ភាគ០២៖វាជាទីនរកសម្រាប់នាង!!

231 4 0
                                    

តើព្រឹកថ្មីរបស់អ្នករាល់គ្នា តែងតែក្រោកឡើងមកពោរពេញទៅ
ដោយថាមពល កម្លាំងពេញលេញ កែវភ្នែកមុខភ្លឺថ្លាមែនទេ ខុសពី
នាងឆ្ងាយណាស់ នាងកំពុងចួបស្ថានភាពពិបាកក្នុងការបរិយាយ ។
រាងកាយមួយដែលស្អាតតាំងពីក្បាលដល់ចុះជើង នាទីនេះ វាពេញទៅដោយស្នាមជាំពេញរាងកាយ នាងតូចបើកភ្នែកមកហ្អាបើកទឹក
នេត្រាឲ្យហូរស្រក់ចុះមក នាងត្រូវគេបង្ខិតបង្ខំមិនគ្រប់ ប្រើប្រាស់ថ្នាំលើនាងទៀត ថ្ងៃដំបូងនៃការចូលមកនៅក្នុងផ្ទះបុរាណមួយនេះ
នាងទទួលរងភាពអយុត្ដិធម៍ខ្លាំងណាស់ ។
ហិង្សា បៀតបៀនផ្លូវភេទ ចាប់បង្ខំបានសម្រេច តើនាងចួបអ្វីបន្ដទៀតនាពេលវេលាខាងមុខ ។
នាងតូចបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ មិនហ៊ានបង្កសម្លេងរំខានទៅដល់វ៉ាងស៊ឺឡើង នាងយំឆ្អែតជូតទឹកភ្នែកចេញឲ្យស្អាតហើយ
ប្រឹងញញឹមបន្លំការឈឺចាប់ តើនាងរស់នៅស្ថិតក្រោមការសម្ដែង
មែនទេ ហាសហា វាគួរឲ្យកំប្លែងណាស់ ។
" លោកម្ចាស់!! " សម្លេងស្អកៗចេញពីបបូរមាត់តូចក្រមិចឧទានហៅម្ចាស់របស់ខ្លួន ។
" ភ្លឺហើយ!!លោកម្ចាស់ " នាងតូចព្យាយាមណាស់បន្លំកុំឲ្យគេដឹង
នាងក្រោកទាំងគ្មានសម្លៀកបំពាក់ ប្រឹងដាស់ឲ្យវ៉ាងស៊ឺភ្ញាក់ពីដំណេក ។
" ហ៊ឹម!! " នាយក្រហឹមបន្ដិចហើយបើកភ្នែកឡើងឃើញសៀម៊ី
បញ្ចេញស្នាមញញឹមទាំងព្រឹកប្រលឹម ខ្មោចខាងណាចូលបានជា
នាងញញឹមញញែមសម្បើមម្ល៉េះ ។
" លោកម្ចាស់!! " នាងតូចញញឹមស្រាលៗដាក់នាយ ។
" មិនទាន់ម៉ោង៧ផង នាងប្រញាប់ភ្ញាក់ម្ល៉េះ!! " នាយក្រោកឡើង
មកទាំងមីងមាំងមិនទាន់ស្វាងងងុយគេងនូវឡើយ នាយងាកសម្លឹងមើលម៉ោងឃើញទើប៥ព្រឹកសោះ ។
" ខ្ញុំមិនទម្លាប់គេងដល់ម៉ោង៧ឡើយ!!តើខ្ញុំសុំរំខានលោកម្ចាស់បន្ដិចបានទេ " សៀម៊ីប្រមូលភាពក្លាហានរបស់ខ្លួនឡើងមកវាចា
ទល់មុខម្ចាស់ខ្លួន ។
" រំខានអ្វី!! " នាយចងចិញ្ចើមចោទសួរនាងទាំងគំហកៗ ។
" អាចបីខ្ញុំទៅបន្ទប់ទឹកបានទេ ខ្ញុំស្អិតខ្លួនណាស់លោកម្ចាស់ ណា
មួយជើងទាំងគូររបស់ខ្ញុំញ័រណាស់!! " នាងឱនមុខចុះ និយាយទាំង
អឹមអៀន មុខក្រហមតិចៗ វាគួរឲ្យខ្មាស់ណាស់ ។
" ហ៊ឹម!! " នាយគ្រហឹមដើមកយល់ព្រម ក្រោកចេញពីគ្រែទាំង
