្រាកដតើបងកំពុងតែគិតអី បងធ្វើល្អដាក់អូនធ្វើអីបើបងដឹងច្បាស់ហើយថាអូនមិនមែនជាគេមិនមែនជាមនុស្សដែលបងស្រលាញ់នោះទេ បើខឹងឬស្អប់ដែលអូនបន្លំធ្វើជាគេបងក៏គួរតែប្ដឹងអូនឬធ្វើបាបឲ្យអូនដឹងខ្លួន បងធ្វើល្អបងហួងហែងធ្វើដូចជាស្រលាញ់ឬនេះជាវិធីដែលបងចង់ធ្វើបាបឲ្យអូនកាន់តែឈឺចាប់នៅពេលចុងក្រោយដែលបងបោះបង់អូន...(និយាយក្នុងចិត្តមើលទៅមុខមនុស្សដែលកំពុងតែគេងខ្លួន)

Pop:អូនភ្ញាក់យូរហើយឬនៅ??មើសមាននៅក្ដៅខ្លួនទៀតទេ...(ស្ទាបថ្ងាសរបស់lee)

Lee:ភ្ញាក់យូរហើយ...អូនចង់ទៅងូតទឹកបងប្រលែងដៃទៅ...(ងើបមិនរួចព្រោះគេគេងអោបខ្លួនយ៉ាងណែន)

Pop:អូននៅខឹងនិងបងទៀតមែនទេ??

Lee:អូនមិនបានខឹងទេ!

Pop:ខឹងច្បាស់ណាស់...បងមិនលែងទេបើបែបនេះនិយាយគ្នាឲ្យដឹងរឿងសិន!ខឹងបងរឿងអី ឬក៏អន់ចិត្តនិងបងរឿងអីប្រាប់មក

Lee:អូនក៏ប្រាប់ហើយតើថាគ្មានអីទេ!

Pop:ម្សិលមិញអូនយំខ្លាំងណាស់ថ្ងៃនេះនិយាយបែបហីៗដាក់បងទៀតប៉ុណ្ណឹងហើយមិនហៅថាខឹងហៅថាអ្វី???

Lee:លែងទៅ!

Pop:អូនឈប់ស្រលាញ់បងហើយមែនទេ?អូនកាន់តែប្លែកក្រោយពីអូនមានមិត្តតើគេចូលមករំខានក្នុងចិត្តអូនរហូតលែងមានបងហើយមែនទេ?

Lee:popបងឈប់និយាយរឿងមិត្តនិងទៅបានទេ!អូនធុញទ្រាន់ខ្លាំងណាស់!!!(និយាយខ្លាំងៗទឹកភ្នែករលីងរលោង)

Pop:ព្រោះគេអូនហ៊ានស្រែកដាក់បង?

Lee:មិនមែនព្រោះគេតែព្រោះតែបងខ្លួនឯង!លែងអូនត្រូវការទៅងូតទឹក!!

Pop:.....(ពេលដែលគេនិយាយខ្លាំងដាក់ខ្លួនចឹងក៏ត្រៀមខ្លួនមិនទាន់ដែរមិនយល់ទេថាហេតុអីក៏ក្លាយជាមនុស្សថ្មីផ្សេងចឹង)

Lee:....(មិនមាត់ក៏ចូលទៅងូតទឹកហើយក៏ចាក់គន្លឹះពីខាងក្នុង)

Pop:leeបើកទ្វា!!ឥឡូវនេះអូនកាន់តែចង់ប្រងើយដាក់បងហើយមែនទេ!បើកទ្វារ!(គោះទ្វារខ្លាំងៗ)

Stupid love (ចប់)Where stories live. Discover now