Lee:គឺ.....
Michael:បើអស់ការអីហើយខ្ញុំសុំទៅមើលអ្នកជំងឺផ្សេងសិនហើយ.....(ថាហើយក៏ចាកចេញទៅ)
Pop:អូនសម្រាកសិនទៅចាំល្ងាចចាំទៅផ្ទះក៏បានដែរ
Lee:បាទ(popក៏ទាញភួយដណ្ដប់ឲ្យleeហើយleeក៏បិទភ្នែកសម្ងំគេងទាំងចិត្តមិនស្ងប់)
-------Topten:នេះជារឿងស្អីទៀតហើយ???ជាគ្រូពេទ្យប្រមឹកបែបនេះចឹងមែនទេ?(ចូលមកដល់ក៏ទាញដបស្រាពីដៃmichaelបោះចោល)
Michael:វាជារឿងរបស់ខ្ញុំលោកកុំចេះ!មើលថែខ្លួនឯងឲ្យតែល្អទៅ!!
Topten:មុននិយាយឲ្យគេមើលថែខ្លួនលោកគួរតែមើលសភាពរបស់លោកពេលនេះជាមុន!!លោកគិតថាស្រាអាចជួយលោកបានមែនទេ?លោកគិតថាផឹកស្រវឹងហើយក៏សន្លប់ភ្លេចរឿងគ្រប់យ៉ាងចឹងមែនទេ?ភ្លេចត្រឹមមួយពេលចុងក្រោយក៏នឹកឃើញហើយឈឺចាប់ដដែរធ្វើបែបនិងធ្វើអី!?
Michael:លោកមិនមែនជាខ្ញុំលោកមិនយល់ទេ!ខ្ញុំលះបង់គ្រប់យ៉ាង ខ្ញុំព្រមធ្វើគ្រប់យ៉ាងដើម្បីគេតែចុងក្រោយខ្ញុំក៏នៅតែចាញ់អ្នកដែលមកក្រោយខ្ញុំ...គេនោះល្អត្រង់ណាទៅគេនោះមិនទាំងបានមើលថែគេផងមានតែខ្ញុំទេដែលមើលថែការពារគេកន្លងមកហេតុអីគេមើលរំលងខ្ញុំ!!!
Topten:ស្រលាញ់មនុស្សម្នាក់គ្មានហេតុផលច្បាស់លាស់នោះទេ!
Michael:តែដើម្បីមនុស្សម្នាក់ដែលយើងស្រឡាញ់យើងក៏ហ៊ានធ្វើគ្រប់យ៉ាងដើម្បីឲ្យតែគេរីករាយនិងមើលឃើញពីយើង មើលឃើញក្ដីស្រឡាញ់ដ៏ធំធេងនិងស្មោះត្រង់គ្មានអ្នកណាប្រៀបប្រដូចបាន!!!
Topten:ល្អបើលោកគិតចឹងថ្ងៃក្រោយក៏គួរតែទៅផឹកកន្លែងផ្សេងទៅមិនមែនមកផឹកកន្លែងនេះព្រោះវាជាផ្លូវទៅផ្ទះខ្ញុំ!ខ្ញុំមិនចង់ឃើញហើយវេទនាភ្នែក!
Michael:ចឹងក៏ទៅឲ្យឆ្ងាយៗទៅ
Topten:និយាយធ្វើដូចខ្លួនឯងដឹងនិងយល់ពីស្នេហាច្បាស់ណាស់ចឹងចុងក្រោយក៏នៅតែមិនយល់ដដែរ!(ថាហើយក៏ជួយលើកmichaelឡើង)
Michael:ខ្ញុំចង់ផឹកបន្តលោកទៅផ្ទះទៅមិនបាច់ខ្វល់ទេ!
Topten:ខ្ញុំក៏ចង់ធ្វើចឹងដែរតែវាមិនអាច!លោកប្រាប់ផ្លូវទៅផ្ទះរបស់លោកមកខ្ញុំជូនទៅផ្ទះ!