អាក្រាតកាយ នាយត្រកងបីរាងស្ដើងបោះជំហានសម្ដៅទៅបន្ទប់
ទឹកដោយជួយឈរទប់នាងពីខាងក្រោយដែលកំពុងលាយទឹកក្ដៅ
ឧណ្ហសម្រាប់ការត្រាំបំបាត់ការឈឺចុកចាប់នៅចន្លោះភ្លៅនាង ។
" អរគុណលោកម្ចាស់ហើយ!! " នាងតូចចូលទៅត្រាំទឹកក្ដៅឧណ្ហៗនោះ ក្រោមការសង្កេតមើលមិនដាច់ពីក្រសែភ្នែករបស់នាយ ។
" អឹម!! " នាយទាញកន្សែងមករុំល្វែងខាងក្រោម ហើយដើរចេញ
ពីបន្ទប់ទឹក មិនបាច់សៀម៊ីហ្អាមាត់សុំនាយទាន់ ។
រយះពេលកន្លះម៉ោង ដែលនាងតូចទឹកសម្អាតកាយ សម្អាតផ្កាតូច
ដែលពេញទៅដោយរបស់មានជីវិតរួចអស់ នាងក្រោកទាំងញ័រជើងឈរមិននឹងសោះ សុខៗស្រាប់មានមនុស្សបង្កហេតុចេញមុខ
មកជួយទប់ យកកន្សែងមករុំនាងដូចនំអ៊ីចឹង ។
" មាត់មានម៉េចមិនស្រែកហៅយើង!! " នាយស្រដីទាំងសម្លេងរឹង
កំព្រឹស ក្រសោបលើនាងបីហើយដើរចេញមកខាងក្រៅ ដោយ
មានរ៉ូប និងគ្រឿងក្នុងមនុស្សស្រីមួយឈុតនៅលើពូកដែលគេបាន
ឲ្យអ្នកបម្រើត្រៀមទុកសម្រាប់នាង ។
" ខ្ញុំមិនចង់រំខានលោកម្ចាស់ទៀត!! "
" នាងរំខានយើងតាំងពីដំបូងហើយ!!នេះឈុតឆាប់ប្ដូរទៅ " នាយ
ចង្អុលឈុតត្រៀមរួចស្រេចឲ្យនាងតូចប្ដូរ ។
" ចា!! " នាងតូចកាន់រ៉ូបនិងរបស់សំខាន់ទៅផ្លាស់នៅបន្ទប់ជិតនេះ
ដើរពីជំហានដល់ទើបមិនពិបាកឲ្យនាងដើរយូរ ។
នាងតូចចាប់ផ្ដើមប្ដូរសម្លៀកបំពាក់រួចរាល់ រ៉ូបដល់ប្រណិតគ្រោងលើរាងកាយស្ដើង ផ្ទៃមុខស្លេកស្លាំងមិនអាចបាំងសម្រល់ដល់ល្អ
ឯករបស់នាងបានឡើយ ។
" លោកម្ចាស់!! "
" នាងសម្រាកបន្ដទៅ!! " គ្រែដែលប្រឡាក់ត្រូវបានប្ដូរចេញអស់
ស្អាត គ្មានស្នាមជ្រួញសូប្បីបន្ដិច នាងតូចចូលទៅលើគ្រែ គេយក
កម្លាំងបន្ដ នាងល្វើយ ជើងទាំងគូរញ័រចុករោយសឹងលើកជើងបោះ
ជំហានទៅខាងមុខមិនរួចសោះ ។
ថ្ងៃថ្មី ចាប់ទុកថាជាសំណាងដែលលោកម្ចាស់ មិនបានឲ្យនាងធ្វើការសម្រាកយកកម្លាំង គិតថានេះជាចំនុចល្អរបស់គេទៅចុះ នាងតូចគេងលក់យ៉ាងឆាប់រហ័ស មិនបានដឹងថាវ៉ាងស៊ឺកំពុងសម្លឹងមក
កាន់នាងទេ ។
ក្រោយសម្លឹងនាងមួយភ្លែត នាយបន្ដចាប់ចែងលើរាងកាយខ្លួនឯង
រើសខោអាវត្រូវស្លៀកទៅធ្វើការ សិតសក់ឲ្យស្អាត លើកទឹកអប់មកបាញ់លើខ្លួនប្រាណរួចបោះជំហានចាកចេញពីបន្ទប់ មុននិងនាយទៅក្រុមហ៊ុន នាយហាមមិនឲ្យនរណាម្នាក់ទៅជាន់ខាងលើឡើយ រួចចាកចេញទៅក្រុមហ៊ុនបាត់ទៅ ។
ថ្ងៃត្រង់ នាងតូចក្រោកពីដំណេក នាងគ្រាន់មានកម្លាំងកំហែងខ្លះ
នាងពុតខ្លួនប្រាណបន្ដិច ក្រោកទៅលុបមុខឲ្យស្អាត នាងលាបឡេ
ការពារកម្ដៅថ្ងៃ រួចចុះទៅខាងក្រោមដើម្បីជួយកិច្ចការងារខ្លះៗ ។
" សៀម៊ី!! "
" ចា!! " នាងតូចមកដល់មិនសូវស្គាល់អ្នកណាទេ នាងមកនៅទី
នេះជាលើកដំបូងផង ។
" ធូរហើយឬ!!បានជាចុះមកខាងក្រោម "
" ចាខ្ញុំបានធូរខ្លះហើយអ៊ំ!! " នាងតូចញញឹមមិនសូវសម នាងដឹង
ថាវាជារឿងធម្មតាសម្រាប់លោកម្ចាស់ដែលទិញនរណាមកម្នាក់
មកក្លាយជាមនុស្សកម្ចាត់អារម្មណ៍ បម្រើរឿងលើគ្រែនោះ ។
" តើមានអ្វីឲ្យខ្ញុំជួយទេអ៊ំ!! "
" ចាមានតើ!!មកៗ ជួយធ្វើអានេះជំនួសអ៊ំបន្ដិចណា "
" ចាអ៊ំ!! " នាងជជែកគ្នាជាមួយអ៊ំនិងបងស្រីៗនៅទីនេះ នាងរហ័ស
ឆាប់ចុះសម្រុងនិងពួកគាត់ណាស់ នាងតូចជួយបានការងារខ្លះរហូត
ដល់ល្ងាចទើបលោកម្ចាស់វិលត្រឡប់មលវិញ ។
" លោកម្ចាស់!! "
" អឹម!! សៀម៊ី " នាយឃើញនាងតូចកំពុងឈរតម្រង់ជួរឧទានហៅ
ឈ្មោះនាងតូចភ្លាម ។
" ចា!!លោកម្ចាស់ "
" មកទីនេះ!!អ្នកផ្សេង ចេញទៅ " នាយដេញអ្នកផ្សេងទៀតឲ្យ
ចេញអស់ គេត្រូវការនិយាយគ្នាជាមួយសៀម៊ីតែពីរនាក់ ។
" ហេតុអ្វីធ្វើវា!!ក្រែងយើងប្រាប់នាងឲ្យសម្រាកមិនអ៊ីចឹង " នាយ
បានឃើញរាល់សកម្មភាពរបស់នាងនៅក្នុងកាមេរ៉ា គ្រប់ជ្រុងគ្មាន
ខ្វះចន្លោះ គេធ្វើបាបនាងពេញមួយយប់ក្រោកឡើងនាងសម្រាក
យកកម្លាំងបានមួយព្រឹក ថ្ងៃរពឹសមកជួយគេឯងទៅវិញ ។
" ខ្ញុំមិនចង់ឲ្យអ្នកណានិយាយឡើយលោកម្ចាស់!!ខ្ញុំក៏ជាទាសករ
នៅក្នុងផ្ទះម្នាក់ដែរ " នាងតូចឱនមុខចុះ រំលឹកដល់ឋានះខ្លួនដែល
មកទីនេះ នាងជាអ្នកណា ជាទាសកររបស់គេ ហេតុអ្វីត្រូវមករស់
នៅស្រណុកសុខស្រួលខុសពីអ្នកដទៃបាននោះ វាមិនអាចឡើយ ។
" ហ៊ឹម!! "
" លោកម្ចាស់!! "
" អឹម!! "
" តើខ្ញុំអាចសុំអ្វីមួយបានទេ!! " នាងតូចញញឹមយ៉ាងស្រស់ដាក់
នាយដើម្បីឲ្យនាយចិត្ដទន់ខ្លះ ។
" អ្វី!! " សំនួរសោះកក្រោះបំផុត របូតចេញពីបបូរមាត់នាយ ។
" តើខ្ញុំអាចទៅលេងអ្នកផ្ទះ បីខែមួយដងបានទេ " នាងមិនហ៊ានសុំ
ទៅចួបពួកគាត់ញឹកញាប់ឡើយ នាងខ្លាចគេទើសចិត្ដនិងខ្លួន ។
" ហ៊ឹម!! "

ទាសករស្នេហ៍ វគ្គ០២ ( តពីលោកចន )  ចប់Where stories live. Discover now