Michael:ហ៊ឹម....(ចង់បដិសេធដែរតែក៏មិនបានព្រោះបើបើកឡានទៅខ្លួនឯងខ្លាចមានគ្រោះថ្នាក់ដល់អ្នកដទៃដែលមិនដឹងអី)
-------
Lee:popបងទំនេរហើយឬនៅ?Pop:អូនមានអីមែនទេ?និយាយមកបងចាំស្ដាប់
Lee:គឺអូនចង់និយាយរឿងរៀបការរបស់យើង....
Pop:យ៉ាងម៉េចអូនរំភើបហើយមែនទេ?ឬក៏បារម្ភរឿងសម្លៀកបំពាក់មិនទាន់ទៅមើល?ចឹងទៅថ្ងៃនេះតែម្ដងទៅល្អអត់?
Lee:មិនមែនចឹងទេ...អូនគិតថា....
Pop:????
Lee:យើងពន្យារពេលរៀបការសិនទៅ...
Pop:អូនកើតអី??មានរឿងអី??!អូនរារែកក្នុងចិត្តព្រោះហេតុផលអី???ឬក៏ព្រោះតែមិត្តភក្តិម្នាក់នោះរបស់អូន??(រុញleeផ្អឹបនិងជញ្ជាំង)
Lee:មិនពាក់ព័ន្ធនិងគេទេអូនគ្រាន់តែមិនទាន់ត្រៀមខ្លួន....
Pop:បងថាព្រោះតែវាច្បាស់ណាស់!!!
Lee:pop!!អូនមិនដែលសុំអ្វីពីបងទេប៉ុន្តែអូនគ្រាន់តែសុំម្ដងនេះតែម្ដងប៉ុណ្ណោះ!
Pop:បងមិនព្រមយ៉ាងណាក៏បងមិនព្រម មិនថាក្នុងហេតុផលអ្វីនោះទេ!!!
Lee:....(ស្ងាត់មាត់តែម្ដងព្រោះនិយាយទៅបានតែនិយាយ)
Pop:កុំខឹងបងអីណា នេះក៏ព្រោះបងស្រលាញ់អូនហើយក៏ចង់ផ្ដល់កិត្តិយសដល់អូនព្រោះថាអូនមកនៅទីនេះយូរហើយបងមិនចង់ឲ្យអ្នកណាមើលងាយអូនទេ...មុនលោកប៉ាអ្នកម៉ាក់អូនចែកឋានទៅគាត់ក៏បានផ្ដាំផ្ញើរនិងបងដែរថាឲ្យមើលថែការពារអូន...(ប្ដូរអារម្មណ៍ទៀតហើយពីឃោរឃៅមកស្រទន់និងអោបលួងលោម)
Lee:បងស្រលាញ់អូនខ្លាំងទេ?
Pop:ខ្លាំងណាស់...បើមានអ្នកណាហ៊ានប៉ះពាល់អូនបងមិនដោះលែងវាទេ!
Lee:ចុះបើអូនមិនមែនជាអូនពីមុន?
Pop:អូនមានន័យថាយ៉ាងម៉េច?(យល់ន័យដែលនិយាយតែធ្វើពើ)
Lee:អត់មានអីទេ អូនទៅរៀបចំអាហារពេលល្ងាចឲ្យបងល្អជាង(ដកដៃpopចេញហើយក៏ចាកចេញពីបន្ទប់ធ្វើការរបស់pop)
Pop:ចង់បានអីឲ្យប្រាកដ?មិនចង់រៀបការហើយចូលមកដើម្បីអី?(មើលទៅការចាកចេញរបស់lee)
YOU ARE READING
Stupid love (ចប់)
Aksiyonខ្ញុំដឹងថាក្ដីស្រលាញ់ខ្ញុំចំពោះគាត់គ្រាន់តែជារឿងឆោតល្ងង់ ហើយខ្ញុំកាន់តែដឹងទៀតថា គាត់និងគ្មានថ្ងៃងាកមកសម្លឹងមើលខ្ញុំទេ ខ្ញុំល្ងង់ណាស់មែនទេដែលសុខចិត្តស្រលាញ់គេម្នាក់ឯងមករាប់ឆ្នាំ រហូតដល់ពេលនេះគាត់មានមនុស្សជាទីស្រឡាញ់ទៅហើយ គាត់និងគេសមគ្នាណាស់ ខុសពីខ្ញុ...